» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3847 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099614 នាក់

តុលាការ​ព្រះ​វិ​ហ៊ា​រស​ម្រេច​ឃុំខ្លួន​ឈ្មួញ​បើកឡាន​ឡង់​គ្រី​ស័​យ​ដឹកឈើ​ប្រណិត​

​ព្រះ​វិ​ហ៊ា​រ​៖​ជន​ដឹកជញ្ជូន​ឈើ​ប្រ​ណិ​តាម​ឡាន​ឡង់​គ្រិស​រ័​ត្រូវ​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តព្រះវិហារ លោក អ៊​ន ប៊ុនលី​ចោទ​ពីរ​ករណី ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​ផល​-​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត និង​ការប្រើប្រាស់​ស្លាក​លេខ​រថយន្ត​ក្លែងក្លាយ !​។​a car preah 

​លោក អ៊ុ​ល សុខ​ឡា ម្ចាស់​ករណី​៤១​ឆ្នាំ មាន​ទីកន្លែង​កំណើត និង​ទីលំនៅ​បច្ចុប្បន្ន ភូមិ​បុស្ស​លាវ ឃុំ​បុស្ស​លាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ត្រូវបាន​តុលាការ​បញ្ជា​ឲ្យ​នាំទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តព្រះវិហារ​នោះ​ហើយ នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២៣​ចោល​ប្រពន្ធ​និង​កូន​២​នាក​។​​ដីកា​សម្រេច​លេខ ៤១០ ចុះ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២៣​បាន​បញ្ជាក់ថា ជននេះ​ត្រូវ​បានដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ ពីបទ (​ដឹកជញ្ជូន​ផល​-​អនុផល​ព្រៃឈើ ដោយ​គ្មាន​លិខិតអនុញ្ញាត និង​ការប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ​) ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ភ្នំ​ដែក ឃុំ​រមណី ស្រុក​រវៀង ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​៤​កក្កដា​២០២៣ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៩៦ កថាខណ្ឌ​ទី​១ ចំណុច​ទី​២ នៃ​ច្បាប់ ស្តីពី​ព្រៃឈើ និង​មាត្រា ៧៨ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​មាត្រា ៦៣០ នៃ​ក្រមព្រហ្មទណ្ឌ​។​

​គួរ​បញ្ជាក់ថា នៅ​ថ្ងៃទី​៤​កក្កដា​២០២៣ កន្លងទៅនេះ កម្លាំង​សង្កាត់ និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​រវៀង ស្ទាក់ចាប់​រថយន្ត​ឡង់​គ្រី​ស័​រ ១​គ្រឿង ផ្ទុក​ឈើប្រណិត​នាងនួន និង​ធ្នុង​រាប់សិប​ដុំ និង​សន្លឹក មាន​ទម្ងន់​ជាង ១​ពាន់​គីឡូក្រាម និង​បាន​ឃាត់ខ្លួន​ឈ្មួញ​ឈើ​ម្នាក់ ឈ្មោះ អ៊ុ​ល សុខ​ឡា ហៅ ឡែ​ន នៅលើ​ផ្លូវ​អូរ​គរ​គី ស្ថិតក្នុង​ភូមិ​ភ្នំ​ដែក ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ​។​
​នៅក្នុង​ប្រតិបត្តិការ​នោះ បានធ្វើ​ឡើង​ក្រោម​ការសម្របសម្រួល​ពី ព្រះរាជអាជ្ញារង​តុលាការខេត្តព្រះវិហ៊ារ។​រថយន្ត​ដែល​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​នៅពេលនោះ ប្រភេទ​ឡង់​គ្រី​ស័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AC-8538 ដឹកឈើ​ប្រណិត​នាងនួន និង​ធ្នុង​មាន​រាប់សិប​ដុំ និង​សន្លឹក​មាន​ទម្ងន់​ជាង ១​ពាន់​គីឡូក្រាម​(​ជាង​១​តោន​) និង​ឃាត់ខ្លួន​បុរស​ឈ្មួញ​ឈើ​ម្នាក់ ដែល​គេ​ស្គាល់ ឈ្មោះ អ៊ុ​ល សុខ​ឡា ហៅ ឡែ​ន ហើយ​នរណា​ក៏​ដឹងថា គឺជា​ឈ្មួញ​ឈើ​ចាស់វស្សា ប្រចាំ​នៅ​ទឹកដី​ភាគ​ឦសាន​(​ក្រចេះ​-​ស្ទឹងត្រែង​) នោះដែរ​។​

​ក្រោយ​ការបង្ក្រាប វត្ថុតាង​រថយន្ត​ឡង់​គ្រឿង​ស័​រ ១​គ្រឿង ឈើប្រណិត​ទាំងពីរ​ប្រភេទ និង​បុរស​ឈ្មួញ​ឈើ អ៊ុ​ល សុខ​ឡា ត្រូវបាន​បញ្ជូន​ទៅកាន់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការខេត្ត ចាត់ការ​តាមច្បាប់​។​​មន្ត្រី​ជំនាញ​បាន​បញ្ជាក់ថា រថយន្ត​ឡង់​គ្រី​ស័​រ ១​គ្រឿង​នេះ ពណ៌​ពិតប្រាកដ គឺ​ពណ៌​ស ត្រូវបាន​បិទ​ស្កុ​ត​ក្លែង​ជា​ពណ៌​ទឹកប្រាក់ ។​ចំណែក ស្លាក​លេខ ដែល​ពាក់​ជាប់​នឹង​រថយន្ត ភ្នំពេញ 2AC-8538 គឺជា​ស្លាក​លេខ​ក្លែងក្លាយ​៕a car preah1 a car preah2 

​