» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 47 នាក់

ម្សិលមិញ 11753 នាក់

សរុប 21094962 នាក់

ដក​លោក ហាន សា​ខន ពី​ប្រធាន​ដែនជម្រកសត្វព្រៃ​កែវ​សីមា


​ខេត្តមណ្ឌលគិរី​៖ ក្រោយ​ផ្ទុះ​រឿងអាស្រូវ​ជា​បន្តបន្ទាប់​​លោក ហាន សា​ខន ប្រធានការិយាល័យ​ដែន​ជម្រក សត្វព្រៃ​កែវ​សីមា ត្រូវបាន​ក្រសួងបរិស្ថាន ស្នើ​ផ្លាស់ប្ដូរ​តួនាទី និង​ផ្ទេរ​ភារកិច្ច​ក្រោយពី​លេច​ធ្លាយ​រឿងអាស្រូវ​ជា​បន្តបន្ទាប់​។a chang keo

យោងតាម លិខិត​របស់​ក្រសួងបរិស្ថាន ចុះ​ថ្ងៃទី​០២.០២.២០២៣ ដែល​ជម្រាប​មក​លោក​អភិបាលខេត្ត​មណ្ឌលគិរី បានស្នើ​ឱ្យ​អភិបាលខេត្ត​មណ្ឌលគិរី បញ្ចប់​មុខតំណែង​លោក ហាន សា​ខន ពី​ប្រធានការិយាល័យ ដែន​ជម្រក សត្វព្រៃ​កែវ​សីមា នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី មកជា​មន្ត្រី និង​តម្រូវឱ្យ​លោក ហាន សា​ខន បង្ហាញខ្លួន​រៀងរាល់ថ្ងៃ​ធ្វើការ ដោយ​មិន​តម្រូវឱ្យមាន​ភារកិច្ច និង​ត្រូវគោរព​អនុវត្ត​ច្បាប់​បទបញ្ជា ការណែនាំ​របស់​មន្ទីរ​បរិស្ថាន​ខេត្ត និង​ស្ថិតក្រោម ការតាមដាន ការអនុវត្ត​ទោស​ព្យួរ ពី​ស្ថាប័ន​តុលាការ មាន​សមត្ថកិច្ច​។​

​ការ​ស្នើឱ្យ​បញ្ចប់​មុខតំណែង លោក ហាន សា​ខន ពី​ប្រធានការិយាល័យ ដែន​ជម្រក សត្វព្រៃ​កែវ​សីមា នៅពេលនេះ ក្រោយ​ផ្ទុះ​រឿងអាស្រូវ ជា​បន្តបន្ទាប់​ដូចជា​ថា កន្លងមក​លោក ហាន សា​ខន ធ្លាប់​ចាប់​ពលរដ្ឋ​អ្នកធ្វើ​ចម្ការ បណ្ដែតបណ្ដោយ ឱ្យ​កើតមាន​បទល្មើស​ព្រៃឈើ យ៉ាង​ពេញបន្ទុក ក្នុង ”​តំបន់​អូរ​ហ៊ុ​ច​” ព្រំប្រទល់​រវាង​ស្រុក​កែវ​សីមា និង​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ដែលជា​ដែន​សមត្ថកិច្ច​ខ្លួន​គ្រប់គ្រង​។​
​ជាងនេះទៅទៀត​លោក ហាន សា​ខន មាន​តួនាទី ជា​អ្នក​អភិរក្ស​ការពារ​ដីព្រៃ រួម​និង​ព្រៃឈើ តែ​បែរជា​រង​ការចោទប្រកាន់ថា រូបលោក បាន​សាង​សង់ផ្ទះ ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នៅ​លើដី​អភិរក្ស ដែល​ខ្លួន​គ្រប់គ្រង​ទៀតផង​៕

​