» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3097 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098864 នាក់

តើ​ការស្លាប់​មេ​ទា​ហ៊ានស៊ី​ឈ្នួល​ដែល​បះបោ​ប្រឆាំង​លោកពូ​ទីន​ជា​ល្ខោន​ឬ​មែនទែន​?

​រុស្ស៊ី​៖​មេក្រុម​ទាហាន​ស៊ីឈ្នួល​ដ៏​មាន​ឥទ្ធិពល​គឺ លោក អេ​វ​ហ្គី​នី ព្រី​ហ្គោ​ហ្សី​ន លោក​ស្ថិតនៅលើ​យន្តហោះ​ដែល​បាន​ធ្លាក់​ស្លាប់​អ្នកដំណើរ​ទាំងអស់ កាលពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ នៅ​តំបន់​Tver ភាគ​ខាងជើង​ទីក្រុង​ម៊ូ​ស្គូ​។ ករណី​យ៍​នេះ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី​TASS នៅ​ថ្ងៃ​ពុធ​ម្សិលមិញ រាយការណ៍​ថា ហេតុការណ៍​ធ្លាក់​យន្តហោះ​ដ៏​គួរ​ឲ្យ​សង្ស័យ​នេះ បានកើត​ឡើង នៅ​ប្រមាណ​២​ខែ ក្រោយ​មេក្រុម​ហ៊ុន​ទាហាន​ស៊ីឈ្នួល​ដ៏​មាន​ឥទ្ធិពល​នេះ បាន​ដឹកនាំ​ការបះបោរ​សំដៅ​ផ្ដួលរំលំ​អំណាច​មេដឹកនាំ​យោធា​រុស្ស៊ី​។ ទោះជា​យ៉ាងណាមិញ គិត​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ មិនទាន់មាន​ការបញ្ជា​ក់​ជា​ផ្លូវការ ពី​វិមាន​ក្រឹម​ឡាំង ឬ​ក្រសួងការពារជាតិ​រុស្ស៊ី ចំពោះ​ករណីនេះ​នៅឡើយ​នោះទេ​។a army wagner

​តាម​សេចក្ដីថ្លែងការណ៍​ផ្លូវការ​មួយ​របស់​លោកស្រី Svetlana Petrenko​ឲ្យ​ដឹងថា​ក្រសួង​ស្ថានការណ៍​គ្រាអាសន្ន​របស់​រុស្ស៊ី នៅ​ថ្ងៃ​ពុធ​ម្សិលមិញ បាន​បញ្ជាក់ថា យន្តហោះ​ដែល​បាន​ធ្លាក់​នេះ ជា​ប្រភេទ​យន្តហោះ​ឯកជន ផ្ទុក​អ្នកដំណើរ​សរុប​ចំនួន​១០​នាក់ ធ្វើដំណើរ​ពី​ទីក្រុង​Moscow ទៅកាន់​ទីក្រុង Saint Petersburg នៃ​ប្រទេស​រុស្ស៊ី​។ នៅ​ចំពោះមុខ​នេះ គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​រុស្ស៊ី ក៏បាន​បើក​សំណុំរឿង​ស៊ើបអង្កេត​ព្រហ្មទណ្ឌ លើ​ហេតុការណ៍​មួយ​នេះ​ផងដែរ​។ អំឡុង​ហេតុការណ៍​នេះ ប្រធានាធិបតី​រុស្សី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ឡើង​ថ្លែង​សុន្ទរកថា ក្នុងឱកាស​ប្រារព្ធ​ខួប​លើក​ទី​៨០​នៃ​សមរភូមិ​Kursk ក្នុង​សង្គ្រាមលោកលើកទី​២ តែ​លោកពូ​ទីណ​មិនបាន​និយាយ​អ្វី​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នេះនោះ​ទេ ។ ចំណែក ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ឌិន ដែល​កំពុង​ធ្វើ​វិស្សមកាល​ឯណោះ​វិញ បាន​ឆ្លើយតប​ជាមួយ​អ្នកកាសែត​ថា លោក​មិនទាន់​បានដឹង​ច្បាស់​ពី​ហេតុការណ៍​នេះឡើយ ក៏ប៉ុន្តែ​លោក​អះអាង លោក​ក៏​មិនមាន​ការភ្ញាក់ផ្អើល​អ្វី​នោះដែរ​។​

