» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 487 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095402 នាក់

ឈ្មួញ​នាំចូល ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​ព្រែក​ចាក​ចែក​ផល​លាភ​ជាមួយ​មន្ត្រី​គយ​!?

 

​កំពត​៖​លោក ជា វុទ្ធី មេ​គយ​ច្រកព្រុំដែន​ព្រែក​ចាក​ត្រូវបាន​គេ​រាយការណ៍​ថាបើ​កដៃ​ឲ្យ​ឈ្មួញ​នាំចូល ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​ព្រែក​ចាក​ដោយ​បង់ពន្ធ​ប្រមាណ​៥០​ភាគរយ​តែ​ប៉ុន​ណោះ​? ។​
​ករណី​យ៍​ចឹ​ង​ត្រូវបាន​អ្នករកស៊ី​និយាយ​និង​ត្រូវបាន​សារ​ពត៍​មាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​ក៏​លោក​គុណ​ញឹម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​?​ដែល​ធ្វើ​ឲ្យ​គេ​សង្ស័យថា​លោក ជា វុទ្ធី ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក​ហ៊ាន​បើកដៃ​ឲ្យ​ឈ្មួញ​ទាំង​ធំ​ទាំង​តូច​នាំចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​ពី​ស្រុក​យួន​តាម​អំពើ​ចិត្ត​ព្រោះ​អាង​មាន​ខ្នងបង្អែក​ក្រាស់​។a kun nhim1

មន្ត្រី​គយ​ក្នុង​ខេត្តកំពត​ធ្លាប់​បង្ហើប​ឲ្យ​កាសែត​ដឹងថា​អំពើពុករលួយ​របស់លោក ជា វុទ្ធី អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​គឺមាន​ការបើក​ដៃ​ពី​សំណាក់​មេ​គយ​ខេត្តកំពត​ផងដែរ​ហើយ​មានការ​បែងចែក​ផលប្រយោជន៍​គ្នា​។​
​បើតាម​មន្ត្រី​នៅ​ច្រកទ្វា​អន្តរជាតិ​ព្រែក​ចាក​បាន​ឲ្យ​ដឹងថា​មកដល់ពេលនេះ​ឈ្មួញ​ទាំង​ធំ​ទាំង​តូច​នាំចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​ព្រែក​ចាក​យ៉ាង​យ៉ាងសកម្ម​។​ឈ្មួញ​ធំៗ​នាំ​ទំនិញ​ចូល​តាម​ច្រក​ព្រែក​ចាក​បង់ពន្ធ​យ៉ាងច្រើន​ត្រឹម​45​ទៅ​50​ភាគរយ​ហើយ​ក្រៅពីនេះ​ឈ្មួញ​បែងចែក​ផលប្រយោជន៍​ជាមួយ​លោក ជា វុទ្ធី​យ៉ាង​ត្រជាក់ចិត្ត​។​សូម្បីតែ​ទំនិញ​ជា​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​មាន​លាយ​សារធាតុ​គីមី​ដូចជា​មឹក​បង្គា​ជាដើម​ក៏​លោក ជា វុទ្ធី ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ដែរ​ព្រោះ​អី​លោក​ជា វុទ្ធី​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។​បើ​គេ​មិន​ភ្លេច​ទេ​កាលពី​ខែកក្កដា​កន្លងមកនេះ​អាជីវករ​ផ្ទុះ​ការតវ៉ា​ម្តង​ហើយ​ករណី​យ៍​គយ​ព្រែក​ចាក​ចាប់បង្ខំ​ឲ្យ​ពួកគាត់​បង់ពន្ធ​បែប​ម៉ៅ​ដោយ​យក​៥០​ម៉ឺន​រៀល​ក្នុង​១​តោន​ដោយ​មិន​គិតពី​មុខទំនិញ​.។

​ប្រភព​ស្និទ្ធ​នឹង​លោក ជា វុទ្ធី បាន​ឲ្យ​ដឹងថា​ក្នុងតួនាទី​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​ច្រើន​ឆ្នាំ​កន្លងទៅនេះ​គឺ​លោក ជា វុទ្ធី ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ដែល​គេ​ជឿ​ថាបើ​មិនមាន​មាន​ខ្នងបង្អែក​រឹងមាំ​ទេ​ដាច់ខាត​មិន​ហ៊ាន​ទេ​។​សង្ឃឹមថា​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​ដឹកនាំ​ដោយ​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​នឹង​វះកាត់​រឿង​គៃ​ប្រ​វញ្ច​ចំណូល​រដ្ឋ​តាមរបៀប​បន្លំ​ប្រាក់​ពន្ធគយ​ជាមិនខាន​៕a custom chak1 a custom chak2 a custom chak3 
​