» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5147 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100914 នាក់

ជំងឺមហារីកចូលព្យាបាលនៅកាលម៉ែត្រឆ្នាំ២០២៥មានជិត៣ម៉ឺន៩ពាន់ករណី កើនឡើងជាង៦១ភាគរយប្រៀបឆ្នាំ២០២៤

 

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៥ កម្ពុជា មានអ្នកជំងឺមហារីកចំនួន ជិត៣ម៉ឺន៦ពាន់នាក់ បានទទួលការព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះមហារីកសុដន់ឈរជួរទី១។ លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានឲ្យដឹង នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ថា  នៅមន្ទីរពេទ្យកាល់ម៉ែត នៅមជ្ឈមណ្ឌលជាតិជំងឺមហារីកនិងឈាម ទទួលបានករណីពិគ្រោះជំងឺមហារីក ជិត៣ម៉ឺន៩ពាន់ករណី (ច្រើនជាងចំនួនអ្នកជំងឺ ដោយសារអ្នកជំងឺម្នាក់ អាចមានច្រើនជាង១ករណី) កើនឡើង ៦១.៦១% ធៀបនឹងឆ្នាំ២០២៤ ហើយករណីថ្មីចំនួនជាង៤ពាន់ករណី (កើនឡើង ៥៤.៧៦% ធៀបនឹងឆ្នាំ ២០២៤)។a calmet1

ថ្លែងក្នុងទិវាមហារីពិភពលោក ខួបលើកទី២៧ ក្រោមប្រធានបទ “រួមគ្នា ក្នុងភាពខុសគ្នា” ដែលប្រារព្ធធ្វើជាលើកទី១ នៅមន្ទីរពេទ្យកាល់ម៉ែត, លោកសាស្រ្តាចារ្យ គង់ សន្យា បានបញ្ជាក់ថា ប្រសិនបើអ្នកជំងឺមកពិនិត្យរកឃើញជំងឺ នៅដំណាក់កាលទី១ និងទី២ អត្រាជាសះស្បើយ មានអត្រាខ្ពស់បំផុត ប៉ុន្តែក្នុងដំណាក់កាលទី៣ និងទី៤ មានចំនួនតិចតួច។

"ករណីកើនឡើងនេះ មានន័យថា អ្នកជំងឺមានការយល់ដឹងខ្ពស់ មកទទួលសេវាព្យាបាលក្នុងមន្ទីរពេទ្យយើង កាន់តែច្រើនឡើង ហើយយើងក៏មានឱកាសទទួលបានការព្យាបាល អ្នកជំងឺនៅក្នុងដំណាក់កាលទី១ ឬទី២ ដែលអាចព្យាបាលគាត់ បានជាសះស្បើយ"  ។

លោកសាស្ត្រាចារ្យ គង់ សន្យា បានបន្តថា កម្រិតស្តង់ដារនៃការព្យាបាលជំងឺមហារីក នៅមន្ទីរពេទ្យកាល់ម៉ែត មានប្រហាក់ប្រហែលនឹងប្រទេសជឿនលឿន ដូចជាការព្យាបាលដោយចាក់ថ្នាំគីមី និង ការព្យាបាលដោយបាញ់កាំរស្មី។ មន្ទីរពេទ្យកាល់ម៉ែត នឹងបន្តអភិវឌ្ឍន៍តាមរយៈការបំពាក់នូវម៉ាស៊ីនភេតស៊ីធី, ការផលិតថ្នាំស៊ីកូត្រូន ដែលបម្រើឱ្យការថតភេតស៊ីធី នោះមន្ទីរពេទ្យនឹងអាចធ្វើរោគវិនិច្ឆ័យ និងការព្យាបាលកាន់តែមានប្រសិទ្ធភាពថែមទៀត។ ជាមួយគ្នានោះ មន្ទីរពេទ្យកាល់ម៉ែត មានផែនការបំពាក់ម៉ាស៊ីបាញ់កាំរស្មីទី២ នាពេលខាងមុខ ដើម្បីឆ្លើយតបនឹងការកើនឡើងយ៉ាងខ្លាំង នៃអ្នកជំងឺមហារីក។

លោកអគ្គនាយកមន្ទីរពេទ្យ បានផ្តល់ការណែនាំថា ដើម្បីបង្ការជំងឺមហារីក គឺមានថ្នាំវ៉ាក់សាំងខ្លះ ដូចជាវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកថ្លើម ខណៈជំងឺផ្សេងទៀត មិនទាន់មានវ៉ាក់សាំងនៅឡើយ ប៉ុន្តែយើងអាចកាត់បន្ថយអត្រាកើតជំងឺទាំងនោះបាន គឺត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការថែទាំសុខភាព ដោយការទទួលទានត្រឹមត្រូវ ហាត់ប្រាណទៀងទាត់ (៣០នាទីជារៀងរាល់ថ្ងៃ) និងសូមឱ្យយកចិត្តទុកដាក់បន្ត និងតាមដានពិនិត្យសុខភាពជាប្រចាំ ដើម្បីបង្ការ និងរកឃើញនូវជំងឺ បានទាន់ពេលវេលា ជាពិសេសគឺមហារីកនេះតែម្ដង។

សូមជម្រាបថា ទិវាមហារីកពិភពលោក គឺជាចំណែកមួយ នៃការចូលរួមក្នុងការប្រយុទ្ធនឹងជំងឺមហារីក។ គោលបំនងនៃទិវានេះ គឺពង្រឹងការប្តេជ្ញាចិត្តរួមក្នុងការប្រយុទ្ធនឹងជំងឺមហារីក តាមរយៈការលើកកម្ពស់ការយល់ដឹង លើកទឹកចិត្តដល់អ្នកជំងឺ ក្រុមគ្រួសារនិងបុគ្គលិកសុខាភិបាល ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងមន្ទីរពេទ្យនិងដៃគូពាក់ព័ន្ធ និងពិសេសបង្ហាញពីការដឹកនាំ និងការប្តេជ្ញាចិត្តខ្ពស់ របស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយបន្ទុកជំងឺមហារីក៕a kalmet