​យោងតាម​ទិន្នន័យ​តាមដាន​ការហោះហើរ​(Flight Tracking Data) យន្តហោះ Embraer – 135 (ЕВМ-135BJ)​ដែល​បាន​ធ្លាក់​នេះ មិនបាន​បង្ហាញ​សញ្ញា​ថា​មាន​បញ្ហា​អ្វី​ឡើយ ក្រៅតែពី​បាន​ហោះ​ធ្លាក់ចុះ​យ៉ាងគំហុក អំឡុង​ប្រមាណ​៣០​វិនាទី​ចុងក្រោយ​។​​គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ដែល​ធ្វើ​ឲ្យ​យន្តហោះ​ឯកជន ដែល​ដឹក​លោក​ព្រី​ហ្គោ​ហ្ស៊ី​ន មេក្រុម​ទាហាន​ស៊ីឈ្នួល​ជួប​គ្រោះថ្នាក់​ធ្លាក់​ផ្ទុះ​ឆេះ​នៅឡើយ​ទេ​។ ប៉ុន្តែ មាន​ព័ត៌មាន​២​ដែល​គេ​ត្រូវ​ដឹង​។ ទី​១ តាម​អ្នកជំនាញ​ខាង​អាកាសចរណ៍​ស៊ីវិល យន្តហោះ​ដឹក​មេក្រុម​ទាហាន​ស៊ីឈ្នួល​វ៉ា​ក់​ណែ ឃើញ​មាន​ស្លាប​តែ​ម្ខាង នៅពេល​ធ្លាក់​ចុះមក​លើដី​។ គេ​អាច​គិតថា យន្តហោះ​ដឹក​លោក​ព្រី​ហ្គោ​ហ្ស៊ី​ន​អាចមាន​បញ្ហា​ផ្ទុះ​ពី​ខាងក្នុង ឬ​អាច​ប៉ះទង្គិច​នឹង​អ្វី​ម្យ៉ាង​ពី​ខាងក្រៅ​។​

​នៅ​ល្ងាច​ថ្ងៃ​ពុធ នៅ​ប៉ុន្មាន​នាទី​ក្រោយ​អាកាសចរណ៍​ស៊ីវិល​រុស្ស៊ី​ប្រកាសថា លោក​ព្រី​ហ្គោ​ហ្ស៊ី​ន មេទាហាន​វ៉ា​ក់​ណែរ ស្ថិតក្នុង​បញ្ជី​ឈ្មោះ អ្នកដំណើរ​ដែល​ឡើង​ជិះ​យន្តហោះ គណនី​របស់​ទាហាន​វ៉ា​ក់​ណែរ ឈ្មោះ Grey Zone សរសេរថា យន្តហោះ​ដឹក​លោក​មេក្រុម​វ៉ា​ក់​ណែរ រង​ការវាយប្រហារ​ពី​ប្រព័ន្ធ​ខែល​មី​ស៊ី​ល​។ តាម គណនី​តេ​ឡេ​ក្រាម Grey Zone លោក​ព្រី​ហ្គោ​ហ្ស៊ី​ន​ស្លាប់​ដោយសារ​ទង្វើ​ក្បត់​របស់​ជនជាតិ​រុស្ស៊ី​។ មេបញ្ជាការ​ទាហាន​វ៉ា​ក់​ណែរ ដែលជា​មនុស្ស​ដៃស្តាំ​របស់លោក​ព្រី​ហ្គោ​ហ្ស៊ី​ន និង​ដែលមាន​វត្តមាន​នៅក្នុង​យន្តហោះ​ជាមួយ​ព្រី​ហ្គោ​ហ្ស៊ី​ន ធ្លាប់បាន​និយាយប្រាប់​កូនចៅ​របស់ខ្លួន​ថា ម៉ូស្គូ​កោះហៅ​ពួកគេ ទំនង​ដើម្បី​ទទួល​ស្តាប់​ការដាក់ទោស ទាក់ទង​នឹង​ការបះបោរ​មិនបាន​សម្រេច របស់​ទាហាន​វ៉ា​ក់​ណែរ នៅ​ម៉ូស្គូ កាលពី ខែមិថុនា​។​គេមិនដឹងថាតើហេតុអីមនុស្សល្បីចដូចលោព្រីហ្គោហ្ស៊ីនបែរជាមុខទីក្រុងមូស្គូក្នុងពេលដែលដឹងថាគេកំពុងរកចាប់ខ្លួននោះទេ?។ប្រការនេះថ្វើឲ្យមានការសង្ស៊័យថាអាជាល្ខោនរៀបចំឡើងដើម្បីកប់រឿងអាម៉ាសរបស់លោកពូទីនក៏ថាបានហើយលោកព្រីហ្គោហ្ស៊ីនទៅលាក់ខ្លួនឯប្រទេសអាហ្រ្វិកក៏អាចថាបាន។ព្រោះនៅទីនោះមានទាហ៊ានស៊ីឈ្នួលលោកព្រីហ្គោហ្ស៊ីនតាំងទីនិងរកស៊ីផងដែរ។

