» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3781 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099548 នាក់

ដំណើរ​ទស្សនកិច្ច​លោក ចូ បៃ​ដិ​ន ទៅ​អ៊ុយ​ក្រែ​នសម្ងាត់តែ អាមេរិក​បាន​ជូនដំណឹង​ប្រាប់​រុស្ស៊ី​?

អ៊ុយ​ក្រែ​ន​៖ ដំណើរ​ទស្សនកិច្ច​រប​ស់លោក ចូ បៃ​ដិ​ន ទៅកាន់​ក្រុង​កៀវ ត្រូវបាន​គេ​ចាត់ទុកថា​ជា​រឿង​សម្ងាត់ ប៉ុន្តែ​បែរជា​មិន​សម្ងាត់​ជាមួយនឹង​រុស្ស៊ី​ទៅវិញ​។ មន្ត្រី​សេត​វិមាន​បាន​ជួន​ដំណឹង​ដល់ ភាគី​រុស្ស៊ី នូវ​ដំណើរ​ទស្សនកិច្ច​របស់​លោក ចូ បៃ​ដិ​ន​ផងដែរ​មួយ​និង​វិធានការណ៍​ការពារ​សន្តិ​សុខដ​តឹង​រ៉ឺ​ង​លើ​លំហរ​អាកាស​។ តាមពិត​ដំណើរ​ទស្សនកិច្ច​របស់​លោក ចូ បៃ​ដិ​ន​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​មិនបាន​រៀបចំ​សរសេរ​ទុក​ក្នុង​កម្មវិធី​ឡើយ​ក្រៅពី​ដំណើរ​ទស្សនកិច្ច​ប្រ​តេស​ប៉ូឡូញ​។a jo uy 

មន្ត្រី​អាមេរិក​បាន​ថ្លែងថា លោក​ប្រធានាធិបតី​ទើបតែ​សម្រេចចិត្ត ចុងក្រោយ​កាលពី​ថ្ងៃ​សុក្រ ដែលថា​លោក​នឹងធ្វើ​ដំណើរ​មក​រដ្ឋធានី​កៀវ នៃ​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ការលើកទឹកចិត្ត​ដល់​អ៊ុយ​ក្រែ​ន​និង​ជាការ​បង្ហាញ​សាមគ្គីភាព​ថា​សហរដ្ឋអាមេរិក និង​ប្រ ទេស​លោកខាងលិច​នឹង​បន្ត​ជួយ​គាំទ្រ​ជានិច្ច​ដល់​អ៊ុយ​ក្រែ​ន​ក្នុង​បុព្វហេតុ​ធ្វើសង្គ្រាម​នា​ភាគ​ខាងកើត​ប្រទេស​វាយ​បណ្តេញ​កងកម្លាំង​រុស្ស៊ី​។ ដំណើរ​ត្រៀម​ទុក​នេះ ត្រូវគេ​រាយការណ៍​ថា បានគ្រោង​ជាច្រើន​ខែ​មកហើយ ដើម្បី​ការរៀបចំ​សន្តិសុខ​ទុកជាមុន​។​

​លោក ចូ បៃ​ដិ​ន ត្រូវបាន​គេ​ដឹក​មក​ព្រលានយន្តហោះ​យោធា Joint Base Andrews នៅ​ខាងក្រៅ​រដ្ឋធានី​វ៉ា​ស៊ី​តោន និង​បានធ្វើ​ដំណើរ​ចាកចេញ​វេលា​ម៉ោង ៤ និង​១៥​នាទី​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៩​កុម្ភៈ​។ យន្តហោះ​ដឹក​លោក​ប្រធានាធិបតី​អាមេរិក បានធ្វើ​ដំណើរ​ឆ្លងកាត់​សាគរ​ប៉ាស៊ីហ្វិក និង​បានមក​ចុះចត​ចាក់​សាំង​នៅ​ព្រលានយន្តហោះ​អាល្លឺម៉ង់ Ramstein Airbase និង​បន្តដំណើរ​ទៅ​ព្រលានយន្តហោះ Rzeszow នា​ភាគខាងត្បូង​របស់​ប្រទេស​ប៉ូឡូញ​…​និង​បន្ទាប់ពី​ដំណើរ​តាម​រថយន្ត​បន្ត​ប្រមាណ​មួយ​ម៉ោង​ពី​ព្រលានយន្តហោះ​នៅ​ប៉ូឡូញ នោះមក លោក ចូ បៃ​ដិ​ន បានធ្វើ​ដំណើរ​ដល់​ក្រុង​មួយ​ដែល​ជាប់​តំបន់​ព្រំដែន​ប៉ូឡូញ និង​អ៊ុយ​ក្រែ​ន​គឺ​ក្រុង Przemysl ដែល​វេលា​នោះ បាន​ឈានចូល​ដល់​យប់​ថ្ងៃអាទិត្យ​ទៅហើយ​។​

