» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 372 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095287 នាក់

ស្រី​ឈ្មួញ​ឈើ​ឈ្មោះ​ចែ​ម៉ៅ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ចូល​ដែ​ប៉ូ​១​ខែ​ហើយ​សម​ត្ត​កិច្ច​សុខ​សប្បាយ​រហូត​!


​ខេត្តព្រះវិហារ ៖ តាម​សេចក្តី រាយការណ៍ មកពី ខេត្ត ព្រះវិហារ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន នេះ សកម្មភាព មេ​ឈ្មួញ​ឈើ ឈ្មោះ ស្រី ម៉ៅ ជា​មេ​ឈ្មួញ​ដ៏​ដុះ​ស្លែរ ប្រចាំខេត្ត​ព្រះវិហារ បានចាប់ផ្តើម ដឹកជញ្ជូន​បទល្មើស​ព្រៃ​ឈើ​ជាថ្មី​បានកើត​ឡើង ជាង ១​ខែ មកហើយ ។​បទល្មើស​ព្រៃឈើ​របស់​ស្ត្រី​មេ​ឈ្មួញ​ម្នាក់នេះ បាន​ដឹកយក​ឈើ​ទៅ​ស្តុ​ប​ទុក នៅក្នុង​ដេប៉ូ មួយកន្លែង ឋិត​ក្នុងភូមិ ភារកិច្ច សង្កាត់ ប៉ា​លហាល ក្រុង ព្រះវិហារ ខេត្ត ព្រះ វិហារ ដោយ​គ្មាន​សម​ត្ត​កិច្ច​ជំនាញ​អើពើរ​ក្រៅពី​យក​តុង​នោះឡើយ​។a car vihea2

ព្រោះ​បើ​យោង តាម​ប្រភព​រា​យា​ករ​ណ៍ បាន​ឲ្យ​ដឹងថា មុន​ចាប់ផ្តើម ធ្វើ​សកម្មភាព​ដឹក​ជ​ញ្ជួ​ន​បទល្មើស​ព្រៃឈើ​សារជាថ្មី​នេះ គឺ មេ​ឈ្មួញ ឈ្មោះ ស្រី ម៉ៅ បាន​រត់ការ​បង់លុយ​ទៅ មន្ត្រី ជំនាញ និង ស្ថាប័ន ពាក់ព័ន្ធ ក្នុង ខេត្តព្រះវិហារ អស់ហើយ ទើប​ដឹកជញ្ជូន បាន​ដោយ រលូន​បែបនេះ​?​។ ការពិត​ការដឹកជញ្ជូន​ឈើប្រណិត​ដោយ​សំអាងថា​ជា​ដេប៉ូ​ដែល​ទិញ​ឈើ​ស្របច្បាប់​ពី​ក្រុមហ៊ុន​ស្របច្បាប់​ដី​សម្បទាន​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​តាមពិត​គឺជា​ឈើ​អារ​ណាយ​ន្ត​ដឹក​ចេញពី​ព្រៃ គូលែន​ភ្នំ​ទេព នឹង​ព្រៃ​ព្រះ​រកា​ក៏ដោយ​បើ​អាជ្ញាធរ និង ស្ថាប័ន ពាក់ព័ន្ធ ក្នុង​ខេត្ត ព្រះវិហារ មិន ត្រូវដង ត្រូវផ្លែ គ្នា ទទួលផល​ប្រយោជន៍ ជា​ថ្នូរ​ទេ​ឈ្មួញ​ឈ្មោះ ស្រី ម៉ៅ ធ្វើ​មុខ​ជំនួញ បទល្មើស​ព្រៃឈើ មិនកើត ទេ​? ។​

តើ​ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល​នៃ​គណៈ អភិបាលខេត្ត ព្រះ វិហារ និង មាន​ចំណាត់ការ យ៉ាង ណា ចំពោះ បញ្ហា មួយ​នេះ ? ក្នុងពេលដែល​សម្តេច​តេ​ជោ​បាន​ប្តេជ្ញា​បញ្ឈប់​ការកាប់​ឈើ​ជាមួយ​បណ្តា​ប្រទេស​នានា​ដើម្បី​ចូលរួម​ការពារ​បរិស្ថាន​និងបញ្ហាប្រែប្រួលធាតុអាកាសទៅហើយនោះ​។​ដោយ​មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​បាន អង្គភាព​សារព័ត៌មាន​យើង រីករាយ​ទទួល ការបកស្រាយ រៀងរាល់​ម៉ោង ធ្វើការ ពី​សាមីខ្លួន និង ស្ថាប័ន ពាក់ព័ន្ធ ៕a car vihea a car vihea1 

​