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែសីហា ថា លោក មី​ខៃ​ឡូ ប៉ូ​ដូ​ល​យ៉ាក (Mykhailo Podolyak) ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​ប្រាប់​ដល់​សារព័ត៌មាន​របស់​អាល្លឺម៉ង់ Bild ថា ការស្លាប់​របស់លោក ព្រី​ហ្គោ​ហ្ស៊ី​ន គឺអាច​ព្យាករណ៍​បាន ក្រោយ​ការបះបោរ​របស់គាត់ ប្រឆាំងនឹង​មន្ដ្រីជាន់ខ្ពស់​យោធា​របស់​រុស្ស៊ី​។ គាត់​បាន​ស្លាប់ នៅក្នុង​ហេតុការណ៍​ធ្លាក់​យន្ដហោះ មាន​ចម្ងាយ​ប្រហែល​២០០​គីឡូម៉ែត្រ ពី​រដ្ឋធានី​មូ​ស្គូ ប្រទេស​រុស្ស៊ី​។​ទីប្រឹក្សា​ជាន់ខ្ពស់​របស់លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ហ្សេ​ឡែ​ន​ស្គី បាន​អះអាង ថា ការបះបោរ​របស់លោក ព្រី​ហ្គោ​ហ្ស៊ី​ន កាលពី​ចន្លោះ​ថ្ងៃទី​២៣-២៤ ខែមិថុនា ឆ្នាំ​២០២៣ ហើយ​ការ​លុកលុយ​នៃ​យុទ្ធជន​ស៊ីឈ្នួល​របស់គាត់ ចូលទៅក្នុង​ប្រទេស​រុស្ស៊ី «​ពិតជា​គួរឱ្យ​ភ័យខ្លាច​» សម្រាប់​ប្រធានាធិបតី​រុស្ស៊ី លោក វ៉ា្ល​ឌី​មៀ ពូ​ទីន (Vladimir Putin)​។​

​តែ​អ្នកជំនាញ​និង​ជា​អ្នក​ប្រឹក្សា​ជាន់ខ្ពស់ លោក Keir Giles បាន​លើកឡើងថា ហេតុការណ៍​នេះ អាស្រ័យ​ថា​អ្នកដំណើរ​នោះ គឺ​ពិតជា​លោក​Prigozhin​មែន ឬក៏​ជា​អ្នកណា​ផ្សេង​ដែល​ធ្វើដំណើរ​ក្រោម​ឈ្មោះ​មេក្រុម​ទាហាន​ស៊ីឈ្នួល​រូបនេះ ក្រោម​វិធាន​ការការពារ​សុវត្ថិភាព​?​។ តែ​លោក​បញ្ជាក់ដែរថា លោក​ក៏​មិនមាន​ការភ្ញាក់ផ្អើល​ដែរ ដោយ​អ្វីដែល​ត្រូវ​ភ្ញាក់ផ្អើល​នោះ គឺ​ការណ៍​ដែល​លោក​ព្រី​ហ្គោ​ហ្សី​ន អាច​នៅមាន​ជីវិត​បាន​យ៉ាងយូរ ក្រោយ​ការដឹកនាំ​ការបះបោរ​ប្រឆាំង​អំណាច​យោធា​រុស្ស៊ី​នេះ​។​a army wagner1 

 


​