​លោក ចូ បៃ​ដិ​ន បាន​បន្តដំណើរ​តាម​រថភ្លើង​ឆ្លងកាត់​ព្រំដែន​ប៉ូឡូញ​ចូលមកក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន​រយៈពេល​១០​ម៉ោង​ថែមទៀត ទើប​លោក​បានធ្វើ​ដំណើរ​មកដល់​រដ្ឋធានី​កៀវ​។ ក្នុង​រយៈពេល ១០​ម៉ោង​នៅលើ​រថភ្លើង ពី​ព្រំដែន​ប៉ូឡូញ​ទាំង​កណ្តាលយប់​សំដៅ​មក​រដ្ឋធានី​គៀវ​នាពេលនោះ លោក ចូ បៃ​ដិ​ន​និង​អ្នក​អម​ធ្វើដំណើរ​ទៅជា​មួយ​លោក បាន​ស្ថិតក្នុង​ការការពារ​ស​ន្តិ​សុខ យ៉ាងខ្លាំង​ក្លា​បំផុត​។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៣ លោក ចូ បៃ​ដិ​ន​បានធ្វើ​ដំណើរ​ដល់​ក្រុង​កៀវ និង​នៅ​ទីនោះ លោក​បាន​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក ហ្សេ​លេន​ស្គី និង​ភរិយា​របស់គាត់​។​​លោក​ប្រធានាធិបតី​បាយ​ដិ​ន​មិនអាច​ជិះ​ន្ត​ហោះចូល​អ៊ុយ​ក្រែ​ន​បានឡើយ ព្រោះ​ដែនអាកាស​អ៊ុ​ក្រែ​ន​បិទ​តាំងពី​ខែ​កុ​ម្ភះ​ឆ្នាំ​ទៅមក​ម្លេះ​។​​យោងតាម​ការផ្សាយ​រប​ស់ទូរ​ទស្សន៍​Sky News​របស់​អង់គ្លេស នៅ​ខាង​យោធា​រុស្ស៊ី​បានប្រកាស​ឱយ​ប្រុង​ជើងការ (Alert) នៅ​ប៉ុន្មាន​ម៉ោង​មុន​លោក​បាយ​ដិ​ន​ទៅដល់​អ៊ុយ​ក្រែ​ន​។​


