» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3050 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098817 នាក់

អតីត​ពិធីករ​ល្បីឈ្មោះ លោក ភោ សុ​ផានិត ត្រូវបាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​រឿង​ចេញ​សែក​ស្អុយ​!


(​ភ្នំពេញ​)៖ កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​បញ្ជូន​ខ្លួន​អតីត​ពិធីករ​មួយរូប​ដែល​ធ្លាប់មាន​ឈ្មោះ​ល្បី​ក្នុង​មជ្ឈដ្ឋាន​សិល្បៈ គឺ​លោក ភោ សុ​ផានិត មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីការ​បង្គាប់​ឲ្យ​នាំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ លោក វ៉ាន់ សែន​វិសុទ្ធ​។​a phanit 

​ការនាំ​ខ្លួន​ពិធីករ​ឈ្មោះ ភោ សុ​ផានិត មកកាន់​តុលាការ​នេះ គឺធ្វើឡើង​បន្ទាប់ពី​ទទួលបាន​ដីការ​សន្និដ្ឋាន​បញ្ជូន​រឿង ឲ្យ​ស៊ើបសួរ​របស់​តំណាង​អយ្យការ ដោយ​ចោទប្រកាន់​លើ​ឈ្មោះ ភោ សុ​ផានិត ពីបទ «​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​»​។ ប្រព្រឹត្តិ​នៅ​រាជធានី​ភ្នំពេញ កាលពី​កំឡុង​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០​។ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ២៣១ ច្បាប់​ស្តីពី «​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន និង​ការលាង​សំអាត​សាច់ប្រាក់​»​។​

​តាម​សាវតា​ជាតិ​បញ្ជាក់ថា ឈ្មោះ ភោ សុ​ផានិត ភេទ​ប្រុស អាយុ​៤៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពាណិជ្ជករ​។ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​ការិយាល័យ កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​.​។​ទោះជា​យ៉ាងណា​​មកដល់​ព្រលប់​ថ្ងៃទី​១៧​ខែវិច្ឆិកា​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​មិន​ឃុំខ្លួន​អតីត​ពិធីករ​ទូរទស្សន៍​និង​ជា​ពាណិជ្ជករ​ម្នាក់ ពាក់ព័ន្ធ​បទល្មើស ចេញ​សែក​គ្មាន​ប្រាក់​ឲ្យ​ម្ចាស់បំណុល រួច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ។​a phanit1 
​