» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 959 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095874 នាក់

ដីព្រៃ​ជាច្រើន​ហិច​តា នៅ​ស្រុក​ភ្នំក្រវាញ កំពុង​ត្រូវបាន​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​សម​ត្ត​កិច្ច​ថា​ចាំ​ចុះទៅ​មើល​?


​ពោធិ៍សាត់​៖ ដីព្រៃ​ប្រមាណ​២០០០​ហិច​តា នៅ​ចំណុច​ច្រក​ហា​ភូមិ​ក្សេ​ត​បុរី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាននិងកំពុង​រង​ការកាប់​ទន្ទ្រាន និង​ឈួ​ស​ឆាយ​យ៉ាង​អនាធិបតេយ្យ ។​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នៅ​មិន​សុខ​ឡើយ​ករណី​ឈ្មួញ​ឈូសឆាយ​នេះ​បាន ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​លោក​ហេង សុភា​ណា អភិបាលស្រុក​ភ្នំក្រវាញ និង នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ជួយ​មាន​វិធានការ​ទប់ស្កាត់ ឬ​ចាត់ការ​តាមច្បាប់​ផង ព្រោះ​ដីព្រៃ​នេះ​ជា​សម្បត្តិ​របស់​រដ្ឋ​។​a foree posat2 

​ប្រភពពី​ប្រជាពលរដ្ឋ​បាន​បង្ហើប​ប្រាប់ ឲ្យ​ដឹងថា មាន​ក្រុមហ៊ុន​មួយ​មានឈ្មោះ ស៊ី​អិន​ស៊ី​មេ​ហាវ បានដាក់​គ្រឿងចក្រ ជីក​កាយ​ដី​ធ្វើ​ព្រំ និង​វ៉ៃ​ព្រៃ សង្ស័យ​មិនមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នោះទេ​។​អង្គភាព​សារព័ត៌មាន បានធ្វើការ​ទំនាក់ទំនង​តាម​ទូរ​សព្ទ​ទៅកាន់​បុរស​ម្នាក់​ឈ្មោះ​ចាំង ជា​អ្នកបកប្រែ​ឲ្យ​ក្រុមហ៊ុន​ចិន​។​​អ្នកបកប្រែ​ឈ្មោះ ចាំង បាន​ប្រាប់ ថា ក្រុមហ៊ុន​ចូល​វ៉ៃ​ដីព្រៃ​ចំនួន​២០០០​ហិច​តា គឺមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ តែ​លោក ចាំង ជា​អ្នកបកប្រែ​នោះ មិនអាច​បង្ហាញ​ច្បាប់​អនុញ្ញាត ឱ្យ​សារព័ត៌មាន​យើង​បានឃើញ​នោះទេ ដោយ​គ្រាន់តែ​ប្រាប់​ថាបើ​ចង់ដឹង​ច្បាស់​សូម​ទំនាក់ទំនង​ទៅ​សួរ​ខាង​សូ​រិ​យោ​ដី​ខេត្ត​ទៅ​។​

​ជាក់ស្តែង លោក ហេង សុភា​ណា អភិបាលស្រុក​ភ្នំក្រវាញ បាន​ប្រាប់ សារព័ត៌មាន ថា ពាក់ព័ន្ធ​នឹង​ការកាយ​ដី​វ៉ៃ​ព្រៃ​នេះ លោក​មិន​បានដឹង​នោះទេ ចាំ​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ត្រួត​ពិនិត្យមើល​?​។​ដូចគ្នា​ដែរ​លោក ចេង ឡៃ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​ថ្លែង​មកកាន់​បណ្ដាញសារព័ត៌មាន​ថា ពាក់ព័ន្ធ​ថា​មាន​ក្រុមហ៊ុន​ចិន​វ៉ៃ​ដីព្រៃ​ខាងលើនេះ លោក​មិន​បានដឹង​នោះទេ សូមឱ្យ​ខាង​ព័ត៌មាន​ធ្វើការ​តាម​វិជ្ជាជីវៈ​ទៅ​។​ប្រជាពលរដ្ឋ​ស្នើសុំ​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ សុំ​ដាក់​កម្លាំង​ជំនាញ​ពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ​និង​ទប់ស្កាត់ ចំពោះ​ករណី​ខាងលើនេះ​ផង​។​a foree posat a foree posat1 

​