» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3782 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099549 នាក់

សម​ត្ត​កិច្ច​ដោះលែង​ប្រពន្ធ​ជនដៃដល់​បាញ់​ប៉ូលិស​រឿង​គ្រោះថ្នាក់​ចរាចរ​តែដាក់គុកតៃកុងឡាន


​ភ្នំពេញ​៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានសម្រេច​ដោះលែង​ប្រពន្ធ​របស់​ជន​ដៃដល់ ដែល​បាញ់សម្លាប់​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រួមទាំង​មិត្ត​ភ័ក្ដិ ឱ្យមាន​សេរីភាព​វិញ​ហើយ​នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១ ក្រោយ​រកឃើញ​មិនជា​ប់​ពាក់ព័ន្ធ​នឹង​បទល្មើស​។​a car killa 

​សូមបញ្ជាក់ថា ប្រពន្ធ​របស់​ជនដៃដល់ ដែល​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានសម្រេច​ដោះលែង​ឱ្យមាន​សេរីភាព មានឈ្មោះ មាន សុខ​អន និង​ស្ត្រី​ឈ្មោះ វង្ស សុភាព ជា​មិត្ត​ភ័ក្ដិ​។ ចំណែក​ជនដៃដល់ ឈ្មោះ អ៊ា ណា​រ៉េ​ន ហៅ រើ​ន ដែល​បាញ់សម្លាប់​ជនរងគ្រោះ កំពុង​រត់គេចខ្លួន​ដល់​ខេត្តស្ទឹងត្រែង ខណៈ​កម្លាំង​សមត្ថកិច្ច​កំពុង​ឡោម​ព័​ទ​ចាប់ខ្លួន ហើយ​ជនសង្ស័យ​បាន​រត់​ចល័ត​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​។​សូមបញ្ជាក់ថា​បើតាម​ប្រវត្តិ​ជនដៃដល់​រូបនេះ​ធ្លាប់​សម្លាប់​លោក​ឱម​រត្ន​សា​ឌី​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​ហ្វុនស៊ិនប៉ិច​ក្រោមរូបភាព​ប្លន់​កាលពី​ឆ្នាំ​២០១៣​តែ​ជាប់គុក​បានតែ​តិច​ក៏​ចេញ​វី​ញ​ទៅ​?​។​

បើតាម​សកម្មភាពរ​តើ​គេច​បង្ហាញថា​ជនដៃដល់​រូបនេះ​មាន​បណ្តាញ​សង្គ្រោះ​ព្រោះ​ស្គាល់​ភូមិសាស្ត្រ​តំបន់​នោះ​ច្បាស់​ណាស់​ទើប​សម​ត្ត​កិច្ច​បាន​ត្រឹម​ដេញ​ពីក្រោយ​គូថ​តែ​ប៉ុន​ណោះ​។​​ចំណែក​ជនសង្ស័យ​ជា​គូកន ឈ្មោះ កែ ចាន់​មាន ជា​អ្នកបើកប​រថយន្ដ​ឱ្យ​ជនដៃដល់​បាញ់សម្លាប់​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ត្រូវបាន​តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់​ពីបទ ឃាតកម្ម តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បញ្ជូន​ជន​ត្រូវ​ចោទ​ឱ្យ​ចៅក្រម​ចាត់ការ​តាម​នីតិវិធី​ច្បាប់​.។

​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ​គឹម​ឡុង បាន​ថ្លែងថា ជនសង្ស័យ​ឈ្មោះ កែ ចាន់​មាន រស់នៅ​ចំណុច​ផ្ទះជួល​ជិត​ប​ច្ឆា​វត្ត​ទួល​តា​ឯក ស្ថិតក្នុង​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ត្រូវបាន​ចោទប្រកាន់​ពីបទ សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​និង​ជួញដូរ​គ្រឿងញៀន ។​a car kila a car kila1 

​