» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3762 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099529 នាក់

បន្ទាប់ពី​វិសោធនកម្ម​ច្បាប់​អង្គភាព​ប្រឆាំង​ពុករលួយ​នៅ​មី​យ៉ាន​ម៉ា​មាន​សកម្មភាព​!


​មី​យ៉ាន​ម៉ា​៖​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​មី​យ៉ាន់​ម៉ា​ថ្មីៗ​នេះ​បាន​ប្តឹង​មន្ត្រីការិយាធិបតេយ្យ​ជាន់ខ្ពស់​ម្នាក់ និង​បានចាប់ផ្តើម​ធ្វើការ​ស៊ើបអង្កេត​លើ​រដ្ឋមន្ត្រី​ម្នាក់ ដែល​រង​ការចោទប្រកាន់ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​។ ទង្វើ​នេះ​បាន​ធ្វើឡើង​ក្រោយពេល ព្រឹទ្ធសភា​មី​យ៉ាន់​ម៉ា​បានអនុម័ត​វិសោធនកម្ម​ច្បាប់​ប្រឆាំង​អំពើពុករលួយ ដែល​នឹង​ផ្តល់​អំណាច​ដល់​គណៈកម្មការ​នេះ​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​លើ​ពួក​មន្ត្រី

a_minyanmar

​ដែលមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​កាលពី​សប្តាហ៍​មុន គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​តែងតែ​រង​ការ​រិះគន់ថា​ទន់ខ្សោយ និង​គ្មាន​សមត្ថភាព​នាពេល​កន្លងមក​។​
​កាលពី​ថ្ងៃទី​២៥​ខែឧសភា​កន្លងទៅ ការិយាល័យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​បាន​អះអាង​ពី​ការលាលែង​ចេញពី​តំណែង​របស់​រដ្ឋមន្ត្រីក្រសួង​ផែនការ​និង​ហិរញ្ញវត្ថុ​លោក Kyaw Win បន្ទាប់ពី​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ប្រកាសថា លោក​ស្ថិតក្រោម​ការស៊ើបអង្កេត​ពីបទ​ចោទ​ស៊ីសំណូក​។

គណៈកម្មការ​នេះ​ក៏​កំពុង​តាមដាន​រឿងក្តី​ព្រហ្មទណ្ឌ​មួយ​ប្រឆាំង​លោក Than Htut អគ្គនាយក​រដ្ឋបាល​ត្រួតពិនិត្យ​ចំណីអាហារ និង​ថ្នាំពេទ្យ​ពីបទ​ចោទថា​បានទទួល​សំណូក​ជាង​១១.០០០​ដុល្លារ​ពី​ក្រុមហ៊ុន​សំណង់​មួយ​។​​កាលពីមុន​គណៈកម្មកា​រ​នេះ​បានធ្វើ​ការតាមដាន​តែ​ករណី​មួយចំនួន​ប្រឆាំងនឹង​ពួក​មន្ត្រី​ថ្នាក់ក្រោម​ប៉ុណ្ណោះ និង​ត្រូវបាន​គេ​សម្គាល់​ឃើញថា​មិន​អើពើ​នឹង​រឿងអាស្រូវ​របស់​មន្ត្រី​កំពូលៗ​ទេ​។ ឧទាហរណ៍​ដូចជា​ការប្រើប្រាស់​ថវិកា​អភិវឌ្ឍ​ចំនួន​រាប់លាន​ដុល្លារ​មិន​ត្រឹមត្រូវ​តាម​គោលការណ៍​ដោយ​អតីត​ប្រមុខ​រដ្ឋាភិបាល​នៃ​តំបន់ Magwe Region ជាដើម ដែល​មន្ត្រី​រូបនោះ​គ្រាន់តែ​ត្រូវបាន​គេ​បញ្ជា​ឲ្យ​សង​ប្រាក់​មួយចំនួន​មក​មូលនិធិ​កាលពី​ឆ្នាំមុន​តែប៉ុណ្ណោះ​។​

a_miyanmar
​

លោក Ko Ye អ្នកសម្របសម្រួល​ថ្នាក់ជាតិ​នៃ​សម្ព័ន្ធ​ដើម្បី​តម្លាភាព​និង​ការទទួលខុសត្រូវ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​ចាត់ទុក​ទង្វើ​នេះ​ថា សញ្ញា​វិជ្ជមាន​មួយ​នៃ​ឆន្ទៈ​នយោបាយ ដែល​លោក​គិតថា​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់បំផុត​មួយ​នៅក្នុង​ដំណើរការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។​
​អ្នកស្រី Marie Cauchois Pegie ជាទី​ប្រឹក្សា​នៃ​កា​រិ​ល័យ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​ថ្នាំញៀន​និង​ឧក្រិដ្ឋកម្ម ដែល​កំពុង​ជួយ​ប្រទេស​មី​យ៉ាន់​ម៉ា​ឲ្យ​សម្រេចបាន​តាម​ការប្តេជ្ញា​ចិត្ត​របស់ខ្លួន​នៅក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំង​អំពើពុករលួយ​ដែល​ប្រទេស​មី​យ៉ាន់​ម៉ា​បានអនុម័ត​កាលពី​ឆ្នាំ​២០១២​បាន​ហៅ​ការ​វ​វិសោធនកម្ម​ច្បាប់​ប្រឆាំង​ពុករលួយ​ថា​ន​បានបង្ហាញ​យ៉ាងច្បាស់​ពី​ការបោះ​ជំហាន​ទៅមុខ​។​

