» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 953 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095868 នាក់

ពលរដ្ឋ១៣៥នាក់ ក្នុងខេត្តព្រះវិហារ ឡើងមកតវ៉ារឿងដីធ្លីនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី

 

ភ្នំពេញ៖នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ប្រជាពលរដ្ឋ ១៣៥នាក់ មកពី ឃុំស្តៅ ឃុំចំរើន ស្រុកសង្គមថ្មី និង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ បាននាំគ្នាឡើងមកតវ៉ារឿងអាជ្ញាធរគម្រាមយកដីធ្លី។a adhoc 

ប្រជាពលរដ្ឋបានយកស្នាកមេដៃពលរដ្ឋរងគ្រោះដីធ្លី១៩៦គ្រួសារ មកដាក់ជូនខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យជួយអន្តរាគមន៍ដោះស្រាយ បន្ទាប់ពីអាជ្ញាធរខេត្ត បានចេញលិខិតជូនដំណឹងចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឱ្យទទួលយកសំណងនៃការចូលកាន់កាប់ដីរដ្ឋ ក្នុង១ហិកតា ១២០០ ០០០រៀល (មួយលានពីរសែនរៀល) ដែលធ្វើឱ្យពួកគាត់មិនអាចទទួលយកបាន។

ប្រជាពលរដ្ខឡើងមកតវ៉ាប្រាប់ថា ដីពួកគាត់ភាគច្រើនកាន់កាប់តាំងពីឆ្នាំ២០១៧ ហើយកន្លងមកមិនដែលមានសមត្ថកិច្ច និងក្រុមហ៊ុន ឆាយណាហ្គ្រេត ខស (ខេមបូឌា) អិនវេសមេន មករំខានឡើយ ។ទើបតែថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ បានកោះប្រជុំប្រជាពលរដ្ឋនៅសាលាឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ថាគាត់សន្យា នឹងឱ្យមន្ត្រីជំនាញចុះធ្វើអត្តសញ្ញាណកម្មក្បាលដីប្រជាពលរដ្ឋដែលនៅស្រុកសង្គមថ្មី ដើម្បីដោះស្រាយបញ្ហាទំនាស់ដីធ្លី ជាមួយក្រុមហ៊ុន។

ប៉ុន្តែក្រោយមកស្រាប់តែមានសេចក្តីជូនដំណឹង របស់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ប្រកាស់ឱ្យពលរដ្ឋដែលបានអាស្រ័យផលពិតលើដីដែលខ្លួនដែលពាក់ព័ន្ធជាមួយដីក្រុមហ៊ុនមិនឱ្យអាស្រ័យផលលើដីនោះទៀត ដោយទុករយៈពេល ១៥ថ្ងៃឲ្យពលរដ្ឋរុះរើ ..(អ្វី)? ចេញពីដីក្រុមហ៊ុនចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ។

ក្រោយមកក៏មានកិច្ចប្រជុំ នៅសាលាឆទាន ភូមិដា ហើយបានហៅឈ្មោះពលរដ្ឋដែលបានធ្វើ អតសញ្ញាណកម្មក្បាលដីរួចឱ្យទទួលយកសំណង ១២០០ ០០០រៀល ក្នុង១ហិកតា ជាថ្នូរ នឹងការចាកចេញពីដីរបស់ខ្លួន។ដោយសារតែការដោះស្រាយ របស់ខេត្ត មិនអាចទទួលយកបាន ពួកគាត់បានឡើងមកតវ៉ា នៅភ្នំពេញស្នើសុំឱ្យ នាយករដ្ឋមន្ត្រី និងស្ថាប័នពាក់ព័ន្ធ មេត្តាកាត់ឆ្វៀលជាលក្ខណៈ ស្បែកខ្លា ជូនពលរដ្ឋ។(ADHOC)a adhoc1