» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 813 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095728 នាក់

ប្រធាន​មន្ទីរ ដែនដី​នគរូបនីយកម្ម​សំណង់​និង​សូ​រិ​យោ​ដី​ខេត្តបន្ទាយមានជ័យ ថ្មី នឹង​ប្រកាស​នៅ​សប្តាហ៍​ក្រោយនេះ ជំនួស​លោក ប្រាក់ ប៉ូ​លី​ក្រោយពី​បែក​រឿងអាស្រូវ​?...!!!


​ខេត្តបន្ទាយមានជ័យ​៖​ប្រភព​ព័​ត៍​មាន ចេញពី​មន្ទីរ​សូ​រិ​យោ​ដី​ខេត្តបន្ទាយមានជ័យ បានអោយ ដឹង ថា​៖ "​ប្រធាន​មន្ទីរ​សូ​រិ​យោ​ដី​ថ្មី នឹង​ប្រកាស៍​នៅ​សប្តាហ៍​ក្រោយនេះ ជំនួស​លោក ប្រាក់ ប៉ូ​លី​"​ក្រោយពី​ផ្ទុះ​រឿងអាស្រូវ​។​គេ​មិនដឹងថា​តើ​លោក ប្រាក់ ប៉ូ​លី​ដែលមាន​លុយ​មហាសាល​ក្នុងតួនាទី​នឹងត្រូវ​បាន​គេ​យក​ទៅណា​ទេ​តែ ប្រភព​បន្តថា​៖ ប្រហែល​អោយ​លោក ប្រាក់ ប៉ូ​លី ដាក់​ទៅ​ក្រសួង សិន​!​។​a brak poly 

​ប្រភព បញ្ជាក់ថា​៖ ឯកឧត្តម ជា សុផារ៉ា ចុះហត្ថលេខា តែងតាំង​អ្នកថ្មី កាលពី​ថ្ងៃទី​១២​កញ្ញា​! ។ ប្រភព បាន​អោយដឹងទៀតថា​៖​មាន សំណង់​មិន​ប្រក្រតី ត្រូវបាន​រកឃើញ​នៅ​ក្រុង​ប៉ោយប៉ែត​ជាង ៧០០​ករណី ។​អ្នកក្រុង​ប៉ោយប៉ែត មួយចំនួន ធ្វើ​សំណង់​នោះ កំពុង​ស្រក់​ទឹកភ្នែក តែ​មិនមែន​យំ​ស្តាយ​លោក ប្រាក់ ប៉ូ​លី ទេ គឺ​យំ​ស្តាយ​លុយ ដែល​សំណង់​មិន​រួច ហើយ​ប្លង់ដី ដែល លោក ប៉ូ​លី យកលុយ​ហើយ មិនបាន​ធ្វើអោយ​ពួកគាត់​រួចរាល់​ទេ​។​

​សេចក្តីរាយការណ៍​ចេញពី​មន្ត្រី​សូ​រិ​យោ​ដី​ក្រុង ដែល​មិនបាន​ទទួលផល​ប្រយោជន៍​បាន​អោយដឹងទៀតថា​៖ ដី​១​កន្លែងៗ លោក ប្រាក់ ប៉ូ​លីន កាត់​ប្លង់ដី ឬ ផ្ទេរ​មាន ចាប់ពី ៥០០០$ ឡើងទៅ ដែល​ទារលុយ​ត្រង់ៗ ដោយ​អោយឈ្មោះ វ៉ិ​ច ជា​មន្ត្រី​សូ​រិ​យោ​ដី​ក្រុង ជា​អ្នក​ចុះទៅ​មើល ហើយ​ជួយ​រៀបចំ​ឯកសារ​។ ដូចនេះហើយ ទាំង​សំណង់ និង ប្លង់ដី ដែល​នៅសល់ ដែល​យកលុយ​គេ​ហើយ​នោះ កំពុងតែ​ប្រឹង ចុះហត្ថលេខា ទាំងយប់​ទាំង​ថ្ងៃ​ទៀតផង​។​

​ចឹ​ង​បើ​៖ "​សំណង់​ដែល​រកឃើញ​មិន​ប្រក្រតី​ជាង ៧០០ ករណី​នោះ បើ ១​កន្លែង​យក តែ ១​ម៉ឺន​ដុល្លារ ចុះ​ជាង ៧០០ ករណី នោះ ប៉ុន្មាន​លុយ​$​ទៅ​?​។ នេះ​មិន​គិតពី​សំណង់​នៅក្នុង​ទី​រួម​ខេត្តបន្ទាយមានជ័យ ផង ។​​សេចក្តីរាយការណ៍​ខាងលើនេះ​ប្រជាពលរដ្ឋ សូម​សំណូមពរ​ដល់​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ឱម យិន ទៀង ប្រធាន​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ សូមមេត្តា​ដាក់​ការស៊ើបអង្កេត​ពី​រឿង​ពុករលួយ​របស់លោក ប្រាក់ ប៉ូ​លី និង​ប្រាក់ ប៉ូ​លីន ពី​នាក់​បងប្អូន អោយបាន​ស៊ីជម្រៅ​ក្នុង​រឿង​ករណី​ខាងលើនេះ​ផង​។​

កាលពី​ថ្ងៃទី​៣០​ខែកក្កដា​២០១៩ ឯកឧត្ដម ជា សុផារ៉ា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម​និង​សំណង់ បាន​បង្កើត​គណកម្មកា​រ​អធិការកិច្ច​មួយ​ដើម្បី ស៊ើប​អ​ង្គេ​ត​លើ​លោក​ប្រាក់​ប៉ូ​លី​ប្រធាន​មន្ទីរ​សុរិយោដី​និង​សំណង់ ខេត្តបន្ទាយមានជ័យ​ដែល​ល្បីល្បាញ​ខាង​ប្រ​ព្រឹ​ត​អំពើ​មិន​គប្បី​ចំពោះ​ពលរដ្ឋ ជុំវិញ​ការអនុវត្ត​ន៏​ផែនការ​ការងារ​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណ​ប្រព​ន្ធ័​នៅ​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្មីៗ​នេះ​។​

​សង្ឃឹមថានឹង​មានការ​បកស្រាយ​ពី​លោក​ប្រាក់​ប៉ូ​លី​ចំ​ពើ​សេចក្តី​រា​យា​ការណ៍​ខាងលើនេះ​ជាមិនខាន​!​។​​អង្គភាព​មាតុភូមិ ស្វាគមន៍​សាមី រងចាំ​ការបកស្រាយ​បំភ្លឺ ជុំវិញ​ករណី​ខាងលើ​ឡើងវិញ រៀងរាល់​ម៉ោង​ធ្វើការ ៕a brak poly1 

​