​ទោះជា​យ៉ាងណាក៏ដោយ កង្វះខាត​នៃ​ការការពារ​ដល់​អ្នក​ដែល​បាន​រាយការណ៍​ពី​សកម្មភាព​ល្មើសច្បាប់​នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ​។ ដើមបណ្តឹង​នៅតែ​ប្រឈម​នឹង​ការប្តឹង​តប​វិញ​ក្នុង​ប្រព័ន្ធតុលាការ​មួយ ដែល​មនុស្ស​ភាគច្រើន​មើលឃើញថា​លម្អៀង​ទៅខាង​អ្នក​ដែលមាន​អំណាច​។​នៅក្នុង​វិសោធនកម្ម​ច្បាប់​នេះ គណៈកម្មការ​បានស្នើ​ឲ្យ​កាត់​បន្ថយទោស​ជាប់ពន្ធនាគារ​ពី​៥​ឆ្នាំ​មក​ត្រឹម​៦​ខែ​ចំពោះ​ដើមបណ្តឹង​ណា​ដែល​ផ្តល់ព័ត៌មាន​មិន​ពិត ក៏ប៉ុន្តែ​ព្រឹទ្ធសភា​មី​យ៉ាន់​ម៉ា​អនុម័ត​ឲ្យ​កាត់បន្ថយ​មក​នៅត្រឹម​៣​ឆ្នាំ​ប៉ុណ្ណោះ​។​

​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ចែងថា «​ការការពារ​ជាពិសេស​»​ត្រូវបាន​ផ្តល់ជូន​បុគ្គល​ណា​ដែល​អាច​ផ្តល់​ត​ស្តុ​តាង​អំពើពុករលួយ​បាន​។ ប៉ុន្តែ​អ្នកស្រី Pegie បាន​គូសបញ្ជាក់ថា «​ការអនុវត្ត​ដូច្នោះ​មិន​រំពឹង​នឹង​កើតឡើង​នោះទេ​»​ហើយ​ថា​ប្រទេស​នេះ​ខ្វះ​កម្មវិធី​ការពារ​សាក្សី​។​
​

នៅឯ​ពិធី​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ខែមីនា លោក​ប្រធានាធិបតី Win Myint បានប្រកាសថា ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​គឺជា​ការងារ​អទិភាព​កំពូល​។ ការប្រជុំ​ជា​សាធារណៈ​លើកទីមួយ​របស់លោក​គឺ​ធ្វើ​ជាមួយ​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ ដែល​នៅក្នុង​ការប្រជុំ​នោះ​លោក​បានដាក់​បញ្ជា​ឲ្យ​គណៈកម្មការ​នេះ​មាន​ភាពម៉ឺងម៉ាត់​ក្នុងការ​ប្រឈម​ជាមួយនឹង​ការជ្រៀតជ្រែក​ពី​សំណាក់​មន្ត្រី​មានអំណាច​នានា​។​
​

នៅមុន​ការបោះឆ្នោត​ឆ្នាំ​២០២០​ចូលមក​ដល់ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​កំពុង​ទប់ទល់​នឹង​មតិ​រិះគន់​ជុំវិញ​ភាពយឺតយ៉ាវ​នៃ​ការធ្វើកំណែទម្រង់​នៅក្នុង​ប្រទេស​។​
​ទោះជា​យ៉ាងណាក៏ដោយ លោក Hunter Marston អ្នកវិភាគ​នៅ​វិទ្យាស្ថាន Brookings​ដែលមាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ប្រាប់ VOA ថា​វា​ប្រហែលជា​យឺត​ពេល​ហើយ​ដើម្បី​ទទួលបាន​ប្រជាប្រិយភាព​នៅក្នុង​ការបោះ​ឆ្នោត​ឆ្នាំ​២០២០ តាមរយៈ​ការ​ផ្តោតលើ​ការប្រឆាំង​អំពើពុករលួយ​នេះ ដោយសារតែ​ប្រព័ន្ធតុលាការ​សព្វថ្ងៃនេះ​មាន​ភាព​ធូរ​លុង​។ លោក​បាន​ស្នើថា យុទ្ធសាស្ត្រ​ដែល​អាច​ទទួល​ជ័យជំនះ​បាន​គឺ​ប្រហែលជា​ត្រូវ​ផ្តោតលើ​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាពក្រីក្រ​នៅតាម​ទីជនបទ​វិញ​។​

​