» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 219 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095134 នាក់

នគរបាល​រាជធានី ចេញមុខ​បដិសេធ​ការលើកឡើង​របស់​បណ្ឌិត សុខ ទូច​រឿង​គេ​ហៅ​លោក​អា​និង​ហែង​ពេល​វាស់​ជាតិ​អាល់កុល​!

 

​ភ្នំពេញ​៖​ក្រុមការងារ​ព័​ត៌​ត​មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បកស្រាយ​ដោយ​ចោទប្រកាន់​ករណី​យ៍​ឃាំ​ត់​លោក​បណ្ឌិត សុខ ទូច កាលពី​យប់​ថ្ងៃទី​១៧ ខែកុម្ភៈ​ឲ្យ​ផ្លុំ​ជាតិ​អាល់កុល ថា​លោក សុខ ទូច មិន​ព្រម​សហការ ហើយ​បាន​ប្រើប្រាស់​កាយវិការ ពាក្យសំដី​មិន​សមរម្យ​តាំងពី​ពេល​ចុះ​ពីលើ​ឡាន​ទៅលើ​នគរបាល​?​។​ការបកស្រាយ​នេះ​បន្ទាប់ពី​លោកបណ្ឌិតសុខទូចបង្ហោះសារពីករណីយ៍មន្ត្រីនគរបាលមាក់ងាយលោក។a sok touch1 

​ក្នុង​សេចក្ដីបំភ្លឺ​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ​នេះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឱ្យដឹងថា​ហេតុការណ៍​ខាងលើ​កើតឡើង​នៅមុខ​សាលាបឋមសិក្សា​ភ្នំពេញ​ថ្មី កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​នៅ​ម៉ោង​១១​និង​៥៥​នាទី​យប់​ថ្ងៃ​១៧ ខែកុម្ភ បន្ទាប់ពី​ឃាត់​រថយន្ត​ដែល​បើកបរ​ដោយ​បណ្ឌិត សុខ ទូច ដើម្បី​ពិនិត្យ​ជាតិ​ស្រវឹង​។ នគរបាល​ឱ្យដឹងថា​បណ្ឌិត សុខ ទូច បាន​ចុះ​ពី​ឡាន​ក្នុង​កាយវិការ និង​ពាក្យសម្តី​មិន​សមរម្យ មិន​ព្រម​សហការ​ផ្លុំ​រក​ជាតិ​អាល់កុល ហើយ​សមត្ថកិច្ច​ព្យាយាម​ណែនាំ​គាត់​ឱ្យ​សហការ​ត្រួតពិនិត្យ​ជាតិ​អាល់កុល​ថែមទៀត​។​

​ក្នុង​សេចក្ដីបំភ្លឺ​នោះ​បន្ថែមថា​៖ «​បន្ទាប់មក​គាត់​បាន​យល់ព្រម​ផ្លុំ​ខ្យល់​៤ ទៅ ៥​ដង ប៉ុន្តែ​ការ​ផ្លុំ​ខ្យល់​នោះ​មិន​ដល់​កម្រិត​ខ្យល់​ដែល​ម៉ាស៊ីន​ចេញ​ទិន្នន័យ​នោះទេ ហើយ​គាត់​មិន​ព្រម​សហការ​ផ្លុំ​ទៀត និង​មាន​សកម្មភាព​ច្រងេងច្រងាង​ទាញ​កញ្ជក់​ម៉ាស៊ីន​ផ្លុំ​ខ្យល់​ពី​ដៃ​សមត្ថកិច្ច ដោយ​ចោទថា​ដាក់​បំពង់​ផ្លុំ​ខ្យល់​ចាស់​ឱ្យ​គាត់​ផ្លុំ ប៉ុន្តែ​សមត្ថកិច្ច​បាន​ពន្យល់​ណែនាំ​គាត់​ថា​បំពង់​ផ្លុំ​ខ្យល់​នេះ គឺ​ផ្លុំ​មួយ​ប្តូរ​បំពង់​មួយ​ថ្មី មិន​ប្រើ​បំពង់​ផ្លុំ​ហើយ​យក​ប្រើប្រាស់​ទៀត​នោះទេ រួច​គាត់​ក៏​បែរជា​ចោទ​សមត្ថកិច្ច​ហៅ​គាត់​(​អា​) ទៅវិញ និង​ចោទថា​ប្រើប្រាស់​កាយវិកា​មិន​សមរម្យ​ដាក់​គាត់​ទៀតផង ខណៈដែល​សមត្ថកិច្ច​ស្នើ​សុំឱ្យ​គាត់​សហការ​ផ្លុំ​រក​ជាតិ​អាល់កុល​»​។​

