» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3111 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098878 នាក់

អាមេរិក​គម្រាម​ហុង​គ្រី​តួ​គី​គម្រាម​ស៊ុយអែត​រឿង​ចូល​សមាជិក​ណា​តូ​

​ស៊ុយអែត​៖ ប្រធានាធិបតី​តួ​ក​គី លោក តា​យ​យ៉ី​ប អឺ​ដូ​ហ្កា​ន់ នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ បាន​ប្រាប់​ស៊ុយអែត​ថា​កុំ​រំពឹង​ទទួលបាន​ការយល់ព្រម​ពី​ទីក្រុង​អង់កា​រ៉ា ចំពោះ​សមាជិកភាព NATO នៅឯ​កិច្ចប្រជុំ​កំពូល​នៃ​បក្សសម្ព័ន្ធ​យោធា​លោកខាងលិច​មួយ​នេះ​នៅ​ខែកក្កដា​ខាងមុខ រហូត​ទាល់តែ​អាច​បញ្ឈប់​បាតុកម្ម​ប្រឆាំង តួ​ក​គី ក្នុង​ទីក្រុង​ស្ដុក​ខុល ជាមុនសិន​។a nato sinate2

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែមិថុនា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​៖​ការអត្ថាធិប្បាយ​ខាងលើ​របស់លោក អឺ​ដូ​ហ្កា​ន់ កើតមានឡើង​ចំពេល​ក្រុមមន្ត្រី​តួ​ក​គី ស៊ុយអែត ហ្វាំ​ង​ឡង់ និង NATO បាន​ជួបគ្នា​កាលពី​ថ្ងៃ​ពុធ នៅឯ​ទីក្រុង អង់កា​រ៉ា ដើម្បី​ព្យាយាម​ដោះស្រាយ​ការជំទាស់​របស់​តួ​ក​គី លើ​សមាជិកភាព​របស់​ស៊ុយអែត នៅក្នុង​បក្សសម្ព័ន្ធ​យោធា NATO​។ តែ​ខាង​ស៊ុយអែត បាន​អះអាងថា កិច្ចពិភាក្សា​ជាមួយ​មន្ត្រី​តួ​ក​គី មាន​ភាព​វិជ្ជមាន ខណៈ​កិច្ចពិភាក្សា​នឹងត្រូវ​បន្តធ្វើ​ឡើង​ថែមទៀត តែ​មិនទាន់មាន​ការបញ្ជាក់​ពី​កាលបរិច្ឆេទ​នៅឡើយ​ទេ​។​

​គួរ​បញ្ជាក់ថា កាលពី​ខែមីនា​កន្លងទៅ តួ​ក​គី បាន​យល់ព្រម​ផ្ដល់​សច្ចាប័ន​លើ​សមាជិកភាព NATO របស់​ហ្វាំ​ង​ឡង់ ប៉ុន្តែ​នៅតែ​បន្ត​ជំទាស់​ទៅនឹង​ការអនុញ្ញាតឱ្យ ស៊ុយអែត​ចូល NATO​។ ការជំទាស់​នេះ​ត្រូវបាន​តួ​ក​គី​អះអាងថា​ដោយសារតែ​ស៊ុយអែត បានផ្ដល់​កន្លែង​ជ្រកកោន​ដល់​មនុស្ស​មួយចំនួន​ដែល​រដ្ឋាភិបាល​លោក អឺ​ដូ​ហ្កា​ន់ ចាត់ទុកថា​ជា​ភេរ​វករ ហើយ​ក្រៅតែពី​តួ​ក​គី ហុង​គ្រី ក៏បាន​ជំទាស់​នឹង​សមាជិកភាព NATO របស់​ស៊ុយអែត​ផងដែរ​។​​ទាក់ទង​និង​សាម​ជិ​ក​ភាព​ណា​តូ​របស់​ប្រទេស​ស៊ូ​យ​អែ​ត​នេះ​ផងដែរ​សមាជិក​គណៈកម្មាធិកា​រ​ទំនាក់ទំនង​ការបរទេស នៃ​ព្រឹទ្ធសភា​អាមេរិក មកពី​គណបក្ស​សាធារណរដ្ឋ លោក ជី​ម រី​ស (Jim Risch) កាលពី​ថ្ងៃ​ពុធ សប្តាហ៍​នេះ​ក៏បាន​និយាយថា លោក​កំពុង​រារាំង​ការលក់​អាវុធ​តម្លៃ ៧៣៥​លាន​ដុល្លារ ទៅ​ឲ្យ​ប្រទេស​ហុង​គ្រី​ដោយសារតែ​រដ្ឋាភិបាល​នេះ មិន​យល់ព្រម​លើ​ពាក្យ​សុំចូល​ជា សមាជិក​អង្គការ​ណា​តូ​របស់​ស៊ុយអែត​។ នេះ​បើ​យោងតាម​ការដកស្រង់​ផ្សាយ​ចេញពី​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែមិថុនា ឆ្នាំ​២០២៣​។​

