» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1342 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121018 នាក់

សម្តេច​តេ​ជោ​៖​ទៅខាង​មុខ​មានការ​លំបាក​តែ​មិនអាច​រារាំង​យើង​បានទេ​!

​ភ្នំពេញ : នៅ​ព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២៣ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ មានការ​ប្រារព្ធ​ខួប​លើក​ទី​៤៤​ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣) ដែល​កម្ពុជា​ត្រូវបាន​សង្គ្រោះ និង​រំដោះ​ចេញផុត​ពីរ​បបក​ម្ពុ​ជា​ប្រជាធិបតេយ្យ ឬ ហៅថា​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​បានធ្វើអោយ​កម្ពុជា​ក្លាយជា​វាលពិឃាត​ដ៏​ខ្មៅ​ងងឹត​អស់​រយៈពេល​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ ។a hun makara1

ថ្លែង​ក្នុងឱកាស​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា «​ក្នុង​រយះពេល​៤៤​ឆ្នាំ​កន្លងទៅនេះ គឺជា​៤៤​ឆ្នាំ​នៃ​ការកែប្រែ​មាតុភូមិ​ពី​ទឹកដី​មរណៈ មកជា​ទឹកដី​លូតលាស់​ដ៏​ស្រស់បំព្រង​ប្រកបដោយ​មោទនភាព​បំផុត​»​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា «៤៤ ឆ្នាំ​មកនេះ ក៏​ជា​៤៤​ឆ្នាំ នៃ​ជ័យជម្នះ​របស់​ប្រជាជន​កម្ពុជា និង​ជោគជ័យ​លើ​ការបង្កើតបាន នូវ​សមិទ្ធផល​ជាច្រើន​»​។ សម្តេច​បាន​បន្តថា «​ការពុះពារ​របស់​យើង បាន​កែប្រែ​មាតុភូមិ​ពី​ទឹកដី​មរណៈ​មកជា​ទឹកដី​លូតលាស់​ដ៏​ស្រស់បំព្រង​ប្រកបដោយ​មោទនភាព​បំផុត ដែល​បាន​បង្កើត​ជំនឿ និង​ពង្រឹង​ការតាំង​ចិត្ត​របស់​យើង​ដើម្បី​សម្រេច នូវ​សមិទ្ធផល​ថ្មីៗ ក្នុងការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច និង​ការកសាង​អនាគត​ដ៏​រុងរឿង​សម្រាប់​កូនចៅ​យើង​គ្រប់​ជំនាន់​ទៅមុខ ដោយ​គ្មាន​ការកើតមាន​ជាថ្មី នូវ​សង្គ្រាម​ហើយ​ការបែកបាក់​ជាតិ និង​អំពើ​ប្រល័យពូជសាសន៍ ដូច​អតីតកាល »​។

​សម្តេច​បាន​បន្តថា «​ពិតណាស់ថា​ទៅមុខទៀត នៅតែមាន​ឧបសគ្គ និង​ការលំបាក​ធំៗ​យ៉ាងច្រើន​បន្តទៀត ប៉ុន្តែ​គ្មានអ្វី​អាច​រារាំង​យើង​បានឡើយ ឲ្យ​តែ​យើង​មានការ​រួបរួមគ្នា​ជា​ធ្លុង​មួយ បន្ត​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​កម្លាំងចិត្ត​ដើរទៅ​មុខ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ ដូចដែល​យើង​ធ្លាប់បាន​ឆ្លងកាត់​រួចមកហើយ »​។ សម្តេច​បាន​បញ្ជាក់ថា ត្រូវ​ចងចាំ​ថា មានតែ​កត្តា​ខាងក្នុង​តែប៉ុណ្ណោះ​ដែល​អាច​បញ្ជាក់​ពី​ភាពជោគជ័យ កត្តា​ខាងក្រៅ​គ្រាន់តែ​ជាការ​ជះឥទ្ធិពល​តែប៉ុណ្ណោះ​។​​ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​តែងតែ​ការពារ​សន្តិភាព សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​ពាក្យស្លោក​អរគុណ​សន្តិភាព​អរគុណ​នយោបាយ​ឈ្នះ ឈ្នះ បាន​លាន់ឮ រន្ទឺ​ពាសពេញ​ប្រទេស និង​បាន​ក្លាយជា​ស្មារតី នៃ​សង្គមជាតិ​ដ៏​ខ្លាំងក្លា​រស់​រវើក​នៅក្នុង​ដំណើរ​ការកសាង និង​ការពារ​មាតុភូមិ បើ​យើង​រក្សា​សន្តិភាព​មិនបាន យើង​ពិតជា​មិនអាច​ទទួលបាន សមិទ្ធផល​គ្រប់យ៉ាង​នៅថ្ងៃនេះ​បានឡើយ »​។​

​គួរ​រំលឹក​ដែរ​ថា កាលពី​៤៤​មុន ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប រួមទាំង​កុមារ​តូចៗ​ត្រូវ​រស់នៅ​ក្រោម​ការបង្ខិតបង្ខំ​អោយធ្វើ​ការ​លើស​កម្លាំង គ្មាន​ថ្ងៃ​ឈប់សម្រាក អាហារ​មិន​គ្រប់គ្រាន់ គ្មាន​មន្ទីរពេទ្យ គ្មាន​សាលារៀន គ្មាន​វត្ត​អារាម ហើយ​សិទ្ធិសេរីភាព​ទាំងអស់​របស់​ពលរដ្ឋ​មិនមាន​ឡើយ​។ ប៉ុន្តែ​ក្រោយពី​ប្រទេសជាតិ​ត្រូវបាន​រំដោះ នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រជាពលរដ្ឋ​មាន​សិទ្ធិសេរីភាព​ពេញលេញ​ឡើងវិញ ហើយ​ប្រទេសជាតិ​ទាំងមូល​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​រីកចម្រើន​គ្រប់​វិស័យ​មកទល់​សព្វថ្ងៃនេះ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​a hun makara a hun makra 

​