​ក្រោយ​ការ​ប្រទះ​គ្នា​នេះ​សមត្ថកិច្ច​ឱ្យដឹងថា​លោក​បណ្ឌិត សុខ ទូច បាន​រើ​យក​អីវ៉ាន់ វ៉ា​លី និង​សម្ភារ ចេញពី​ក្នុង​រថយន្ត រួច​ហៅ​ផាស់​អេប ជិះ​ចេញទៅ​បាត់​ដោយ​បន្សល់ទុក​រថយន្ត​នៅ​គោលដៅ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង បន្ទាប់​សមត្ថកិច្ច​យកទៅ​រក្សាទុក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ រង់ចាំ​អ្នកបើកបរ​ចូលមក​ដោះស្រាយ​។​

​សូមបញ្ជាក់ថា​នៅ​ព្រឹក​ថ្ងៃទី​១៨​កុម្ភៈ​លោ​កប​ណ្ឌី​សុខ​ទូច​ប្រធាន​រា​ជប​ណ្ឌឹ​ត្យ​សភា​កម្ពុជា​បាន​បង្ហោះ​សារ​មួយ​ដែលមាន​ខ្លឹមសារ​ថា​៖​ក្រោយពី​ចុះ​ស្រាវជ្រាវ​អស់​រយ​:​ពេល​៣​ថ្ងៃ ដើរ​ឡើង​ភ្នំ​ផង បើកឡាន​ផង មកដល់​ភ្នំពេញ​យប់​ទៅហើយ ប៉ុន្តែ​រីករាយ​ណាស់​បាន​ទៅដល់​ទីដៅ​ដែល​គ្រោងទុក និង​បាន​ណាត់​អ្នកប្រវត្តិសាស្ត្រ​ប្រជុំ​ថ្ងៃស្អែក បន្ទាប់មក​ក៏បាន​ចូល​ហូបបាយ និង​បាន​ហូប​បី​យ៉ែ​មួយ​កំប៉ុង​ប៉ុណ្ណោះ​ដើម្បី​រំសាយ​ការ​ហត់នឿយ ហូប​រួច​បាន​បើកឡាន​ជូន​មន្ត្រី​ដែល​ទៅជា​មួយ​ទៅយក​ម៉ូតូ​នៅ​កន្លែងធ្វើការ ទើប​ចេញដំណើរ​មក​ផ្ទះ​នៅ​បាសិត នៅតាម​ផ្លូវ​មក​ផ្ទះ​បាន​ជួប សម​ត្ត​កិច្ច​អនុវត្តន៍​ច្បាប់​ត្រួតពិនិត្យ​ជាតិ​អាល់កុល ពួកគាត់​ឃាត់​ឡាន​និង​អោយ​ខ្ញុំ​ផ្លុំ​វាស់​កំរិត​ជាតិ​អាល់កុល ខ្ញុំ​បាន​ចុះទៅ​សហការ តែ​ខ្ញុំ​ស្នើសុំ​ហែក​ទុយោ​ថ្មី ព្រោះ​ខ្ញុំ​ខ្លាច​ដដែល​របស់​អ្នក​ចាស់​ឆ្លង​រោគ ផ្ទុយទៅវិញ​គេ​កំហក​ថា​ហែង​ស្អី​បានមក​បញ្ជា​កងកម្លាំង ខ្ញុំ​កំពុងតែ​ហត់នឿយ​ផង​លឺ​បែបនេះ​ខ្ញុំ​ទប់​មិន​ជាប់​ក៏​ឆេវឆាវ​កើតជា​រឿង។

