» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3548 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123224 នាក់

K POP កូរ៉េ​អាច​នឹង​យក​ព្រះ​នាង​ចេណាចូល​សម្តែង​ក្នុង​កម្មវិធី​របស់ខ្លួន​

​កូរ៉េ​៖ ការផ្សាយ​របស់ YTN នាពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹងថា វិស័យ K-Pop របស់​កូរ៉េខាងត្បូង អាច​នឹង​បង្ហាញ​វត្តមាន​ដំបូង​របស់​ខ្សែ​រាជវង្ស​កម្ពុជា គឺ​ព្រះ​នាង​នរោត្តម ជេន​ណា​តារា​សិល្បៈ​កម្ពុ​ចា​ខ្សែ​រាជវង្ស​ខ្មែរ មក​ចូលរួម​ជា​តារា​របស់ខ្លួន ។​a janna norodom 

​សារព័ត៌មាន Koreaboo បាន​ចុះផ្សាយ​ពី​ប្រវត្តិ​ជាច្រើន​របស់​ព្រះ​នាង​នរោត្តម ជេន​ណា ដោយមាន​ខ្លឹមសារ​ថា ព្រះ​នាង​ជា​បុត្រី​ទី​២ របស់​សម្ដេច​រាជបុត្រី​នរោត្តម បុប្ផា​រី និង​ជា​ចៅស្រី របស់​ព្រះមហាក្សត្រ​ខ្មែរ​បច្ចុប្បន្ន គឺ ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី​។ នៅ​អាយុ​ត្រឹមតែ​១១​ឆ្នាំ ព្រះ​នាង​បាន​ក្លាយជា​អ្នក​និយម​លេង បណ្តាញ​សង្គម​រួចទៅហើយ ដោយមាន​អ្នក Subscribe ជាង​៨០​ម៉ឺន​នាក់ នៅលើ Channel YouTube​។​

​សារព័ត៌មាន​កូរ៉េ​ បាន​បន្ត​ផ្សាយ​ថា ព្រះ​នាង​ជេន​ណា បានចាប់ផ្ដើម​អាជីព​ក្នុង​វិស័យ​កម្សាន្ត នៅ​អាយុ​៦​ឆ្នាំ ក្នុងនាម​ជាតា​រា​សម្ដែង និង​ចម្រៀង​។ ជាក់ស្តែង​ព្រះ​នាង​មាន​ជំនាញ​ខាង​សិល្បៈ​តាំងពី​វ័យក្មេង ហើយ​បាន​ចូលក្នុង​ក្រុមហ៊ុន Space Creative Marketing ដែល​បានធ្វើ​ឲ្យ​ព្រះ​នាង​កាន់តែ​ទទួលបាន ការចាប់អារម្មណ៍​យ៉ាង​ឆាប់រហ័ស ក្នុងនាម​ជា​សមាជិក​រាជវង្ស​ដ៏​កម្រ ដែល​សកម្ម​នៅក្នុង​ពិភព​ច្នៃប្រឌិត នៃ​វិស័យ​សិល្បៈ​។ ព្រះ​នាង​ទទួលបាន​ឋានៈ ជា​តារា​វ័យក្មេង​នៅក្នុង​ប្រទេស​កម្ពុជា​រួចទៅហើយ តាមរយៈ​ការបង្ហាញ​ខ្លួន​ក្នុង​រឿង​ភាគ និង​មាន​ការទទួល​ផ្សព្វផ្សាយ​ម៉ាក​យីហោ​នានា​ផងដែរ​។​

​ព្រះ​នាង Jenna មានការ​ចាប់អារម្មណ៍​ជាពិសេស​ចំពោះ K-POP ត្បិត​ព្រះ​នាង​ក៏​ជា​អ្នកគាំទ្រ​ក្រុម BTS និង BLACKPINK ក៏ដូចជា​អ្នកគាំទ្រ K-Drama ផងដែរ​។ ជារឿយៗ​ព្រះ​នាង បាន​បង្ហោះ​ការ​រាំ Cover បទ K-Pop នៅលើ Channel YouTube របស់​ព្រះ​នាង និង​សម្តែង​នៅក្នុង​ព្រឹត្តិការណ៍​នានា​ផងដែរ​។ ព្រះ​នាង Jenna ក៏បាន​ចេញ​បទ​ចម្រៀង Original ជាច្រើន​បទ រួមទាំង​បទ​ចម្រៀង​ជាមួយ​តារាចម្រៀង​ខ្មែរ BOBO ដែលមាន​ចំណងជើង​ថា «You Da One»​។ ក្រៅពី​សិល្បៈ​សម្ដែង​ព្រះ​នាង Jenna ក៏មាន​ជំនាញ​ភាសា​គួរ​ឲ្យ​ចាប់អារម្មណ៍ ត្បិត​ព្រះ​នាង​ចេះ​ភាសា​ខ្មែរ បារាំង ថៃ ចិន និង​អង់គ្លេស​ជាដើម​។​

​នៅក្នុង​កម្មវិធី YTN ព្រះ​នាង​បានបង្ហាញ​ចំណាប់អារម្មណ៍​ពី K-Pop ដោយ​និយាយថា ថាមពល​ដ៏​ភ្លឺស្វាង​របស់​វា​ទាក់ទាញ​ព្រះ​នាង​ឲ្យ​មក​តន្ត្រី​។ ព្រះ​នាង​បានបង្ហាញ​ចំណាប់អារម្មណ៍ ចង់​ផ្សព្វផ្សាយ​ក្នុងនាម​ជា​អ្នកសិល្បៈ នៅ​ប្រទេស​កូរ៉េ ហើយ​ហាក់ដូចជា សុបិន​របស់​ព្រះ​នាង​ជិត​ក្លាយជា​ការពិត​។ ភ្លាមៗ​អ្នកនាង Na Yoon Jung ដែលជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​កម្សាន្ត K-Pop បានបង្ហាញ​ចំណាប់អារម្មណ៍​របស់​នា​ង ក្នុងការ​សហការ​ជាមួយ​ព្រះ​នាង សម្រាប់​អាជីព​របស់​នាង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​។​​សារព័ត៌មាន Koreaboo ដដែល បាន​បន្តថា​បច្ចុប្បន្ន​ព្រះ​នាង Jenna គង់នៅ​ក្នុងប្រទេស​កម្ពុ​ជា ជា​កន្លែង​ដែល​ព្រះ​នាង​បាន​ផ្លាស់​ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ទៅ​គង់នៅ​ជាមួយ​ព្រះបិតា​ព្រះ​មាតា តាំងពី​មាន​ព្រះជន្ម ៣​ព្រះវស្សា​។ ប៉ុន្តែ​ការស្រឡាញ់​សិល្បៈ​របស់​ព្រះ​នាង​នៅ​ក្មេង​បែបនេះ បាន​ជំរុញ​ឲ្យ​ព្រះ​នាង Jenna ធ្វើការ​ដោយ​មិន​នឿយហត់ ដើម្បី​ក្តី​សុបិន​។ អ្នកគាំទ្រ​កាលដែល​បានទទួល​ដំណឹង​នេះ ពិតជា​មានការ​ចាប់អារម្មណ៍​ជាខ្លាំង និង​ចង់​តាមដាន​បន្តថា តើ​ដំណើរ​របស់​ព្រះ​នាង​ក្នុង​វិស័យ K-Pop នឹងមាន​រូបរាង​យ៉ាងណា​នាពេល​អនាគត​?៕a janna norodom2 
​