» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1104 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120780 នាក់

ទទួល​ពានរង្វាន់​សមិទ្ធ​ផល​ពេញ​មួយជីវិត​របស់​មេដឹកនាំ​ឆ្នើម​ពិភព​សម្តេច​តេ​ជោ​រំលឹក​ពី​គុណប្រយោជន៍​ពា​ណិ​ជ្ចក​ម្ម​កម្ពុជា​ចិន​

​ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២២​បានទទួល​ពានរង្វាន់​សមិទ្ធផល​ពេញ​មួយជីវិត​របស់​មេដឹកនាំ​ឆ្នើម​ពិភពលោក​ប្រគល់ជូន​ដោយ វិទ្យាស្ថាន​យុទ្ធសាស្ត្រ សម្រាប់​អាស៊ី​ប៉ាស៊ីហ្វិក (KSI)​ដែលជា​វិទ្យាស្ថាន​មួយ​មកពី​ប្រទេស​ចិន​។​a hun award2 

​ក្រៅពី​ការថ្លែងអំណរគុណ​វិទ្យាស្ថាន​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា «​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី ១ របស់​អាស៊ាន ដោយ​ពាណិជ្ជកម្ម​ទំនិញ​សរុប រវាង​អាស៊ាន និង ចិន បាន​កើនឡើង​រហូតដល់​ប្រមាណ ៦៦៩ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ ២០២១ ពោលគឺ​កើនឡើង ២៨ ភាគរយ ខណៈដែល​រំហូរ​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ពី​ចិន​មក​អាស៊ាន មាន​ចំនួន ១៣,៦ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ ២០២១ ដែល​កើនឡើង​ជិត​ទ្វេដង ធៀប​នឹង​ឆ្នាំ ២០២០ »​។សម្តេច​បាន​ថ្លែងថា «​ផ្អែក​តាម​ការវាយតម្លៃ និង ព្យាករណ៍​របស់​ការិយាល័យ​ស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន​បូក​បី កាលពី​ខែ តុលា កន្លងទៅនេះ តំបន់​អាស៊ាន នឹង​អាច​សម្រេចបាន​កំណើន​ក្នុង​អត្រា ៥,៣% និង ៤,៩% ក្នុង​ឆ្នាំ​២០២២ និង ២០២៣ ដែលជា​អត្រា​ខ្ពស់ បើ​ប្រៀបធៀប​ទៅនឹង​តំបន់​ផ្សេងទៀត សកលលោក »​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បន្តថា «​ចំណែកឯ​ក្នុង​ក្របខណ្ឌ​ទ្វេភាគី កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ មានការ​រីកចម្រើន ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង សង្គម ដែល​ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​ដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក កាន់តែ​ញឹកញាប់ កំណើន​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​កំណើន នៃ​ការប្រាស្រ័យ​ទាក់ទង រវាង​ប្រជាជន និង ប្រជាជន​ផងដែរ ជាពិសេស​ទំនាក់ទំនង​រវាង​កម្ពុជា និង ចិន មានការ​រីកចម្រើន​គួរ​ជាទី​មោទនៈ រហូត​ត្រូវបាន​ទទួលស្គាល់ថា​ជា «​មិត្តភាព​ដែកថែប​» ព្រមទាំង​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី សរុប​ក្នុង​ទំហំ​ប្រមាណ ១១ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ ២០២១ ដែល​គិត​ជា​ភាគរយ​មានការ​កើនឡើង ៣៧% បើ​ធៀប​ទៅនឹង​ឆ្នាំ​២០២០»​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​សង្ឃឹមថា​«​អ្នក​បន្តវេន​ជំនាន់​ក្រោយ នឹង​បន្ត​ស្មារតី​រួបរួម​គា្ន ដើម្បី​ថែរក្សា​សុខសន្តិភាព និង លើកស្ទួយ​ការអភិវឌ្ឍ​ជាតិ និង តំបន់ ដោយ​កសាង​លើ​សមិទ្ធផល ដែល​សម្រេចបាន​ក្នុងពេល​ខាងមុខ។a hun award a hun award1 a hun award3 
​