» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5393 នាក់

ម្សិលមិញ 24358 នាក់

សរុប 21101160 នាក់

ភ្លើង​គប់​កីឡា​អាស៊ាន​លើក​ទី​៣២​ដែល​ព្រះមហាក្សត្រ​ប្រទាន​នាំ​ពី​អង្គរ​ទៅ​ប្រទេស​អាស៊ាន​មិន​នឹង​មក​កម្ពុជា​វិញ​

​សៀមរាប​៖ ព្រះរាជ​ពិធី​សុំ​ព្រះ​អគ្គី​អាទិទេព​កីឡា សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា បានបញ្ចប់​ដោយ​ជោគជ័យ ដែល​ប្រារព្ធ​ធ្វើឡើង​ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ប្រាសាទរ​អង្គរវត្ត ក៏ដូចជា​ពិធី​ដង្ហែ​ជុំវិញ​វង់​តូច​ប្រសាទ​អង្គរវត្ត នៅ​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២៣​។​a cup fire4 

​ក្រោយ​ព្រះ​រាជពិធី​ខាងលើ ព្រះ​អគ្គី​អាទិទេព​កីឡា នឹងត្រូវ​រក្សា​ក្នុង​ចង្កៀង​ពិសេស​មួយ នៅ​វត្ត​រាជ​បូ​ណ៌ ខេត្តសៀមរាប ដើម្បី​រង់ចាំ​ពិធី​ដង្ហែ​ទៅកាន់​បណ្ដា​ប្រទេស​តំបន់​អាស៊ាន និង​ទី​ម័​រ​ខាងកើត ចាប់ពី​ថ្ងៃទី​២២ ខែមីនា ដល់​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២៣ ខាងមុខ ដោយ​នឹងត្រូវ​ចេញពី​ខេត្តសៀមរាប នា​ល្ងាច​ថ្ងៃទី​២២ ខែមីនា ឆ្ពោះ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម មុនគេ ហើយ​ដង្ហែ​ឆ្លងកាត់​ប្រទេស​ជា​បន្ដបន្ទាប់ រហូតដល់​ប្រទេស​ឡាវ​ក្រោយ​គេ មុន​ត្រឡប់​ចូលមក​កម្ពុជា​វិញ​។​ក្រោយ​បញ្ចប់​ពិធី​ដង្ហែ​ព្រះ​អគ្គី​កីឡា នៅ​បណ្ដា​ប្រទេស​តំបន់​អាស៊ាន និង​ទី​ម័​រ​ខាងកើត គឺជា​ពេលវេលា​រៀបចំ​ពិធី​ដង្ហែ​ព្រះ​អគ្គី​កីឡា តាម​បណ្ដា​ខេត្ត​ជាប់​បឹង​ទន្លេសាប​វិញ​ម្ដង ដោយ​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្តកំពង់ឆ្នាំង ពោធិ៍​សាច់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចាប់ពី​ថ្ងៃទី​២៩ ខែមេសា រហូតដល់​ល្ងាច​ថ្ងៃទី​០៥ ខែឧសភា ខ្ទង់​វេលា​ម៉ោង ៨៖៣០​នាទី​យប់ ពោលគឺ​ចំពេល​ប្រារព្ធ​ពិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ជា​ផ្លូវការ​តែម្ដង ។​

​កម្ពុ​ជាមាន​មោទនភាព ក្នុង​ការធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ដែលជា​ឱកាស​ដ៏​វិសេសវិសាល​មួយ​ក្នុងការ​ផ្ដួចផ្ដើម​ព្រះរាជ​ពិធីបួងសួង​សុំ​ព្រះ​អគ្គី​អាទិទេព​កីឡា ពី​ព្រះអាទិត្យ នៅ​ប្រសាទ​អង្គរវត្ត​ដ៏​ល្បីល្បាញ​ពាសពេញ​ពិភពលោក ក៏ដូចជា​រៀបចំ​ពិធី​ដង្ហែ​នៅក្នុង​ប្រទេស និង​ទៅកាន់​បណ្ដា​ប្រទេស​នានា ក្នុង​តំបន់​អាស៊ាន និង​ទី​ម័​រ​ខាងកើត ។​

​ភ្លើង​ព្រះ​អគ្គិ​ជ័យ​កីឡា​មាន​ប្រវត្តិ​រៀងរាល់​ការ​ប្រារព្ធ​ពិធី​ប្រកួត​កីឡា​អូឡាំពិក​បុរាណ នៅលើ​ភ្នំ​អូ​ឡាំ​ព្យា ប្រទេស​ក្រិច​បុរាណ បាន​យក​ភ្លើង​ពី​កំដៅ​ព្រះអាទិត្យ​ដើម្បី​បើក​ការប្រកួត​កីឡា​អូឡាំពិក រហូតដល់​បច្ចុប្បន្ន​។​
​ព្រះ​អគ្គិ​ជ័យ​កីឡា មាន​អត្ថន័យ​ជ្រាលជ្រៅ ស៊ីជម្រៅ ជា​និមិត្តរូប​នៃ​កម្លាំង​ថាមពល​នៃ​ជីវិត​មនុស្ស​សត្វ និង ជា​សភាវៈធម៌​ដ៏​បរិសុទ្ធ ដែល​ផ្តល់នូវ​សេចក្តីសុខ សុភមង្គល និង​សន្តិភាព ដល់​មនុស្សជាតិ​ទាំងអស់​រស់នៅ​លើ ភពផែនដី តាម​ប្រធានបទ «​កីឡា​នាំមក​នូវ​សាមគ្គីភាព មិត្តភាព និង​សន្តិភាព​»​។​​ផ្តើមចេញពី​ប្រវត្តិ និង​ខ្លឹមសារ​ព្រះ​អគ្គិ​ជ័យ​កីឡា ទើប​កម្ពុជា រៀបចំ​ព្រះ​រាជពិធី​ប្រោស​ព្រះរាជទាន ព្រះ​អគ្គិ​ជ័យ​កីឡា ដើម្បី​ទទួលបាន​ព្រះ​អគ្គិ​ជ័យ​កីឡា​ទៅ​បន្ត​រត់​ដង្ហែ​ភ្លើង​គប់ និង​ប្រារព្ធ​ពិធី​បើក​ការប្រកួត កីឡា SEA Games និង ASEAN Para Games ឆ្នាំ​២០២៣ ខាងមុខនេះ​៕a cup fire a cup fire1 a cup fire2 a cup fire3 a cup fire5 a king angkor1 a king angkor2 


​