» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 133 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095048 នាក់

មេ​កាសែត​មួយ​ព្រលះ​ចៅហ្វាយស្រុក​សណ្តាន់​ករណី​យ៍​ជេរប្រមាថ​ដៀល​ដល់​ម៉ែ​

​ភ្នំពេញ​៖​លោក ឡុង គី​សឹង អ​ភី​បាល​ស្រុក​សណ្តាន់ ត្រូវ​លោក ហ៊ុន សុខា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​ឯករាជ្យ ឡាយ​Videos បកអាក្រាត​នូវ​ទង្វើ​អសីលធម៌ និង​ការប្រព្រឹត្ត​អំពើ​មិន​ប្រក្រតី ព្រមទាំង​ការប្រើ​ភាសា​មិន​ថ្លៃថ្នូរ មិន​សមជា​អ្នកដឹកនាំ ។a p sing

លោក ហ៊ុន សុខា នឹង​ត្រៀម​ដាក់ពាក្យ​បណ្តឹង ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា ផ្ទៃ​។
​តាម​បណ្តាញ​សង្គម​facebook នៅ​ព្រឹក​ថ្ងៃទី ៥ កញ្ញា ២០១៨ នេះ​គេ​បានឃើញ និង​ស្តាប់ឮ​សម្លេង​របស់លោក ហ៊ុន សុខា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​ឯករាជ្យ ឡាយ​ឃ្លី​ប Videos ទំនងជា​លោក​កំពុង​នៅឯ​បរទេស​ពីព្រោះ​នៅក្រោយ ខ្នង​លោក​គឺមាន​ស្លាក​យី​ហា​នៃ​ហាង​មាន​អក្សរ​បរទេស ។

លោក ហ៊ុន សុខា បាន​ប្រតិកម្ម​ខ្លាំងៗ​តប​ទៅនឹង​សំដី​របស់ លោក ឡុង គី​សឹង អភិបាលស្រុក​សណ្តាន់ ខេត្តកំពង់ធំ ដែលមាន​លោក សុខ លូ ជា​អភិបាល​ខេត្តកំពង់ធំ ។ គេ​មិន ដឹងថា ករណី​វិវាទ​រវាង​លោក ហ៊ុន សុខា និង​លោក ឡុង គី​សឹង កើតឡើង​ពី​បញ្ហា​អ្វី​នោះទេ ? ហើយក៏​មិនដឹងថា​កើត ឡើង​តាំងពី​ពេលណា​ដែរ ? ព្រោះ​បើ​មនុស្ស​យើង​គ្រប់រូប បាន ស្តាប់ឮ សម្តី​របស់លោក ហ៊ុន សុខា និយាយ​ក្នុង វីដេអូ អំពី​ពាក្យសំដី​ប្រមាថមើលងាយ របស់លោក ឡុង គី​សឹង ជេរ ប្រមាថ​មកលើ​រូបលោក ហ៊ុន សុខា នោះ​គឺថា​មិនអាច​ទទួល យក​បានទេ​ក្នុងនាម​ជាម​នុស្ស ។

លោក​ហ៊ុន សុខា បញ្ជាក់ថា ខ្ញុំ សូម​ផ្តាំ​ទៅ​លោ​កឡង គី​សឹង អភិបាលស្រុក​សណ្តាន់​ខេត្តកំពង់ធំ​វិញ​ផង​សំដី​របស់លោក​ដែល​និយាយ​នៅ​ថ្ងៃ​28​ខែសីហា​ឆ្នាំ​2018​ថាបើ​ចង់​រំលោភ​ស្រី​គឺ​មានតែ​រំលោភ​ម្តាយ​ខ្ញុំ​ប្រពន្ធ​ខ្ញុំ​នោះ​តើ​សមជា​អភិបាលស្រុក​ទេ​?​ម្តាយ​ខ្ញុំ​អាយុ​80​ឆ្នាំ​គាត់​ស្លាប់​ហើយ​បើ​លោក​ចង់​រំលោភ​ក្រែង​ម្តាយ​លោក​នៅ​រំលោភ​ចុះ​។ ខ្ញុំ​នឹង​ជំរាប​រឿងនេះ​ដល់​សម្តេច​ក្រឡាហោម ស ខេង អោយ​ជ្រាប​រឿង​នេះហើយ​បន្ទាប់ពី​ចប់​បេសកម្ម​ក្រៅប្រទេស​វិញ​ខ្ញុំ​និង​ឆ្លើយតប​លោក​អភិបាលស្រុក​ពាល ជា​សត្វ​តិរច្ឆាន​ម្តង​។ ខ្ញុំ​មិន​ប្តឹង​អភិបាលខេត្ត​សុខ លូ​ទេ​ព្រោះ​ជំរាប​គាត់​កាលណា​លោក​អភិបាលស្រុក​រូបនេះ​រឹតតែ​ឈ្លើយ​?!​។

ខ្ញុំ​អាសូរ​អ្នកមានគុណ​ខ្ញុំ​ណាស់​តាំងពី​គាត់​នៅរស់​ត្រូវ​អភិបាល​តិរច្ឆាន​នេះ​ជេរ​រហូត ប្រមាថ​គ្រួសារ​ខ្ញុំ​រហូត​សត្វ​តិរច្ឆាន​នេះ​អាង​អំណាច​ណាស់​ម្តងនេះ​ទោះ​ស្លាប់​ក៏ដោយ​ត្រូវ​បកស្បែក​ពួក​អា​ប្រមាថមើលងាយ​ប្រជាជន​ទាំង​មេ​និង​កូន​វា​អោយអស់ សូម​វិញ្ញាណ​ខ​ន្ត័​អ្នកមានគុណ​អភ័យទោស​អោយ​កូន​ចំពោះ​ការប្រមាថ​អ្នកមានគុណ​ពី​សំណាក់​អភិបាលស្រុក​សណ្តាន់​គឺ​ឡង គឺ​សឹង ។ ជុំវិញ​ករណីនេះ សារព័ត៌មាន មាតុភូមិ ពុំ​អាច​ស្វែងរក​ការបំភ្លឺ​ពី​លោក ឡុង គី​សឹង បានទេ​ព្រោះ​ពុំមាន​លេខ​ទូរស័ព្ទ ។ សុផល​a p sing2 a p sing1 
​