» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3601 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123277 នាក់

កម្ពុជា​នឹង​ចុះបញ្ជីរ​ម៉ាក​នំ​បញ្ចុក​ឃុំ​ប្រដាក់​


​សៀមរាប​៖ មន្ត្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា រំពឹងថា នំ​បញ្ចុក​សៀមរាប នឹង​ក្លាយជា​ផលិតផល​ដ៏​មាន​សក្តានុពល​នៅក្នុង​ការបង្ហាញ​ខ្លួន​លើ​ឆាក​អន្តរជាតិ​បន្ទាប់ពី​ចុះបញ្ជី​ម៉ាក​ជា​សមូហភាព នៅក្នុង​ពាក់កណ្តាល​ខែមេសា ឆ្នាំ​២០២៣ ខាងមុខនេះ ។​a banh jok1 

នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២៣​លោក​ហូ​ស៊ីវ​យ៉ុង​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​សេវា​ពាណិជ្ជកម្ម នៅក្នុង​កម្មវិធី​មហាសន្និបាត​កំណើត​ដំបូង​របស់​ក្រុម​អ្នក​ផលិត និង​អាជីវករ​នំ​បញ្ចុក​សៀមរាប ស្ថិតនៅ​ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បាន​លើកឡើងថា ដើម្បី​ជំរុញ​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក និង​ជំរុញ​ការកែច្នៃ​ផលិតផល​នាំចេញ​ដូច​មានចែង​នៅក្នុង​យុទ្ធសាស្ត្រ សមាហរណកម្ម​ពាណិជ្ជកម្ម​ឆ្នាំ​២០១៩-២០២៣ ក្រសួងពាណិជ្ជកម្ម បាន​កំពុង​បង្កើនល្បឿន​ចុះបញ្ជី ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ និង​ម៉ាក​សមូហភាព ដោយ​ក្នុងនោះ «​នំ​បញ្ចុក​សៀមរាប​» ក៏ត្រូវ​បាន កំណត់​ជា​ផលិតផល​សក្តានុពល ហើយ​គ្រោង​ចុះបញ្ជី​ម៉ាក​សមូហភាព​នា​ពាក់កណ្ដាល​ខែមេសា ឆ្នាំ​២០២៣​ខាងមុខនេះ ដើម្បី​លើកកម្ពស់​ភាព​ប្រកួតប្រជែង​នំ​បញ្ចុក​របស់​កម្ពុជា នៅលើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ​។

​ក្នុង​គោលដៅ​រៀបចំ​ឱ្យមាន​ម៉ាក​សម្គាល់​រួមមួយ​សម្រាប់​ផលិតផល​នំ​បញ្ចុក​កម្ពុជា ដែល​ផលិត និង​ដាំ​ស្លរ​ដោយ​ផលិតករ​ក្នុង​ខេត្តសៀមរាប និង​ជំរុញ​ការកែច្នៃ និង​វេច​ខ្ចប់ នំ​បញ្ចុក​សៀមរាប ឱ្យ​ត្រូវ​តាម​ស្ដង់ដារ និង​ការតម្រូវ​សម្រាប់​ការនាំចេញ​ទៅកាន់​ទីផ្សារ​បរទេស​ស្របតាម​ទិសដៅ​នៃ​ការធ្វើ​ពិពិធ​កម្ម​ទំនិញ​នាំចេញ​របស់​កម្ពុជា​ដែលជា​ផ្នែក​មួយ​គាំទ្រ​ខ្សែ​ច្រវាក់​ផលិតកម្ម​ក្នុងស្រុក​ឱ្យមាន​ការរីកចម្រើន​។

​លោក​បន្ថែមថា ម៉ាក​សមូហភាព នំ​បញ្ចុក​សៀមរាប នឹង​ដើរតួនាទី​បញ្ជាក់​អំពី​អត្តសញ្ញាណ​នៃ​ប្រភពដើម​ផលិតកម្ម បិទ​លើ​ផលិតផល​ដែល​ដាក់លក់​នៅលើ​ទីផ្សារ ហើយ​ការណ៍​នេះ​មិន​ត្រឹមតែ​ផ្ដល់​ទំនុកចិត្ត​ដល់​អ្នកប្រើប្រាស់ និង​ពង្រីក​ទីផ្សារ​នំ​បញ្ចុក​នៅក្រៅ​ប្រទេស​នោះទេ ប៉ុន្តែ​ម៉ាក​នេះ នឹង​ក្លាយជា​កម្លាំង​ស្រូប​ទាញ​អ្នកទេសចរ​ជាតិ និង​បរទេស​ឱ្យមកធ្វើ​ទស្សនកិច្ច​ក្នុង​តំបន់​ផលិតកម្ម ដែលជា​ឱកាស​សម្រាប់​សហគមន៍​កសិកម្ម ឬ យុវជន ជូន​ដល់​ភ្ញៀវ​ដែល​មក​កម្សាន្ត​នៅក្នុង​តំបន់​របស់​សហគមន៍ អាចបង្កើត​ប្រភព​ចំណូល​បន្ថែម​ផង និង​ផ្សព្វផ្សាយ​ពី​វប្បធម៌​ប្រពៃណី​របស់​កម្ពុជា​បន្ថែម​ទៀត​។

​សូម​ជម្រាប​បញ្ជាក់​ផងដែរ​ថា ក្រសួងពាណិជ្ជកម្ម​គ្រោង​នឹងដាក់​សម្ពោធ​ឱ្យប្រើ ប្រាស់​ជា​ផ្លូវការ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ រួមមាន «​អំបិល​កំពត​កែប​» «​បង្កង​តាកែវ​» និង «​ទឹកត្រី​កំពត កែប​» និង​ម៉ាក​សមូហភាព «​អំបុក​កំពង់ធំ​» «​នំ​បញ្ចុក​សៀមរាប​» «​ក្រូចថ្លុង​កោះ​ពីរ​» និង «​ដូងខ្ទិះ​បាត់ដំបង​» នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២៣ ដែលជា​ថ្ងៃ​ប្រារព្ធ​ពិធី​ទិវា​កម្មសិទ្ធិបញ្ញា​ពិភពលោក ដែល​កម្ពុជា ជា​សមាជិក នៃ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO) នៅ​រាជធានី​ភ្នំពេញ​។ កន្លងមក​ក្រសួងពាណិជ្ជកម្ម បាន​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ដែលមាន​សក្តានុពល​ចំនួន ៤ រួមមាន «​ម្រេច​កំពត​» «​ស្ករត្នោត​កំពង់ស្ពឺ​» «​ក្រូចថ្លុង​កោះ​ទ្រង់​» «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» និង​បាន​ចុះបញ្ជី​ម៉ាក​សមូហភាព ចំនួន ៣ រួមមាន «​គុយទាវ​ភ្នំពេញ​» «​អំបុក​កំពង់ធំ​» «​អង្ករ​ព្រះវិហា​។a banh jok a banh jok2 
​