» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5056 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100823 នាក់

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​មហា​ធា​មហាម៉ាត់​លាលែង​ចេញពី​បក្ស​ខ្លួនឯង​

​ម៉ាឡេស៊ី ៖ ទូរទស្សន៍​សិង្ហ​បុរី Channel News Asia បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៣​ថា លោក Mahathir Mohamad អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​២ សម័យកាល កាលពី​ថ្ងៃ​សុក្រ​ទី​១០​កុម្ភៈ​បានប្រកាស​ចាកចេញ​ពី​បក្ស Parti Pejuang Tanah Air (Pejuang) ដែល​លោក​បាន​បង្កើតឡើង ។​a anva moha 

​នៅក្នុង​សេចក្តី ជូនដំណឹង​មួយ ទៅកាន់​អគ្គលេខាធិការ បក្ស Pejuang លោក Amiruddin Hamzah លោក​បណ្ឌិត Mahathir និង​សមាជិក ១២​នាក់​ផ្សេងទៀត បាន​លើកឡើងថា ពួកគេ​កំពុង​ចាកចេញ បន្ទាប់ពី​ការសម្រេចចិត្ត របស់​គណបក្ស​ក្នុងការ​កាត់ផ្តាច់ ទំនាក់ទំនង​ជាមួយ​ស​ម្ព័​ន្ធ​បក្ស Gerakan Tanah Air (GTA) ។​​លោក​បាន​បញ្ជាក់ថា “​ការសម្រេចចិត្ត របស់​បក្ស Pejuang ក្នុងការ​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ GTA ដោយផ្ទាល់​ធ្វើឱ្យ​យើង​បាត់បង់ សិទ្ធិ​ក្នុង​ការបន្ត​ជា​សមាជិក ដូចដែល​យើង​មានបំណង បន្ត​ការតស៊ូ​នៅលើ​វេទិកា GTA” ។​

“​សម្រាប់​ពួកយើង គោលដៅ នៃ​ការតស៊ូ GTA គឺ​ដើម្បី​បង្រួបបង្រួម​គណបក្ស​ម៉ា​ឡេ អង្គការ​មិនមែន​រដ្ឋាភិបាល និង​បុគ្គល​ដែលមាន​គោលការណ៍ និង​ប្រកាន់ខ្ជាប់​នូវ​ការតស៊ូ ដើម្បី​ការពារ​សាសនា ជាតិ និង​ប្រទេស​” ។ លោក​បាន​សង្កត់ធ្ងន់​ដូច្នេះ ។​“​ផ្អែកលើ​មូលដ្ឋាន​នេះ យើង​ជ្រើសរើស​បន្ត​ការតស៊ូ តាមរយៈ GTA” ដែល​ចែង​ក្នុង​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​បុគ្គល​ទាំង​១៣​នាក់ ។​​គេ​បានដឹងថា ការជូនដំណឹង​នេះ​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Facebook កាលពី​ថ្ងៃ​សុក្រ ដោយ​អតីត​អនុប្រធាន​បក្ស Pejuang លោក Marzuki Yahya ដែលជា​អ្នកចុះហត្ថលេខា​តែ​ម្នាក់​គត់ ។​គណ បក្ស Pejuang ត្រូវបាន​បង្កើតឡើង ដោយ​លោក​បណ្ឌិត Mahathir ក្នុង​ខែសីហា ឆ្នាំ​២០២០ តែ​គាត់​បាន​លាលែង ពី​តំណែង​ជា​ប្រធាន​បក្ស​កាលពី​ខែធ្នូ​ឆ្នាំមុន ៕a anva 

​