» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3048 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098815 នាក់

ជនដៃដល់របាញ់សម្លាប់បុរសម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុង ក្រុងខេមរភូមិន្ទ ខេត្តកោះកុងចេញមកឲ្យចាប់!

 

កោះកុង៖លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានបញ្ជាក់នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦នេះថា ជនសង្ស័យបានចូលខ្លួនសារភាព និងប្រគល់ខ្លួនឲ្យសមត្ថកិច្ចហើយ។a kill koh6 

ជនសង្ស័យឈ្មោះ សាយ សាន្ត ជាមន្ត្រីនគរបាលព្រំដែន ប្រើកាំភ្លើង AK ។ ចំណែកជនរងគ្រោះទី១. ឈ្មោះ គីម សុវណ្ណគីរី ហៅដេត ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង (របួសធ្ងន់)។

ទី២. ឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ស្លាប់នៅនឹងកន្លែង។ សមត្ថកិច្ច ប្រាប់ថាមូលហេតុដែលឈានដល់ការបាញ់សម្លាប់មនុស្សបែបនេះដោយសារផឹកស៊ីទាស់ពាក្យសំដីគ្នាអំឡុងផឹកស៊ី ក្រោយមកជនរងគ្រោះបានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយកាំបិតបុ័ងតោដេញកាប់រូបខ្លួន ទើបខ្លួនដកអាវុតចេញពីក្នុងកែបម៉ូតូធ្វើសកម្មភាពខាងលើតែម្តង?។ការចេញសារភាពចឹងតើអ្នកច្បាប់គេអាចសម្រាលទោសពីការធ្វើឃាតដោយចេតនាមកជាអចេតនាក្នុងបំណងការពារខ្លួនដែរឬទេ?ប្រសិនបើជនដៃដល់មានសេវាល្អ?។

ទោះបីយ៉ាងណាករណីយ៍នេះតាមបញ្ជាថ្នាក់លើកម្លាំងស្នងការដ្ឋាននគរបាលខេត្តកោះកុង សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ និងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានធ្វើការស្រាវជ្រាវបំបែកសំណុំរឿងឃាត់កម្មបាញ់សម្លាប់បុរសម្នាក់នៅក្រុងខេមរភូមិន្ទ ដោយឃាត់ខ្លួនជនដៃដល់ និងបក្ខពួក២នាកផ្សេងទៀតន។ ជនសង្ស័យទាំងចំនួន២នាក់ទៀតរួមមាន៖

២-ឈ្មោះ សាយ សៀវហ្វុង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ។៣-ឈ្មោះ យុន ស្រីលាភ ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋាន។

កម្លាំងនគរបាល បានដកហូតវត្ថុតាង រួមមាន៖។-អាវុធ AK ស្វាយបត់ ចំនួន១ដើម បង់កាំភ្លើងចំនួន១ គ្រាប់កាំភ្លើងចំនួន២៤គ្រាប់-ម៉ូតូចំនួន២គ្រឿង (Zoomer X ចំនួន១គ្រឿង និង PCX ចំនួន១គ្រឿង)ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕a kill koh3 a kill koh4 a kill koh5