» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 432 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095347 នាក់

លោក ខេង វុទ្ធី ប្រធាន​មន្ទីរ​ផែនការ ខេត្តរតនគិរី​ត្រូវបាន​ដកចេញ​តែ​មិន​គ្រប់គ្រាន់​ទេ !

​ភ្នំពេញ ៖ លោក ខេង វុទ្ធី ប្រធាន​មន្ទីរ​ផែនការ ខេត្តរតនគិរី ! កន្លងទៅ​ថ្មីៗ​នេះ ឃើញ​មាន​បណ្ដាញ​ទំនាក់ទំនង​សង្គម facebook គេហទំព័រ ក្នុងស្រុក បានធ្វើការ​ផ្សព្វផ្សាយ​ជាច្រើន ជុំវិញ​អំពើពុករលួយ​របស់គាត់​ត្រូវបាន​លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ សម្រេច​ផ្លាស់ប្តូរ ឱ្យទៅ​បម្រើ​ការងារ​នៅ​អគ្គលេខាធិការដ្ឋាន ប្រជាជន និង​ការអភិវឌ្ឍ​វិញ​ហើយ​។a kheng roit1

ទោះជា​យ៉ាងណាក៏ដោយ​, ជុំវិញ​បញ្ហា​ខាងលើនេះ មិនទាន់មាន​ប្រភព​ច្បាស់​ការណ៍ នៅឡើយ​ទេ​ថា , ថ្នាក់ដឹកនាំ​ក្រសួងផែនការ ក៏ដូចជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត ស្រាវជ្រាវ ឬមួយ​យ៉ាងណា​នោះទេ ?​។សូមបញ្ជាក់ថា​, ៖ ក្រោយពី​បែកធ្លាយ​ផ្ទុះ​រឿង​បណ្តឹង​អ​នា​មឹក មន្ត្រីក្រោមឱវាទ​បានដាក់​ពាក្យ​ប្ដឹងទៅ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ឱ្យជួយ​បើក​ការស៊ើបអង្កេត លោក ខេង វុទ្ធី ប្រធាន​មន្ទីរ​ផែនការ​ខេត្តរតនគិរី ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​អង្គភាព​តាំងពី​ពេល​ធ្វើជា​ប្រធាន​ផែនការ រហូតមកដល់​បច្ចុប្បន្ន​។ នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួងផែនកា​រ សម្រេច​ផ្ទេរ​ក្របខ័ណ្ឌ​លោក ខេង វុទ្ធី ប្រធាន​មន្ទីរ​ផែនការ​ខេត្តរតនគិរី និង​ជាទី​ប្រឹក្សា​ក្រសួងផែនការ ឱ្យមក​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងផែនការ ដោយ​ចាត់​ឱ្យទៅ​បម្រើ​ការងារ​នៅ​អគ្គលេខាធិការដ្ឋាន ប្រជាជន និង​ការអភិវឌ្ឍ​។

ចំពោះ ប្រាក់បៀវត្ស និង​រាល់​ផលប្រយោជន៍​របស់​សា​ម៉ី​ខ្លួន​ត្រូវ​បន្ត​បើក​នៅ​អង្គភាព​ថ្មី បន្ទាប់ពី​បាន​កាត់ផ្តាច់ ចេញពី​អង្គភាព​ចាស់​។ ការសម្រេច​នេះ ធ្វើឡើង បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​អនាមិក បាន​លើក​ពី​ប្រធាន​មន្ទីរ​ផែនការ​ខេត្តរតនគិរី​ថា ៖ លោក​មិនឱ្យ មន្ត្រី ចូល ធ្វើការ​ដោយ​សន្យា រក្សា​ក្របខ័ណ្ឌ​ជូន ចំណែក​ប្រាក់ខែ គាត់​ប្រធាន​មន្ទីរ​ជា​អ្នកយក​។ លោក​បាន​បង្កក​ប្រាក់ខែ​ជាច្រើន​ណាស់​តែ​មិនដែល​ឃើញ​បង្វិល​ចូល​រដ្ឋ​វិញ​នោះទេ ក្នុង​មួយឆ្នាំៗ ប្រាក់​បេសកកម្ម​លោក​ទូទាត់​ខ្លួនឯង​គ្រប់​ចំនួន​ដប់​ថ្ងៃ​។ រួចហើយ​សុំ​ដាក់ឈ្មោះ​អនុប្រធាន​មន្ទីរ​ដើម្បី​ដក​លុយ​យកមក​ឲ្យ​ខ្លួន​អស់​រយៈពេល​ពីរ​បី​ឆ្នាំ​មកហើយ​។​មន្ត្រីរាជការ​ក្នុង​មន្ទីរ​ផែនការ​ខេត្តរតនគិរី សង្ឃឹមថា​ថ្នាក់ដឹកនាំ​ក្រសួង បើក​ការស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរក​ការពិត​រាល់​ការប្រព្រឹត្ត​របស់លោក​ប្រធាន​មន្ទីរ ។ ទោះជា​បច្ចុប្បន្ន ត្រូវបាន​ផ្ទេរតំណែង​ទៅកាន់​កន្លែង​ថ្មី​ក៏ពិតមែន ក៏​មន្ត្រីក្រោមឱវាទ​ទាំងអស់ ចង់ឱ្យ​ថ្នាក់លើ បានដឹង ជ្រាប​ច្បាស់​អំពី​អំពើពុករលួយ​របស់លោក​ប្រធាន​មន្ទីរ​រូបនេះ​៕a kheng roit 

​