» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1115 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120791 នាក់

សម្តេច​តេ​ជោ​ស​សើ​ចិន​ពេញមាត់​ថា​បាន​ជួយ​កម្ពុជា​រក្សាបាន​សន្តិ​ភាព និង​អភិវឌ្ឍន៍​, មិន​ប្រឆាំង​ប្រទេស​ដទៃ និង​ការគោរព​ម​ជ្ឈ​ភាព​របស់​អាស៊ាន​

​ខេត្ត​ព្រះសីហនុ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​លោក វ៉ាង វិ​ន​ធៀន (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៣​កើត ខែជេស្ឋ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២៣​នេះ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កម្ម​វី​ធី​ចំនួន​៣ ក្នុង​ថ្ងៃ​តែមួយ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ គឺ​ទី​១-​កម្មវិធី​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករនិយោជិត​, ទី​២-​ទស្សនា​ពិព័រណ៍​សមិទ្ធផល និង​ទី​៣-​ពិធី សម្ពោធ​ដាក់ឱ្យ​ដំណើរការ​រោងចក្រ​ផលិត​សំបក​កង់ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​១០ នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​។a hun eco

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សាសន៍​ថា ការជួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​កម្មករ កម្មការិនី ធ្វើឱ្យ​សម្ដេច​បាន​រកឃើញ​មធ្យោបាយ និង​ដំណោះស្រាយ​មួយចំនួន​ពាក់ព័ន្ធ​ការងារ​របស់​កម្មករ កម្មការិនី​។ សម្តេច​តេ​ជោ​បាន​ក្រើនរំលឹក​ឡើងវិញ​ថា ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា បានចាប់ផ្តើម​ជាមួយ​ប្រាក់​ឈ្នួល​ត្រឹមតែ​៤០​ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយខែ រហូតដល់​មានការ​ដំឡើង​ជា​បន្តបន្ទាប់ បូក​នឹង​អត្ថប្រយោជន៍​ដែល​កម្មករ​ទទួលបាន​មួយចំនួនទៀត​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ជញ្ជីងពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន មិន​ស្មើគ្នា​ទេ តែ​ត្រូវ​ដឹងថា ទំនិញ​ចិន​នាំចូល​កម្ពុជា​ភាគច្រើន ជា​វត្ថុធាតុដើម ដើម្បី​ផលិត​នៅ​កម្ពុជា​។​សម្តេច​តេ​ជោ ថ្លែង​អរគុណ​ដល់​ប្រធាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ ដែល​បាន​ទាក់ទាញ​រោងចក្រ​មក​ក្នុង​ខេត្ត​នេះ​ដល់​បច្ចុប្បន្ន​មាន​ចំនួន ១៧៥ រោងចក្រ ដែល​បានផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់​។ ដូច្នេះ​សម្ដេច​ណែ​នាំឱ្យ​ការពារ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ឱ្យបាន ដើម្បី​ជំរុញ​ដល់​ការទាក់ទាញ​រោងចក្រ​មក​បន្ថែមទៀត​។​


​ពី​ក្រុងព្រះសីហនុ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ផ្តល់​គោលនយោបាយ​គាំពារ​ដល់​កម្មការិនី មាន​ផ្ទៃពោះ ឧបត្ថម្ភ​ថវិកា​ចាប់ពី​មាន​ផ្ទៃពោះ រហូតដល់​កូន​អាយុ​២​ឆ្នាំ​។ សម្តេច​តេ​ជោ​បាន​បន្តថា ការឧបត្ថម្ភ​ថវិកា​ដល់​កម្មការិនី​ចាប់ពី​មាន​ផ្ទៃពោះ រហូតដល់​កូន​អាយុ​២​ឆ្នាំ ជា​គោលនយោបាយ​ជាក់លាក់ មិនមែន​ឆក់កណ្តៀត ឬ​ជាស​ន្យា​ខ្យល់​នោះទេ​។ មកដល់ពេលនេះ មាន​ស្ដ្រី​ចំនួន​ជិត​៥​សែន​គ្រួសារ ដោយបាន​ប្រើ​ថវិកា​អស់​ចំនួន ១៥០០០ លាន​ដុល្លារ​រួចហើយ​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រសាសន៍ថា ការពារ​សន្តិភាព​ឱ្យបាន គឺ​មិន​បារម្ភ​រឿង​អត់​ការងារ​ធ្វើ​នោះទេ ក្នុងនោះ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ដែល​អាច​ការពារ​សន្តិភាព និង​ការពារ​ឆ្នាំងបាយ​របស់​ប្រជាពលរដ្ឋ និង​បងប្អូន​កម្មករ​កម្មការិនី​បាន​។