​ក្នុង​ដំណើរ​ចូលក្នុង​វិមាន​រង់ចាំ​ទទួល​នោះ​, មន្ត្រី​កំពូល​និង​ជំនិត​សំខាន់ៗ​របស់​ប្រធានាធិបតី ហ្សេ​លេន​ស្គី បាន​ឈរ​រង់ចាំ​ដើម្បី​ទទួល​ស្វាគមន៍​រាក់ទាក់​។ ដំណើរ​ដោយ​ឥត​ព្រាងទុក​នេះ មិន មានការ​រៀបចំ​កម្រាល​ព្រំ​ក្រហម​ដើម្បី​ធ្វើការ​ស្វាគមន៍​លោក​ប្រធានាធិបតី​អាមេរិក​ឡើយ គ្រា​ដែល​ស៊ី​រ៉ែ​ន​បន្លឺឡើង​ដើម្បី​ដាស់តឿន​បង្កា​អាសន្ន​បាន​រោទិ៍​រំពង​ក្នុង​រដ្ឋធានី​កៀវ​ជាប់​ជា​រហូត ប៉ុន្តែ មិនមាន​សេចក្តីរាយការណ៍​អំពី​ការបាញ់​គ្រាប់​មី​ស៊ី​ល ឬ​ដ្រូ​ន​អត្តឃាត​ណាមួយ​របស់​រុស្ស៊ី ដាក់​លើ​ក្រុង​គៀវ​ឡើយ​ក្នុង​ដំំ​ណើ​រ​ទស្សនកិច្ច​របស់លោក​ចូ​បៃ​ដិ​ន​នាពេលនោះ​។ តាមពិត​ដំណើរ របស់លោក ចូ បៃ​ដិ​ន គឺជា​ដំណើរ​ស្ងាត់​ដ៏​អាថ៌កំបាំង​នោះ​មែន ប៉ុន្តែ​សេត​វិមាន មិនបាន​លាក់​រឿង​ធ្វើដំណើរ​នេះ​ដល់​ប្រទេស​រុស្ស៊ី​ឡើយ​។

មន្ត្រី​ទីប្រឹក្សា​សន្តិសុខ​ជាតិ លោក Jake Sullivan ដែល​បានធ្វើ​ដំណើរ​ទៅ​ជាមួយនឹង​លោក​ប្រធានាធិបតី​អាមេរិក​បាន​ថ្លែងថា​មន្ត្រី​សហរដ្ឋអាមេរិក បាន​ជូនដំណឹង​ដល់​មន្ត្រី​រុស្ស៊ី​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ចូ បៃ​ដិ​ន ទៅកាន់ រដ្ឋធានី​កៀវ​។ លោក Jake Sullivan បាន​ថ្លែងថា​លោក​បាន​ជួន​ដំណឹង​ដល់​ភាគី​រុស្សី ជាច្រើន​ម៉ោង​មុន​ដំណើរ​ចាកចេញ​របស់លោក ចូ បៃ​ដិ​ន​ពី​សហរដ្ឋអាមេរិក​ដែល​ការជូនដំណឹង​នោះ គឺ​ក្នុង​គោលបំណង​បញ្ចៀស​ការវាយប្រហារ​ណា​មួយ​របស់​រុស្ស៊ី​ដាក់​មកលើ​ដំណើរ​ទស្សនកិច្ច របស់លោក ចូ បៃ​ដិ​ន​។ ហេតុដូច្នេះ ហើយ​បានជា​រដ្ឋធានី​កៀវ​ដែល​តែងមាន​ក្តីបារម្ភ​អំពី​ការវាយប្រហារ ដោយ​គ្រាប់​មី​ស៊ី​ល​និង​ដ្រូ​ន​ស្ទើរ គ្មាន​ថ្ងៃ​លោះ​ពី​កម្លាំង​រុស្ស៊ី​នោះ មិនមាន​ហេតុការណ៍​អ្វីដែល​កើតឡើង​នៅ​ចំពេល​ដែលមាន​ដំណើរ​ទ​ស្សន​កិច្ច​របស់​ប្រធានាធិបតី​អាមេរិក នោះឡើយ​។​

