» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3357 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099124 នាក់

បន្ទាប់ពី​ពូ​ទីន​អតីតរដ្ឋមន្ត្រី​ការពារជាតិ និង​អគ្គមេបញ្ជាការ​កងទ័ព​ជាតិ​រុស្ស៊ី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ចេញ​ដីកា​តាម​ចាប់​

 

​រុស្ស៊ី​៖​បន្ទាប់ពី​លោកពូ​ទីន​ជា​ប្រធានាធិបតី តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុងឡាអេ កាលពី​ថ្ងៃ​អង្គារ​ទី​២៥​មិថុនា បានចេញ​ដីកា​ថ្មី​មួយទៀត តាម​ចាប់ខ្លួន​លោក ស៊ែរ​ហ្កី ឆ​យ​ហ្គូ អតីតរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​រុស្ស៊ី និង​លោក វ៉ា​ឡេ​រី ហ្គេ​រ៉ាស៊ី​ម៉ូ​វ អគ្គមេបញ្ជាការ​កងទ័ព​ជាតិ​រុស្ស៊ី​ពាក់​ព​ន្ធ័​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ដែល​បាន​កើតឡើង​នៅ​អ៊ុយ​ក្រែ​ន​។a court icc

​នៅក្នុង​លិខិត​ប្រកាស តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​សន្និដ្ឋានថា គឺ​ស្ថិតក្រោម​ការបញ្ជា​របស់​ជន​ទាំង​២​នាក់​នេះ ដែល​កងទ័ព​រុស្ស៊ី​បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​ទៅលើ​ទីតាំង​ស៊ី​វី​ល​អ៊ុយ​ក្រែ​ន បង្ក​ឲ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វី​ល និង​បាន​បណ្តាល​ឲ្យ​ស្លាប់​ជីវិត​ជន​ស៊ី​វី​ល​អ៊ុយ​ក្រែ​ន រាប់ពាន់នាក់​។ តុលាការ​វាយតម្លៃថា « អំពើ​អមនុស្សធម៌ »​ទាំងនេះ ត្រូវបាន​កងទ័ព​រុស្ស៊ី​ធ្វើ​រវាង​ពីថ្ងៃ​ទី​១០​តុលា​ឆ្នាំ​២០២២ ដល់​ថ្ងៃទី​៩​មីនា​២០២៣ ដែល​ការបំផ្លិច​បំ​ផ្លា​ច ព្រមទាំង​មានជីវិត​ជនស្លូតត្រង់​ដែល​ស្លាប់ វា​មាន​ច្រើន​ហួសប្រមាណ បើ​ប្រៀបធៀប​ទៅនឹង​កម្មវត្ថុ​យោធា​ដែល​កងទ័ព​រុស្ស៊ី​សម្រេចបាន​។​

​សូមបញ្ជាក់ថា លោក​ស៊ែរ​ហ្កី ឆ​យ​ហ្គូ បាន​ធ្វើជា​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី ពី​ឆ្នាំ​២០១២ មុននឹង​ត្រូវបាន​ជំនួស​ដោយ លោក អង់​ដ្រេ បេ​លូ​សូវ កាលពី​ខែឧសភា​ថ្មីៗ​នេះ​។ បច្ចុប្បន្ន​លោក ស៊ែរ​ហ្កី ឆ​យ​ហ្គូ គឺជា​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុស្ស៊ី​។ ចំណែក​លោក វ៉ា​ឡេ​រី ហ្កេ​រ៉ាស៊ី​ម៉ូ​វ នៅតែ​ជា​អគ្គមេបញ្ជាការ​កំពូល​នៃ​កងទ័ព​ជាតិ​រុស្ស៊ី​ដដែល​។​​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន វ្លូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី បាន​ថ្លែង​អបអរ​ចំពោះ​ដីកា​តាម​ចាប់ខ្លួន​ថ្មី​នេះ ដោយ​លោក​បាន​អះអាងថា អំពើ​ឧក្រិដ្ឋ​ទាំងឡាយ​ដែល​ពួក​មេដឹកនាំ​រុស្ស៊ី​បានធ្វើ​មកលើ​អ៊ុយ​ក្រែ​ន នឹងត្រូវ​តែ​រង​នូវ​ការកាត់ទោស​រក​យុត្តិធម៌ ដោយ​មិនអាច​ចៀសផុត​។​
​ កាលពីដើមឆ្នាំ​២០២៣ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុងឡាអេ ក៏បានចេញ​ដីកា​មួយ​ដែរ តាម​ចាប់​លោកពូ​ទីន ដោយ​ចោទ​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ ហើយ​កាលពី​ខែមីនា​ឆ្នាំនេះ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បានចេញ​ដីកា​តាម​ចាប់ខ្លួន មេទ័ព​ធំៗ​២​នាក់​ទៀត​របស់​រុស្ស៊ី ឈ្មោះ Sergueï Kobylach និង Viktor Sokolov​។​​គួ​បញ្ជាក់ថា ក្រោយ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​បើក​ការិយាល័យ​ពិសេស​មួយ​នៅ​ជាយ​ទីក្រុង​កៀវ ដើម្បី​ចាត់ចែង​ការស៊ើបអង្កេត​ប្រ​មូ​កល​ភស្តុតាង ស្តីអំពី​អំពើ​ឧក្រិដ្ឋ​បង្កឡើង​ដោយ​កងទ័ព​រុស្ស៊ី​។ ការពិត តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បានត្រឹមតែ​ចេញ​ដីកា តែ​គ្មាន​កម្លាំង​សមត្ថកិច្ច​ឯណា ទៅតាម​ចាប់​ជនជាប់ចោទ​ឡើយ​។

តុលាការ​នេះ​ពឹងផ្អែក​ទាំងស្រុង ទៅលើ​ប្រទេស​សមាជិក​ទាំង​១២៤​ប្រទេស ដែលមាន​ករណី​កិច្ច​គោរព​សេចក្តីសម្រេច​របស់​តុលាកា ហើយ​ដែល​តាម​ធម្មតា​ត្រូវ​ចាប់ខ្លួន​ជនជាប់ចោទ បញ្ជូន​មកកាន់​តុលាការ​ក្រុងឡាអេ​។​​ទោះ​ចឹ​ង​ក៏ដោយ ចាប់តាំងពី​តុលាការ​ក្រុងឡាអេ បានចេញ​ដីកា​តាម​ចាប់ខ្លួន លោកពូ​ទីន​បាន​កាត់បន្ថយ​ការធ្វើដំណើរ​ទៅ​បរទេស​ច្រើនណាស់ បើ​ទៅ​តែ​ប្រទេស​ណា ដែល​មិនមែនជា​សមាជិក​សន្ធិសញ្ញា​ទីក្រុង​រ៉ូម​តែប៉ុណ្ណោះ​។ ដើម្បី​ជាការ​សង​សិ​ក លោកពូ​ទីន​បាន​បញ្ជា​ឲ្យ​តុលាការ​រុស្ស៊ី ចេញ​ដីកា​តាម​ចាប់ខ្លួន លោក​ប្រធាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​វិញ​ផងដែរ​៕

​