» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11583 នាក់

ម្សិលមិញ 24358 នាក់

សរុប 21107350 នាក់

ចរចារ​មិនត្រូវ​គ្នា​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ប្រចាំការ​នៅ​ខេត្តមណ្ឌលគិរី​ផ្ទុះអាវុធ ៣​គ្រាប់​បាញ់​កង់ឡាន​ច្នៃ​ដឹកឈើ​

​ខេត្តមណ្ឌលគិរី​៖ មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ម្នាក់​ប្រចាំការ​នៅ​ខេត្ត​មណ្ឌល​គី​រី បាន​ប្រើ​អាវុធ​បាញ់​បំបែក​កង់​គោយន្ត​ច្នៃ ដឹកឈើ​ខុសច្បាប់​មួយគ្រឿង​សង្ស័យ​ចរចា​ថ្លៃ​មិនត្រូវ​គ្នា​។​
​ករណី​យ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល​២២៖១០​នាទី​យប់​ថ្ងៃទី​២២ ខែ ឧសភា ឆ្នាំ​២០២៣ ដោយ​មន្ត្រីនគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ប្រចាំការ​ខេត្តមណ្ឌលគិរី ឈ្មោះ ទិន វាសនា​តែម្នាក់ឯង​បាន​ឃាត់​គោយន្ត​កែច្នៃ​ចំនួន​១ គ្រឿង​ពេល​កំពុងតែ​ដឹកជញ្ជូន​ឈើ​ប្រភេទ​សុ​ក្រំ​ចំនួន​៧​ដុំ នៅ​ចំណុច​ចម្ងាយ​២​គឺ​ឡូ​ម៉ែត្រ​ពី​កន្លែង​កិន​ថ្ម ស្ថិតនៅ​ក្នុងភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។​a police mondul1 

​ប្រភព​ពត៍​មាន​ឲ្យ​ដឹងថា បន្ទាប់ពី​មន្ត្រី​នគ​បាល​សេដ្ឋកិច្ច​ឈ្មោះ ទិន វាសនា​ស្ទាក់​ឃាត់​គោយន្ត​ច្នៃ​ខាងលើ​រួច​ក៏បាន​ច​ចារ​តម្លៃ​គ្នា​ជាមួយ​ម្ចាស់​គោយន្ត​ឆ្នៃ ប៉ុន្តែ​ការទាមទារ​នោះ​ច្រើនពេក ម្ចាស់​គោយន្ត​គ្មាន​លទ្ធភាព​បង់​ឲ្យ​ព្រោះ​គ្នា​ក៏​ប្រហែល​បង់​ឲ្យ​គេ​ច្រើ​កន្លែង​ដែរនោះ ក៏​ស្រាប់តែ​លោក​ទិន វាសនា ផ្ទុះ​កំហឹង ទាញ​អាវុធ​អាកា បាញ់​បំបែក​កង់​គោយន្ត​តែម្តង​។​​ឃើញ​សភាពការណ៍​មិន​ស្រួល​ម្ចាស់​គោយន្ត​ដឹកឈើ​ល្មើសច្បាប់​ក៏​គេចខ្លួន​បាត់ស្រមោល​ភ្លាមៗ​ដែរ​ដោយ​ទុក គោយន្ត​និង​ឈើ​នៅនឹងកន្លែង​កើតហេតុ​នោះ​តែម្តង​។​

ក្រោយពី​ឈ្មួញ​រត់​បាត់ស្រមោល​រហូត​វេលា​ទៀបភ្លឺ​លោក ទិន វាសនា បាន​ទំនាក់ទំនង​ស្នើសុំ​កម្លាំង​បរិស្ថាន​ប្រចាំ ការ​នៅ​ស្នាក់​ការរង​អូររាំង​នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ជួយ​អន្តរាគមន៍​បន្ត​។​​កម្លាំង​បរិស្ថាន​បាន​បន្ត សុំ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អូររាំង និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សែន​មនោ​រម្យ ចុះ​ដល់​កន្លែងកើតហេតុ​ខាងលើ​ឃើញ​គោយន្ត​កែច្នៃ​នោះ​បែក​កង់​២​គ្រាប់កង់​មុខ​និង​កង់​ក្រោយ​ផ្នែក​ខាងស្តាំ​។​​វត្ថុតាង​មាន​ឈើ​ប្រភេទ​សុ​ក្រំ​០៧​ដុំ​មិនទាន់​វាស់វែង​ក្រុម ការងារ​បាន​ប្រទះឃើញ​សំបក​គ្រាប់កាំភ្លើង AK ចំនួន ០១​គ្រាប់​ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល​៤០ ម៉ែត្រ​ពី​គោយន្ត​កែច្នៃ​។​
​កម្លាំង​បរិស្ថាន​ប្រចាំការ​នៅ​ស្នាក់​ការរង​អូររាំង​បាន​ឲ្យ​ដឹងថា ឈ្មោះ ទិន វាសនា បាន​បាញ់​បំបែក​កង់​ចំនួន ០៣​គ្រាប់​ដែល​បណ្តាល​គោយន្ត​កែច្នៃ​នោះ​បែក​កង់​តែម្តង​។​


​ប្រភព​ថា​លោក ទិន វាសនា ក្រោយ​ធ្វើ​សកម្មភាព​ក៏បាន​ត្រឡប់​ទៅ​កន្លែង​របស់ខ្លួន​វិញ​ដោយ​មិន​ខ្វល់ខ្វាយ​ថា​មានរឿង​អ្វី​កើតឡើង​នោះឡើយ​។​យ៉ាងណា​សុំ​សើរ​ដែរ​ព្រោះ​បើ​អញ​មិ​បាន​ស៊ី​ធើ​យក​ស្នាដៃ​ហ្ម៉​ង​ទៅ​
​ពាក់ព័ន្ធ​ករណី​សេចក្តីរាយការណ៍​នេះ​នេះ លោក ទិន វាសនា មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានទេ ។​a police mondul a police mondul2 a police mondul3 

​