​កិច្ចព្រមព្រៀង​លក់​អាវុធ​រវាង​សហរដ្ឋអាមេរិក និង​ហុង​គ្រី ដែល​ត្រូវបាន​រាយការណ៍​ជា​លើកដំបូង​ដោយ​កាសែត Washington Post រួមមាន​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត HIMARS ចំនួន ២៤​គ្រឿង និង​គ្រាប់​រ៉ុក្កែត​ជាង ១០០​គ្រាប់ រួមជាមួយ​ជំនួយ​ផ្នែក​ពាក់ព័ន្ធ​ដ៏ទៃទៀត​។ លោក រី​ស បាន​គូសបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​យ៉ាង​ដូច្នេះ​ថា «​ដោយមាន ការសន្យា​ជាមួយ​ខ្ញុំ និង​អ្នក​ដទៃទៀត​កាលពី​ឆ្នាំ​២០២២​ថា ការបោះឆ្នោត​លើ​សមាជិកភាព​ត្រូវធ្វើ​ឲ្យ​រួចរាល់ ប៉ុន្តែ​ឥឡូវនេះ​គឺ​ខែមិថុនា​ហើយ​នៅតែ​មិនបាន​សម្រេច ដូច្នេះ​ខ្ញុំ សម្រេចចិត្តថា ផែនការ​លក់​ឧបករណ៍​យោធា​ថ្មី​របស់​អាមេរិក​ទៅ​ឲ្យ​ហុង​គ្រី នឹងត្រូវ​ផ្អាក​»​។ លោក រី​ស បាន​បន្ថែមថា «​ហុង​គ្រី​គួរតែ​ចាត់វិធានការ​ចាំបាច់ ដើម្បី​អនុញ្ញាត​ឲ្យ ស៊ុយអែត​ចូលទៅក្នុង​បក្សសម្ព័ន្ធ​យោធា​នេះ​ឲ្យ​បាន​ឆាប់​»​។​

​គួរ​បញ្ជាក់ថា ស៊ុយអែត​ដែលជា​ប្រទេស​ខ្លាំង​មួយ​នៅ​អឺរ៉ុប បានដាក់​ពាក្យ​សុំចូល​ជា​សមាជិក​អង្គការ​ណា​តូ​កាលពី​ឆ្នាំ​២០២២ គឺ​ចាប់តាំងពី​មានការ​ឈ្លានពាន​របស់​រុ​ស្ស៉ី​លើ​អ៊ុយ​ក្រែ​ន​។ ការជំទាស់​ពី​តួ​ក​គី និង​ហុង​គ្រី​បាន​នាំ​ឲ្យ​ពន្យារពេល​លើ​ដំណើរការ​នេះ ដោយ​ស៊ុយអែត​រំពឹងថា​នឹង​អាច​ចូល​ជា​សមាជិក​បាន នៅឯ​កិច្ចប្រជុំ​កំពូល​ណា​តូ​ដែល​គ្រោង​ធ្វើឡើង​ក្នុងប្រទេស​លី​ទុយ​អា​នី នៅ​ខែកក្កដា​ខាងមុខនេះ​៕a nato sinate a nato sinate1