​សម្តេច​តេ​ជោ ថ្លែង​ទាក់ទិន​នឹង​ខួប​លើក​ទី ៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​នៃ​មិត្តភាព​កម្ពុជា​-​ចិន និង​ខួប​១០​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​នៅ​កម្ពុជា​។ សម្រាប់​ខួប​លើក​ទី​៦៥​ឆ្នាំនេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ខិតខំ​ប្រឹងប្រែង​រហូត​បង្កើត​បាន​នូវ​មិត្តភាព​ដៃគូ​អភិវឌ្ឍន៍​គ្រប់​ជ្រុងជ្រោយ ក្លាយជា​មិត្តភាព​ដែក​ថែម ហើយ​ឈាន​មកដល់ពេលនេះ ឈានដល់​ការបង្កើត​ទំនាក់ទំនង​ត្បូង​ពេជ្រ​បន្ថែមទៀត​។​ទាក់ទង​សម្ពន្ធភាព​ពិសេស​ជាមួយ​ប្រទេស​ចិន សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រសាសន៍​ឲ្យ​ដឹងថា មាន​លក្ខខណ្ឌ​ចំនួន​៣ ដែលនាំឱ្យ​កម្ពុជា​ក្លាយជា​សមាជិក​នៃ​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» របស់​ចិន រួមមាន​៖ ការរក្សាបាន​សន្តិភាព និង​អភិវឌ្ឍន៍​, មិន​ប្រឆាំង​ប្រទេស​ដទៃ និង​ការគោរព​ម​ជ្ឈ​ភាព​របស់​អាស៊ាន​។ បន្ថែម​ពីលើ​នោះ គំនិត​ផ្តួចផ្តើម​នេះ បានផ្តល់​ផលប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ​។​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» នាំឱ្យ​កើតមាន​សមិទ្ធផល​ជាច្រើន នៅ​កម្ពុជា​ដូចជា ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​, ផ្លូវ​ល្បឿន​លឿន​, ការតភ្ជាប់​អ៉ី​ន​ធើ​ណេ​ត​កប់​ក្រោម​បាត់​សមុទ្រ និង​ផ្លូវ ស្ពាន​ជាច្រើន​ខ្សែ​ទៀត​។​​សម្តេច​តេ​ជោ ថ្លែងថា គោលនយោបាយ​ឧស្សាហកម្ម​របស់​កម្ពុជា​ទៅ​មិ​ត្តិ​ចិន​ថា មាន​ចំនួន​ពីរ គឺ​ការកែច្នៃ​វត្ថុធាតុដើម​ដែល​កម្ពុ​ជាមាន​ស្រាប់ ដូចជា កៅស៊ូ ស្វាយចន្ទី ស្រូវ និង​វត្ថុធាតុដើម​ផ្សេងទៀត​ដែល​កម្ពុ​ជាមាន​ដើម្បី​បង្កើន​តម្លៃបន្ថែម​។ ទី​២ គឺ​ការវិនិយោគ​បច្ចេកវិទ្យា​ជាន់ខ្ពស់​មកកាន់​កម្ពុជា ដែល​គោ​នយោបាយ​ទាំងនេះ​នឹង​អាច​ទាក់ទាញ​វិនិយោគ​បន្ថែម​មកកាន់​កម្ពុជា​។​

