» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 433 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095348 នាក់

អ្នករកស៊ី​តាម​អន​ឡាញ​បើ​មិន​ចុះបញ្ជីរ​នឹង​ប្រឈម​ការផាកពិន័យ​

​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​១ ខែកក្កដា ខាងមុខ រូបវន្តបុគ្គល សហគ្រាស​ឯកបុគ្គល ឬ​ក្រុមហ៊ុន ដែល​ធ្វើ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​មិនមាន លិខិតអនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​ពាណិជ្ជ កម្ម​ស្របច្បាប់ នឹង​ប្រឈម​ការផាកពិន័យ ជា​ទឹកប្រាក់​ចំនួន ១០ លាន​រៀល ឬ​ឈានដល់​ការដាក់ទោស តាមផ្លូវ​ច្បាប់​។a sell online2 

លោក ឱម តា​រ៉ា​រិ​ទ្ធ ប្រធាន​នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២២ កន្លងទៅ បាន​មានប្រសាសន៍ថាៈ មូល​ហេតុដែល​ក្រសួង តម្រូវ​ឲ្យ​អាជីវកម្ម តាម​ប្រព័ន្ធ អន​ឡាញ​ទាំងអស់ ត្រូវដាក់​ពាក្យស្នើសុំ​លិខិតអនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេ​ឡិច ត្រូ​និក គឺ​ដើម្បី​ការពារ​សិទ្ធិ របស់​អ្នកប្រើប្រាស់​ទាំងអស់ ខណៈដែល​កន្លងមក មាន​បញ្ហា​ជាច្រើន រវាង​អ្នកលក់ និង​អ្នកប្រើប្រាស់​។ “​នៅក្នុង​ច្បាប់ កាលណា ធ្វើ​អាជីវកម្ម អត់​សុំ​លិខិត អនុញ្ញាត ឬ​អាជ្ញាប័ណ្ណ ត្រូវ​ទទួល​ផាកពិន័យ បណ្តោះអាសន្ន ជា​ទឹកប្រាក់ រហូតដល់ ១០ លាន​រៀល ហើយ​ក្នុងករណី មិន​រាងចាល នឹងមាន​វិធានការ​ផ្សេងទៀត អាច​នឹង​ទៅ​តុលាការ អាចមាន​ជាប់ទោស ព្រហ្មទណ្ឌ​…” ។​

​លោក​ប្រធាន​នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ទៀតថាៈ គោលដៅ​សំខាន់ គឺ​ការគ្រប់គ្រង ការធ្វើ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ អេឡិចត្រូនិក សំខាន់​ជាងគេ​គឺ សម្រាប់​ការពារ ដល់​អ្នកប្រើប្រាស់ ព្រោះ​ដូច​ដឹង​ហើយ​ថា កន្លងមក មាន​បញ្ហា​ច្រើន ដែល​បង្កើតឱ្យមាន​ភាព មិន​ទុកចិត្ត​គ្នា រវាង​អ្នកប្រើប្រាស់ និង​អ្នកលក់ ព្រោះថា ពេលខ្លះ អ្នកទិញ គាត់​ទិញ​ឥ​វ៉ាន់​ហើយ នៅពេល​ទទួល គឺ​ខុសពី​ការផ្សព្វផ្សាយ និង​ពេលខ្លះ គេ​បង់លុយ​ហើយ គេ​យក​ឥ​វ៉ាន់​ទៅ​ឲ្យ​ទាន់ពេល​ជាដើម ។​ល​។​

​លោក ឱម តា​រ៉ា​រិ​ទ្ធ បានបញ្ជាក់​ថាៈ មកដល់ពេលនេះ ជា​លើក​ទី​៣ ហើយ ដែល​ក្រសួង​សម្រេច ពន្យារពេល ដល់​ម្ចាស់​អាជីវកម្ម តាម​ប្រព័ន្ធ​អេ​ឡិច ត្រូ​និក​ទាំងអស់ ដោយ​កន្លងមក ក្រសួង​ធ្លាប់ បានកំណត់ ឱ្យបាន​មុន​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ ២០២១ និង​លើក​ទី​២ ឱ្យបាន​មុន​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២២ និង​លើក​ទី​៣ នេះ ពន្យា​រហូតដល់​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២ ដោយសារតែ​ភាពមិនច្បាស់លាស់ នៃ​ដំណើរការ​អាជីវកម្ម និង​ឥទ្ធិពល នៃ​ការគំរាមកំហែង ពី​ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​១៩ ប្រភេទ​បំប្លែង​ថ្មី «​អូ​មី​ក្រុង​»​។​

​លោក បាន​បន្ថែមទៀតថាៈ ការសម្រេច​ពន្យារពេល​បន្ថែម​នេះ ដោយសារ ក្រសួង ចង់​ផ្តល់ ពេលវេលា គ្រប់គ្រាន់ ដល់​ម្ចាស់​អាជីវកម្ម តាម​ប្រព័ន្ធ អេឡិចត្រូនិក​ទាំងអស់ ត្រៀមខ្លួន​ឲ្យ​បាន រួចរាល់ ខណៈ​នៅពេល​មានការ ចុះបញ្ជី ឬ​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​ត្រឹមត្រូវ នឹង​ផ្តល់នូវ​ទំនុកចិត្ត និង​ភាពស្រប ច្បាប់​ផងដែរ​។​​បើតាម​លោក​ប៉ែន​សុវិជ្ជា​អ្នកនាំពាក្យ​ក្រសួង​បាន​ឲ្យ​កាសែត​ដឹងថា គិត​មកដល់ពេលនេះ ក្រុមហ៊ុន សហគ្រាស​ធំៗ ពង្រីក​អាជីវកម្ម​បន្ថែម តាម​ប្រព័ន្ធ​អន​ឡាញ ដែល​បានដាក់​ពាក្យស្នើសុំ លិខិតអនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម អេឡិចត្រូនិក មាន​ចំនួន​ប្រមាណ​៣០០​ហើយ​តែ​ខ្លះ​ត្រូវ​កែសម្រួល​វិញ ខណៈដែល​ផេ​ក ដំណើរការ ក្នុង​ការធ្វើ​អាជីវកម្ម តាម​អន​ឡាញ មាន​ចំនួន ប្រមាណ ពី​៤០០ ទៅ ៥០០ ផេ​ក ឯណោះ​។​

​គេ​ស​ង្គេ​ត​ឃើញថា​វិស័យ​អន​ឡាញ​នៅក្នុង​ប្រទេស​កម្ពុជា​ហាក់​មានការ​រីកលូតលាស់​ខ្លាំង​ចាប់តាំងពី​មាន​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​មកដល់​បច្ចុប្បន្ន​។ ក្នុងនោះ​ផងដែរ​ស្រាប់តែ​ថ្មីៗ​នេះ តាម​បណ្ដា​អ្នកលក់​អន​ឡាញ​ចាប់ផ្តើម​កើត​ក្តីកង្វល់ ក្រោយពី​មានការ​ដាក់ចេញ​នូវ​សេចក្តីសម្រេច​ពី​ក្រសួង​ពា​ណិ​ជ្ចក​ម្ម តម្រូវ​ឲ្យ​មានការ​បង់ពន្ធ​ចុះបញ្ជី​គ្រប់ អាជីវកម្ម​តូចធំ ឲ្យ​តែមាន​ការ​Boost ផុស​ក្នុង​ប្រពន្ធ​អេ​ឡិច​ត្រូ​និ​ច​៕a sell online a sell online1 

​