​លោក ចូ បៃ​ដិ​ន​បាន​ថ្លែង​ក្នុង​ពេលធ្វើ​សន្និសីទកាសែត​សន្យាថា សហរដ្ឋអាមេរិក​នឹង​ស្ថិតនៅ​ជាមួយ​អ៊ុយ​ក្រែ​ន​ដែល​ធ្វើសង្គ្រាម​ជាមួយនឹង​រុស្ស៊ី​ដរាបណា​ដែល​អ៊ុយ​ក្រែ​ន​នៅ​ត្រូវការ សហរដ្ឋអាមេរិក​នោះ​។ លោក ចូ បៃ​ដិ​ន​បាន​ថ្លែងថា​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន គិត​ខុស​ទាំងស្រុង​ដែល​រំពឹងថា​រុស្ស៊ី​នឹង​អាច​ឈ្នះ​សង្គ្រាម​ដែលមាន​ការគាំទ្រ​ពី​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​លោកខាងលិច​នោះ​។ លោក ចូ បៃ​ដិ​ន​បាន​សន្យា​ផ្តល់ជំនួយ​យោធា​៥០០​លាន​ដុល្លារ​និង​បញ្ជាក់​ការគាំទ្រ​ឥត​សំចៃ​របស់​សហរដ្ឋអាមេរិក​ខណៈដែល​សង្គ្រាម​អ៊ុយ​ក្រែ​ន ឈានចូល​ខួប​មួយឆ្នាំ​ក្នុង​សប្តាហ៍​នេះហើយ​។ លោក ចូ បៃ​ដិ​ន បាន​ថ្លែង​ក្នុងពេលនោះ​ថា​មួយឆ្នាំ​មកនេះ​, រដ្ឋាភិបាល​គៀវ​នៅតែ​ឈរ​, ប្រជាជន​អ៊ុយ​ក្រែ​ន​នៅតែ​ងើបឈរ​បានជា​ដដែល និង​លទ្ធិប្រជាធិបតេយ្យ​នៅតែ​បន្ត​មានជីវិត​។​

​លោក​ហ្សេ​ឡិន​ស្គី​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ក្នុងជំនួប​ជាមួយនឹង​លោក ចូ បៃ​ដិ​ន មានការ​ពិភាក្សា​អំពី​ការរក​លទ្ធភាព​នៃ​ការផ្តល់​អាវុធ​បាញ់​រយៈ​ចម្ងាយ​ឆ្ងាយ និង​ក៏មាន​ការស្វែងរក​ការបំពាក់​យន្តហោះ​អាមេរិក F16 ផងដែរ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​ក្រុង​កៀវ​ដដែល​នោះដែរ លោក ចូ បៃ​ដិ​ន និង​លោក​ហ្សេ​លេន​ស្គី បានធ្វើ​ទស្សនកិច្ច​ព្រះវិហារ St. Michael’s Golden Domed Monastry និង​គេ​បានឮ​ស្នូរ​ស៊ី​រ៉ែ​នប​ន្លឺ ពាសពេញ​ទីក្រុង​ខណៈដែល​មេដឹកនាំ​ទាំង​២​បាន​ចាក​ចេញពី​ព្រះវិហារ​នោះ​។ លោក ចូ បៃ​ដិ​ន និង​លោក ហ្សេ​លេន​ស្គី បាន​អញ្ជើញ​ដាក់​កម្រងផ្កា​នៅ​កន្លែង​រំលឹក​អ្នក​បាត់​បង់ជីវិត​អ៊ុយ​ក្រែ​ន Wall of Remembrance of the Fallen Heroes ដោយសារ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នោះ​ផង​ទៀត នៅមុន​ការចាកចេញ​ពី​រដ្ឋធានី​កៀវ ទៅកាន់​ប្រទេស​ប៉ូឡូញ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ ទីនោះ​រយៈពេល​៣​ថ្ងៃជា​ផ្លូវការ​។​

