» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 841 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095756 នាក់

ម្ចាស់​បុរី​វីល្លៀម​(Williams )​រំលោភ​យក​ផ្លូវ​និង​ប្រឡាយ​សាធារណៈ ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​សប្បាយចិត្ត​

 

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ រស់នៅ​ភូមិ​ស្នោរ​លិច សង្កាត់​ស្នោរ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ បាន​ប្ដឹង​ម្ចាស់​បុរី​វីល្លៀម​(Williams )​ដោយ​សារបាន​ចាក់ដី​និង​សង់​របង​រំលោភ​យក​ផ្លូវ​និង​ប្រឡាយ​សាធារណៈ​ជាច្រើន​រយ​ម៉ែត្រ​សង់ផ្ទះ​លក់ ។​a william3 

​ប្រជាពលរដ្ឋ​បាន​ប្រាប់ថា​៖ ប្រឡាយ​ខាងលើ​មាន​តាំងពី​បរម​បុរាណ​មក​ពុំមែន​ទើបតែ​កើតឡើង​ក្នុង​សម័យនេះ​នោះទេ ហើយ​ពីមុន​ពួកគាត់​បាន​ប្រើប្រាស់​ក្នុង​ការនាំ​ទឹក​ធ្វើ​ស្រែចំការ​រាល់​ឆ្នាំ ប៉ុន្តែ​ឥឡូវ​អ្នកភូមិ​មួយចំនួន​បាន​លក់​ដីស្រែ​ទៅ​ឲ្យ​ក្រុមហ៊ុន​វីល្លៀម​(Williams )​ដើម្បី​សង់​បុរី​ផ្ទះល្វែង​ឬ​វីឡា​ទៅហើយ ។​ប៉ុន្តែ​ទោះជា​បែបណា​ពុំមាន​នរណាម្នាក់​ហ៊ាន​លក់​ប្រឡាយ​សាធារណៈ​នេះ​ទេ ប្រឡាយ​នេះ​នៅតែ​ជា​របស់​សាធារណៈ​មិនអាច​ប៉ះពាល់​បានឡើយ ហើយ​អ្នក​ដែលមាន​ដី​ស្ថិត​នៅជាប់​ប្រឡាយ​នេះ​ប្រមាណ​ជាង​៥០​គ្រួសារ​ដែល​កំពុង​អាស្រ័យ​ផល​លើដី​របស់ខ្លួន​ក៏បាន​ពឹង​ផ្អែកលើ​ប្រឡាយ​នេះដែរ​។​

​ប្រជាពលរដ្ឋ​បាន​និយាយ​បន្តទៀតថា មួយរយៈ​កន្លងមកនេះ​ក្រុមហ៊ុន​បុរី វីលៀម​(Williams )​បាន​ចាក់ដី​និង​សង់​របង​ព័ទ្ធ​យក​ប្រឡាយ​ជាច្រើន​រយ​ម៉ែត្រ​ព្រមទាំង​សាងសង់​ផ្ទះ​វីឡា​តម្លៃ​ជាង​៧០​ម៉ឺន​ដុល្លារ​នៅលើ​ប្រឡាយ​នោះ​តែម្ដង ដែល​បានធ្វើ​ឲ្យ​ពួកគាត់​កើត​ទុក​មិន​សុខចិត្ត​ហើយក៏​បានដាក់​ពាក្យ​ប្ដឹង​ទៅកាន់​សាលាខណ្ឌ​កំបូល​។​​ទី​១​សុំ​ឲ្យ​រក្សាទុក​ប្រឡាយ​នេះ​ជា​សម្បត្តិ​សាធារណៈ​តរៀង​ទៅ និង​ទី​២​សុំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​កំបូល​ជួយ​អន្តរាគមន៍​ដោះស្រាយ និង​ឲ្យ​ម្ចាស់​បុរី​វីល្លៀម​នេះ​រុះរើ​សំណង់​ចេញ ហើយ​យក​ដី​ប្រឡាយ​នេះ​ទុកជា​សម្បត្តិ​សាធារណៈ​ដូចដើម​វិញ​។​

​ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ប្រជាពលរដ្ឋ​ហើយ​នោះ នៅ​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២៣ លោក គន់ ចាន់​សុភា​រី អភិបាលរងខណ្ឌ​កំបូល​មន្ត្រី​សាលាខណ្ឌ​និង​មានការ​ចូលរួម​ពី​លោក​ហេង សុផាន់​ណា នាយក​រដ្ឋបាល​ខណ្ឌ លោក ហាក់ អុ​ី​វ​លាង ប្រធានការិយាល័យ​និតិ​កម្ម​និង​សម្រុះសម្រួល​វិវាទ​មូលដ្ឋាន លោក ប៉ុក បញ្ញា​ធិ ប្រធានការិយាល័យ​ដែនដី នគរូបនីយកម្ម សំណង់ ភូមិបាល​ខណ្ឌ​។​បាន​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​និង​វាស់វែង​លើ​ទីតាំង​កំពុងមាន​ទំនាស់​នោះ ហើយ​ជាក់ស្ដែង​ឃើញថា​ពិតជា​មានការ​រំលោភបំពាន​ប្រឡាយ​សាធារណៈ​នោះ​មែន ប៉ុន្តែ​ក៏​ពុំទាន់​វិនិច្ឆ័យ​ថា​ខាង​ណា​ខុស​ខាង​ណា​ត្រូវ​នៅឡើយ​ទេ ដោយ​ក្រោយពី​ការពិនិត្យ​និង​វាស់វែង​រួច​គណៈកម្មការ​ខាងលើ​បានធ្វើ​កំណត់ហេតុ​ដើម្បី​រាយការណ៍​ជូន​លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល ព្រមទាំង​រង់ចាំ​អញ្ជើញ​ភាគី​ទំនាស់​ទាំង​២​ជួប​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕a william a william1 a william2 

​