» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3372 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099139 នាក់

ដោយមាន​ការគាំទ្រ​ពី​ចិន​និង​រុស្ស៊ី​របរ​សឹក​ភូមា​ប្រហារជីវិត​អ្នកប្រជាធិបតេយ្យ​ឌឺ​អាស៊ាន​និង​សហគមន៍​អន្តរជាតិ​

​មី​យ៉ាន់​ម៉ា​៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ចុះផ្សាយ​នៅ​ថ្ងៃទី​២៥ ខែកក្កដា​បាន​ឲ្យ​ដឹងថា​របប​យោធា​ភូមា​បាន​ប្រហារជីវិត​សកម្មជន​ប្រជាធិបតេយ្យ​៤​នាក់ ដោយ​ចោទប្រកាន់ថា ជា​អ្នកអនុវត្ត​"​អំពើ​ភេរវកម្ម​"​។ នេះ​ជាការ​ប្រហារជីវិត​លើកដំបូង​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​។​ដោយ​ទទួលបាន​ការគាំទ្រ​ពី​ចិន​និង​រុស្ស៊ី​លើ​របប​លោក​មីន​អុង​ឡាំង ការប្រហារជីវិត​សកម្មជន​ភូមា​ពេលនេះ ត្រូវគេ​មើលឃើញថា​ជាការ​ផ្គើន​មួយ​ទៅនឹង សហគមន៍​អាស៊ាន ដែល​បាន​ផាត់​ភូមា​ចេញ​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ នៅ​ដើមខែ​សីហា​ខាងមុខ​ក​ដូច​ជាការ​អំពា​វ​នាវ​របស់​ប្រធាន​អាស៊ាន​ពិសេស​កិច្ចព្រមព្រៀង​ជា​ឯក​ច្ឆ​ន​៥​ចំណុច​របស់​អាស៊ាន​នៅឡើយ​។a burmar kill1 

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ភូមា The Irrawaddy​បាន​ឲ្យ​ដឹងថា​៖​អ្នក​ទាំង ៤​រូបនោះ​រួមមាន​អតីត​សមាជិកសភា​លោក Phyo Zeya Thaw ហើយ​និង​សកម្មជន​ប្រជាធិបតេយ្យ​រួម​និង​ជា​អ្នកនិពន្ធ​គឺ​លោក Ko Jimmy​ជា​អតីត​មេដឹកនាំ​ចលនា​និស្សិត​ដ៏​ល្បីឈ្មោះ ដែល​ធ្លាប់​ចេញមុខ​ប្រឆាំង​របប​សឹក​ភូមា​កាលពី​ឆ្នាំ​១៩៨៨ និង​លោក Hla Myo Aung ហើយ​និង Aung Thura Zawor ជា​អតីត​សមាជិកសភា​មកពី​គណបក្ស លោកស្រី អ៊ុង​សាន ស៊ូ​ជី ក្រោម​ការចោទប្រកាន់ថា​បាន​ផ្សំគំនិត​ផ្ដល់​ការណែនាំ និង​រៀបចំ​ផែន​ដើម្បី​បង្ក​ភាពចលាចល​ប្រឆាំង​ទៅនឹង​រដ្ឋាភិបាល ដែល​របប​ដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​ធ្លាប់បាន​ប្រកាស​ឱ្យដឹង​កាលពី​ក្នុង​ខែមិថុនា​កន្លងទៅ ដោយ​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​មតិ​សហគមន៍​អន្តរជាតិ​។​

​ករណី​កាត់ទោស​ប្រហារជីវិត​នេះ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​នៃ​គណៈបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី​អ៊ុង​សាន​ស៊ូ​ជី រួម​និង​ក្រុម​អ្នក​ស្នេហា​លទ្ធិប្រជាធិបតេយ្យ​រប​ស់​ក្រុម​មេដឹកនាំ​ជនជាតិភាគតិច​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​មានការ​ខឹងសម្បារ​និង​បាន​ធើ្វ​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ទៅលើ​អំពើ​ដ៏​សាហាវព្រៃផ្សៃ​មួយ​នេះ ហើយ​ថែមទាំង​បាន​ជម្រុញ​ឱ្យ​សហគមន៍​អន្តរជាតិ​ចូលរួម​ដាក់ទណ្ឌកម្ម​ទៅលើ​របប​យោធា​មី​យ៉ាន់​ម៉ា​ឱ្យ​កាន់តែខ្លាំង​ឡើង​បន្ថែមទៀត ដើម្បីឱ្យ​សក្តិសម​ទៅនឹង​ភាពឃោរឃៅ​ដែល​របប​ព្រៃផ្សៃ​មួយ​នេះ​បាន​ប្រព្រឹត្ត​មកលើ​ពលរដ្ឋ​ស្លូតត្រង់​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ក្នុងពេល​កន្លងមក​។​


​ប្រទេស​ជប៉ុន​ដែលជា​ប្រទេស​ដែលមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ភូមា​នាពេល​កន្លងមក បាន​បន្ត​ការ​ថ្កោលទោស​មី​យ៉ាន់​ម៉ា​ជាថ្មី ខណៈដែល​ខ្លួន​បាន​បញ្ចេញ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ការកាត់ទោស​ប្រហារជីវិត​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ពីរ​នាក់​នៅក្នុង​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដែល​នៅតែ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​របប​យោធា​បន្ទាប់ពី​រដ្ឋប្រហារ​ខែកុម្ភៈ​ឆ្នាំ​២០២១​។​​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក Yoshimasa Hayashi ក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី​២៥​កក្កដា​នេះ​ចាត់ទុក ការកាត់ទោស​នេះ គឺ​ផ្ទុយ​នឹង ‘​ការដោះលែង​អ្នក​ជាប់ឃុំ​’ ដែល​ប្រទេស​ជប៉ុន បាន​អំពាវនាវ​ជា​បន្តបន្ទាប់ ហើយ​ត្រូវបាន​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​កាត់ទោស​។​

លោក Hayashi ថា ចំណាត់ការ​នេះ​ក៏​នឹង “​នាំឱ្យមាន​ជម្លោះ​កាន់តែ​ស៊ីជម្រៅ ដោយសារ​ការឡើង​រឹង​នៃ​មនោសញ្ចេតនា​សាធារណៈ និង​ការ​ឯកោ​បន្ថែមទៀត​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ពី​សហគមន៍​អន្តរជាតិ​” ហើយ​ជប៉ុន “​បដិសេធ​យ៉ាងធ្ងន់ធ្ងរ​” សកម្មភាព​របស់​យោធា​មី​យ៉ាន់​ម៉ា​។​​សូម​រំលឹកថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែមិថុនា​កន្លងទៅ បាន​ផ្ញើលិខិត​១​ច្បាប់​ទៅកាន់ លោក មីន អ៊ុង​ឡាំង ប្រធាន​ក្រុមប្រឹក្សារដ្ឋ​ភូមា​ឲ្យ​ពិចារណា​ឡើងវិញ ចំពោះ​ការអនុវត្ត​ទោស​ប្រហារជីវិត​លើ​ក្រុម​សកម្មជន​ប្រឆាំង​។a burma china a burma hun3 a burma russy a burmar kill 

​