តែ​ក្រោយមក​ខ្ញុំ​សហការ​ផ្លុំ​ចំនួន​៣​ដង តែ​មិនឃើញ​កំរិត​ជាតិ​អាល់កុល​ដែល​គេ​ចង់បាន គេ​ថា​ខ្ញុំ​ផ្លុំ​មិន​ត្រឹមត្រូវ អោយ​ខ្ញុំ​ផ្លុំ​ម្តងទៀត តែ​ក្រោយនេះ​ខ្ញុំ​លែង​សហការ ខ្ញុំ​ក៏បាន​និយាយ​ថាបើ​ខ្ញុំ​ខុស​ចង់​ដាក់​ខ្នោះ​ខ្ញុំ​ដាក់​ទៅ កាយវិការ​ច្រលោត​ព្រោះ​ខ្ញុំ​ខឹង​ណាស់ ហត់​ណាស់ ខ្ញុំ​បាន​ប្រាប់ថា​ខ្ញុំ​សុខ​ទូច ទើប​មកពី​ព្រំដែន​ទេ តែ​គេ​ចោទ​ខ្ញុំ​ថា​ស្រវឹង​ជោគជាំ ប្រហែល​ឃើញ​ភ្នែក​ខ្ញុំ​ក្រហម ថ្ងៃនេះ​ខ្ញុំ​ដើរ​ផង ខ្ញុំ​បើកឡាន​ដោយ​ខ្លួនឯង​ជាង​៦០០​គីឡូ​ម៉ែត និង​មាន​បញ្ហា​ភ្នែក​ស្ងួត លុបមុខ​ញី​ភ្នែក​ជាច្រើន​ដង ហត់នឿយ​ជាប់​មិន​មានបាន​សំរាក​។

មាន​ប៉ូលីស ដៀល​ខ្ញុំ​ធ្វើ​ដល់​បណ្ឌិត​ចារិក​អីចឹង ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់​បើ​ខ្ញុំ​ខុស​ខ្ញុំ​ទទួលទោស បើ​ខ្ញុំ​មិនបាន​ទទួលទាន​ដល់​កំរិត​ដែល​បង្កបញ្ហា​ផង​តើ​អោយ​ខ្ញុំ​ផ្លុំ​របៀប​ម៉េច​ទៀត​? គេ​ថត​ខ្ញុំ​បាន តែ​ពេល​ខ្ញុំ​អោយ​គ្រួសារ​ខ្ញុំ​ថត​វិញ គេ​មិនអោយ​ថត​ទេ​។ ខ្ញុំ​បាន​ទុក​ឡាន​នៅ​ទីនោះ រួច​ដើរមក​ផ្ទះ គ្រួសារ​ខ្ញុំ​ហៅ​កង់​បី​ជិះ​បាន​បន្តិច ទើប​ដឹងថា​ផ្ទះ​ខ្ញុំ​ឆ្ងាយ​គេ​មិន​ដឹក​ទេ ក្រោយមក​ទើប​មាន​កង់​បី​មួយទៀត​ព្រម​ដឹក​មក​ផ្ទះ ព្រោះ​គេ​បាន​ស្គាល់​ខ្ញុំ មកដល់​ផ្ទះ​គេ​សុំ​ថត​ជាមួយ​ខ្ញុំ​។ ខ្ញុំ​ថា​មិន​បង្ហោះ​ទេ ប៉ុន្តែ​មកដល់​ផ្ទះ​ហើយ​ដេក​មិន​លក់ ទើប​រៀបរាប់​ជា​សាធារណ​:​បែបនេះ​។​

​ក្រៅពី​សំណេរ​នៅក្នុង​វីដេអូ​ដែល​បាន​ចែកចាយ​ក្នុង​បណ្ដាញ​សង្គម​បានបង្ហាញ​សកម្មភាព​ឈ្លោះប្រកែក​គ្នា​រវាង​លោក​បណ្ឌិត សុខ ទូច និង​កម្លាំង​សមត្ថកិច្ច ដែល​ក្នុងនោះ​លោក សុខ ទូច បាន​បកស្រាយ​ថា​គឺជា​ពេលដែល​ខឹងច្រលោត​ក្រោយ​ពេលដែល​នគរបាល​ប្រើ​សំដី​អសុរោះ​ប្រមាថ​លោក​។​​លោក​បាន​សរសេរ​នៅលើ​ហ្វេ​ស​បុក​របស់លោក​ថា​៖ «​នេះ​ជា​សកម្មភាព​ដែល​ខ្ញុំ​ច្រលោត​ហើយ ក្រោយពេល​ហៅ​ខ្ញុំ​អា​ផង ហែង​ផង​»​។​់​​សូមបញ្ជាក់ថា​មួយរយៈ​កន្លងមកនេះ​អ​មន្ត្រីនគរបាល​ចរាច​រ​និង​ប្រជាពលរដ្ឋ​ម្ចាស់​យានយន្ត​មានការ​បៈទ​ង្គិះ​ញ​គ្នា​ជា​ញឹកញាប់​តែ​ប្រជ​ពលរដ្ឋ​តែ​តែ​ចាញ់​និង​សុំទោស​ជានិច្ច​៕a sok touch 


​