» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1481 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121157 នាក់

សម្តេច​តេ​ជោ​៖​យើងទាំងអស់គ្នា​ត្រូវ​ទទួលស្គាល់​ពី​តម្លៃ​ដែល​មិនអាច​កាត់ថ្លៃ​បាន នៃ​ទន្លេមេគង្គ នៃ​ធនធានទឹក​

​ភ្នំពេញ​៖ ក្នុងឱកាស​កិច្ចប្រជុំ​ចង្អៀត​រវាង​សមាជិក​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​នៅ​ទីក្រុង​វៀង​ច​ន្ទ័​ប្រទេស​ឡាវ សម្ដេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើកឡើងថា «​យើងទាំងអស់គ្នា​ត្រូវ​ទទួលស្គាល់​ពី​តម្លៃ​ដែល​មិនអាច​កាត់ថ្លៃ​បាន នៃ​ទន្លេមេគង្គ នៃ​ធនធានទឹក​» ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ខិតខំ​ធ្វើ​គ្រប់​វិធានការ​ដើម្បី​ឲ្យ​ធនធាន​នេះ​គង់វង្ស​។​a hun come lao3 

​លោក សុខ ចិន្ដា​សោភា រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី​បាន​ឲ្យ​ដឹងថា ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​លទ្ធផល នៃ​ការអញ្ជើញ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៤ នៅ​ប្រទេស​ឡាវ​សម្ដេច​តេ​ជោ ក៏បាន​លើកឡើង​ពី​បញ្ហា​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅតាម​ដង​ទន្លេមេគង្គ ដែល​សមាជិក​របស់​គ​ណៈ​កម្ម​ការ​ទន្លេមេគង្គ ត្រូវ​រួមគ្នា​គិតគូរ​ដោះស្រាយ​។​​លោក សុខ ចិន្ដា​សោភា បាន​ថ្លែងថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​មុនគេ និង​បាន​ថ្លែងថា យើង​ត្រូវ​ធ្វើយ៉ាងណា​ឲ្យ​ទន្លេមេគង្គ​រក្សា​គង់វង្ស​ជា​និរន្តរ៍ ហើយ​ថា ប្រទេស​ទន្លេមេគង្គ​មាន​បញ្ហា​ប្រឈម​ច្រើន​ដែល​គេ​បានដឹង តែ​មានតែ​ប្រទេស​នៅតាម​ដង​ទន្លេមេគង្គ​ជួបប្រទះ​នោះ​គឺ​បញ្ហា​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅតាម​ទន្លេ ដែល​ពីមុនមក​មិនដែល​មាន​អ្នកណា​លើកឡើង​ឡើយ​។

លោក សុខ ចិន្ដា​សោភា បាន​បញ្ជាក់ថា បញ្ហា​ប្រឈម​របស់​ទន្លេមេគង្គ​នោះ រួមមាន ការប្រែប្រួល​អាកាសធាតុ ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ដែលមាន​ការប៉ះពាល់ និង​តម្រូវការ​ទឹក​យកមកប្រើ​ប្រាស់​ពី​ទន្លេ ។​ល​។​និង​។​ល​។​​ក្រៅពី​បញ្ហា​ប្រឈម​មេដឹកនាំ​ក៏បាន​ទទួលស្គាល់ និង​ការប្តេជ្ញាចិត្ត​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​គណៈកម្មការ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាស៊ាន កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ជាមួយ​ដៃគូរ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​ដោះ​បញ្ហា​ប្រឈម​ហានិភ័យ និង​កាលានុវត្តភាព​សំខាន់ៗ ដែល​បណ្តា​ប្រទេស​ក្នុង​អាង​ទន្លេមេគង្គ​ក្រោម​កំពុង​ជួបប្រទះ​នាពេល​បច្ចុប្បន្ន និង​អនាគត ដែល​កើតឡើង​ដោយ​អន្ត​រកម្ម នៃ​ការអភិវឌ្ឍ និង​ការប្រែប្រួល​អាកាសធាតុ ការគ្រប់គ្រង​ទឹក​ឲ្យ​ប្រសើរ ដើម្បី​សម្រេច​ឲ្យ​បាន នូវ​សន្តិសុខ​ទឹក​ក្នុង​អាង​ទន្លេមេគង្គ​។​លោក សុខ ចិន្ដា​សោភា មានប្រសាសន៍ថា «​ក្រៅពី​ប្រទេស​គណៈកម្មការ ៤​ប្រទេស​នោះ ភាគី​ចិន​ដែលជា​ប្រទេស​មាន​ប្រភពទឹក​ទន្លេមេគង្គ​ដែរ​នោះបាន​ចូលរួម​ប្តេជ្ញាចិត្ត​ក្នុងការ​ទទួលខុសត្រូវ​ពី​បញ្ហា​ប្រឈម​នានា​ផងដែរ​»​។

​សូម​ជម្រាបជូន​ថា គណៈកម្មការ​ទន្លេមេគង្គ (MRC) គឺជា​ស្ថាប័ន​អន្តររដ្ឋាភិបាល ដែល​បំពេញ ការងារ ដើម្បី​ជួយ​សម្រួល​ដល់​កិច្ចសហប្រតិបត្តិការ​ជុំវិញ​ការអភិវឌ្ឍ និង​គ្រប់គ្រង តំបន់ អាង​ទន្លេមេគង្គ​ប្រកបដោយ​ចីរភាព​។ សមាជិក​របស់​គណៈកម្មកា​រ​នេះ រួមមាន ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម​។​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ (Mekong River Commission-MRC) លើក​ទី​៤ ក្រោម​មូលបទ “​នវានុវត្តន៍ និង​កិច្ចសហប្រតិបត្តិការ សម្រាប់​អាង​ទន្លេមេគង្គ ដែលមាន​សន្តិសុខ​ទឹក និង​ប្រកបដោយ​ចីរភាព​” ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ ទី​៥ ខែមេសា ឆ្នាំ​២០២៣ នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ​។ កិច្ចប្រជុំ​កំពូល​នេះ មានការ​ចូលរួម ដោយ លោក ផាម មិញ ជិ​ញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គម និយម​វៀតណាម​តំណាង​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ តំណាង​ជាន់ខ្ពស់​ន ប្រទេស​ដៃគូ​សន្ទនា (​ចិន និង​មី​យ៉ាន់​ម៉ា​) ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​ដៃគូ​ផ្សេងទៀត​ផងដែរ​។​​សម្តេច​តេ​ជោ​និង​ប្រតិភូ​អមដំណើរ​បានធ្វើ​មាតុភូមិ​នី​វត្ត​ន៍​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​នា​រសៀល​ថ្ងៃទី​៥​មេសា​ឆ្នាំ​២០២៣​។​a hun come lao a hun come lao1 
​