​បន្ទាប់​ពិធី​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​កម្មការិនី​ប្រមាណ​ជាង​២​ម៉ឺន​នាក់​រួចហើយ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម ឯកឧត្តម វ៉ាង វិ​ន​ធៀន បាន​អញ្ជើញ​ទស្សនា​ពិ​ពណ៍​សមិទ្ធផល​សំខាន់ៗ​ដែល​កើតមានឡើង​តាមរយៈ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ជាពិសេស​សមិទ្ធផល នៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន នៃ​ប្រទេស​ចិន​ដែល​បាននិងកំពុង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។
​បន្ទាប់មក កម្មវិធី​ចុងក្រោយ សម្ដេច​តេ​ជោ ហ៊ុន សែន និង ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​កាត់​ខ្សែបូរ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​រោងចក្រ​ផលិត​សំបក​កង់​របស់​ក្រុមហ៊ុន​ចិន នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ចាប់ពីពេលនេះ​តទៅ​។
​

​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានអោយដឹងថា ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង និង​ជា​ប៉ូល​សេដ្ឋកិច្ច​ទី​២ របស់​កម្ពុជា​។ ក្នុង​រយៈពេល​១៥​ឆ្នាំ កន្លងមកនេះ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ បាន​រីកចម្រើន​ជា​បន្តបន្ទាប់ ហើយ​ជា​ផ្លែផ្កា​នៃ​គំនិត​ផ្ដួចផ្ដើម “​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ និង​កិច្ចសហប្រតិបត្តិការ​ដៃគូ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ចិន ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត របស់​ក្រុមហ៊ុន ជេន​រ៉​ល ថា​យ​អ៊ឺ​រ ថ​កណឡ​ជី (​ខេ​ម​បូ​ឌា​) ដែលមាន​លោក គូ ឆ្លើយ ជា​ម្ចាស់​ក្រុមហ៊ុន និង​លោក ថាវ គូ​ចុង ជា​នាយក​ក្រុមហ៊ុន ដែលមាន​ទុនវិនិយោគ ៣០០​លាន​ដុល្លារ​អាម៉េរិក ដែលជា​គម្រោង​វិនិយោគ​ធំជាងគេ​បង្អស់ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ និង​ជា​គម្រោង​ដែលមាន​ទុនវិនិយោគ​លើសពី​១០០​លាន ដុល្លារ អាម៉េរិក​លើក​ទី​១ មកពី​ខេត្ត​ជាំ​ង​ស៊ូ​។​

​រោងចក្រ​នេះ ជា​ប្រភេទ​រោងចក្រ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ស្របទៅនឹង​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ដែលមាន​តម្លៃបន្ថែម​ខ្ពស់ ដែល​ប្រើប្រាស់​វត្ថុធាតុដើម​កៅស៊ូ ធម្មជាតិ​ដែលមាន​នៅក្នុង​ស្រុក​ប្រមាណ​ជិត​៥​ពាន់​តោន​ក្នុង​មួយឆ្នាំ ដែល​អាចជួយ​លើកកម្ពស់​កម្រិត​ឧស្សាហកម្ម​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ជាពិសេស​ជួយ​លើកកម្ពស់​ទីផ្សារ​ជ័រកៅស៊ូ​របស់​កម្ពុជា និង​ដោះស្រាយ​មុខរបរ និង​ការងារ​កម្មករ​ដាំ​កៅស៊ូ​ជាច្រើន​នាក់​ទៀត​។ នៅពេល​ដំណើរការ​ផលិតកម្ម រោងចក្រ​នេះ​អាច ផលិត​សំបក​កង់​ជិត ១,៣​លាន​សំបក​កង់​ក្នុង​មួយឆ្នាំ ដែល​នឹង​ប្រើប្រាស់​កម្មករនិយោជិត​ប្រមាណ ១ ១៥០​នាក់​។a hun eco a hun eco1 a hun eco special1 

​