» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11662 នាក់

ម្សិលមិញ 24358 នាក់

សរុប 21107429 នាក់

អភិបាល​រាជធានី​និង​ស្នងការ​ត្រូវបាន​នគរបាល​ផាក​រឿង​ជិ​ញ​ម៉ូតូ​ចុះ​មើល​ទឹកជំនន់​មិន​ពាក់មួក​សុ​វត្ថិភាព​!

​ភ្នំពេញ​៖​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង​ស្រេង​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស​ថេត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១​នេះ បាន​ចូលខ្លួន​មក​បង់ប្រាក់​ពិន័យ​៦​ម៉ឺន​រៀល​នៅ​នគរបាល​ខណ្ឌដង្កោ​ករណី​លោក​បាន​ជិះ​ម៉ូតូ​ជាមួយ​មន្ត្រី​ជាច្រើន​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹកជំនន់​នៅ​ខណ្ឌដង្កោ​មិនបាន​ពាក់មួក​សុវត្ថិភាព ។​a khourng hemlet 

​ទាក់ទង​រឿង​មិន​ពាក់មួក​សុវត្ថិភាព​នេះ​លោក ម៉េ​ត មាស​ភក្ដី​អ្នកនាំពាក្យ និយាយថា តាមពិតទៅ លោក​អភិបាល​ក៏បាន​យក​មួកសុវត្ថិភាព​មក​ពាក់​ដែរ ប៉ុន្តែ​ដោយ​កញ្ចក់​មួកសុវត្ថិភាព​ស្រអាប់​ពេក​ពិបាក​មើលផ្លូវ ម្យ៉ាងទៀត​ដោយ​មានការ​បន្ទាន់​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់​ដើម្បី​រក​ដំណោះស្រាយ​ជួយ​ប្រជាជន​ផង​នោះ ទើប​លោក​អភិបាល​បេ​ី​ក​ម៉ូតូ​ទៅដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ។​

​ក្រោយពី​មានការ​រិះគន់​ដើម្បី​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ស​ថេត បាន​ចូលខ្លួន​បង់ប្រាក់​ពិន័យ​តាមផ្លូវ​ច្បាប់​នៅ​ស្នាក់ការ​នគរបាល​ចរាច​រណ៍​ផ្លូវគោក បង្ហាញ​ពី​ការទទួលស្គាល់​កំហុស​ដោ​យ​អ​ចេតនា ទោះបី​លោក​និង​សហការី ប្រឈម​នឹង​ការ​មមាញឹក​ការងារ ជួយ​ធ្វើ​អន្តរាគមន៍​រំដោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ទាំងយប់ ទាំង​ថ្ងៃ​ក៏ដោយ ។​

គេ​មិនដឹងថា​តើ​ការ​ផាក​ពិន​យ័​ធ្វើ​ទាំងអស់គ្នា​ឬ​លើ​តែ​មេដឹកនាំ​ទេ​ហើយ​តើ​វា​ជា​ទង្វើ​បំពេញភារកិច្ច​របស់​ម​ន្ត្រី​នគរបាល​ចរាចរ​ដោយ​ភ្ញាក់រលឹក​ឬ​ជាការ​បញ្ជារ​ក្រោយពី​មានការ​រិះគន់​នោះទេ​?​។​ប្រសិនបើជា​ទង្វើ​បំពេញការងារ​តាម​កាតព្វកិច្ច​វា​គួ​មានការ​លើកទឹកចិត្ត​ដល់​មន្ត្រីនគរបាល​ចរាច​រ​ផង​ដែល​ប្រថុយ​និង​ហា​និ​ភ​យ័​ផាក​មេ​របស់​ខ្លួនឯង​។​

សូមបញ្ជាក់​ដែរ​ថាបើ​គេ​មិនទាន់​ភ្លេច​ទេ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ក៏​ធ្លាប់​ស្ម​គ្រ័​ចិត្ត​ឲ្យ​នគរ​បាន​ចរាចរ​ខេត្តកោះកុង​ផាក​រឿង​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ផងដែរ​។​រឿង​ល្បែង​បង្ហាញ​ភាព​គំរូ​នេះដែរ​ប្រសិនបើ​អ្នកណា​ធ្លាប់​មើល​រឿង​សាម​កុក​ក៏​ឃើញ​មាន​ឈុត​មួយ​មេ​ទ​ព័​ឆាវៗ​បានដាក់​ពិន័យ​ខ្លួនឯង​ដោយ​យក​ដាវ​កាត់សក់​បន្ទាប់ពី​បររទេះ​សេះ​កាត់​ស្រែ​របស់​ប្រជាពលរដ្ឋ​ផងដែរ​៕a khourng hemlet2 a khourng hemlet1 a khourng hemlet3 a khourng hemlet5 

​