​នៅក្នុង​ប្រទេស​រុស្ស៊ី​នោះ​វិញ កម្មវិធី​ជជែក​គ្នា​របស់​ទូរទស្សន៍ Flagship Talk Show 60 Minutes បាន​ជជែក​គ្នា​មិន​អស់ចិត្ត​អំពី​ធ្វើដំណើរ​របស់​មេដឹកនាំ​អាមេរិក​ទៅ​អ៊ុយ​ក្រែ​ន​ដែល​បាន​ប្រាប់ ដល់​មន្ត្រី​រុស្ស៊ី​ក្នុង​បំណង​ចង់ឱ្យ​រុស្ស៊ី​មិនត្រូវ​រំខាន​ដំណើរ​ទស្សនកិច្ច​របស់​លោក ចូ បៃ​ដិ​ន​។ ការជជែក​គ្នា​ក្នុង​កម្មវិធី គឺ​ការចង់​ដឹងថា​តើ​ការ​ជួន​ដំណឹង​របស់​មន្ត្រី​អាមេរិក​ប្រាប់​មក មន្ត្រី​រុស្ស៊ី​នោះ គឺជា​ការចង់ឱ្យ​រុស្ស៊ី​ធានា​នូវ​សុវត្ថិភាព​របស់លោក​ចូ​បៃ​ដិ​ន​មែនឬ​យ៉ាងណា​? កម្មវិធី​បានដាក់​សំណួរ​ទៅ​មន្ត្រី​រុស្ស៊ី​ថា បើដូច្នោះ​មែន តើ​ហេតុអ្វី​បានជា​រុស្ស៊ី​ត្រូវ​ធ្វើតាម​? វាគ្មិន​ខ្លះ​បាន​លើកឡើងថា គេ​មិនអាច​ប្រើពេល​វេលា​នោះ​ដើម្បី​ធ្វើការ​បាញ់ប្រហារ​ដាក់​លើ​រូបលោក ចូ បៃ​ដិ​ន​ឡើយ​។ កម្មវិធី​បាន​ភ្ជាប់​ការជជែក​ជាមួយនឹង​លោក Sergei Markov ដែល​ធ្លាប់​ធ្វើជា​ទីប្រឹក្សា​ម្តង​ដែរ​របស់ លោក ពូ​ទីន​។​

​លោក​បាន​ថ្លែងថា​ការទាក់ទង​របស់​មន្ត្រី​អាមេរិក​ឱ្យ​រុស្ស៊ី​ដឹង​អំពី​ដំណើរ​ទស្សនកិច្ច​របស់ លោក ចូ បៃ​ដិ​ន​នោះ គឺ​ដើម្បី​ការបញ្ចៀស​សង្គ្រាម​នុយក្លេអ៊ែ​រ​។ លោក​បន្តថា​វា​មិនមែន​អំពី​រឿង​ដែល ត្រូវ​សម្លាប់​លោក ចូ បៃ​ដិ​ន ដោយ​ការបាញ់​គ្រាប់​មី​ស៊ី​ល​របស់​រុស្ស៊ី​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​នោះទេ​។ លោក​បាន​បញ្ជាក់ថា​បើសិន​ជាមាន​ការសម្លាប់​លោក ចូ បៃ​ដិ​ន ក្នុង​ដំណើរ​ទស្សនកិច្ច​នាពេលនោះ វា​ពិតជា​នឹង​រុញឱ្យ​ក្លាយជា​សង្គ្រាម​នុយក្លេអ៊ែ​រ​ជា​មិនខានឡើយ​។ មេដឹកនាំ រុស្ស៊ី​លោក ពូ​ទីន នៅ​ថ្ងៃ​ពុធ ទី​២២ ខែកុម្ភៈ​ឆ្នាំ​២០២៣ ត្រូវធ្វើ​កិច្ចប្រជុំ​មួយ​ដ៏​ធំ​ជាមួយនឹង​សភា Duma និង​ក្រុមប្រឹក្សា​សហព័ន្ធរុស្ស៊ី ដែលជា​កិច្ចប្រជុំ​មុន​រយៈពេល​២​ថ្ងៃ​នៃ​ខួប​មួយឆ្នាំ​ការធ្វើ សង្គ្រាម​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​។ គេ​នឹង​រង់ចាំ​មើលថា តើ​រុស្ស៊ី​នឹងមាន​វិធានការ​ទប់ទល់​យ៉ាងណា​វិញ​ចំពោះ​ចំណាត់ការ​របស់​សហរ​ដ្ឋ​អាមេរិក​ដែល​កំពុង​ឈរពីក្រោយសង្គ្រាម​អ៊ុយ​ក្រែ​ន ទប់ស្កាត់ការទន្រានយកដីពីសំណាក់រុស្ស៊ីនេះ​៕a jo uy a jo uy1 a jo uy2 

​