» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 34066 នាក់

ម្សិលមិញ 29590 នាក់

សរុប 21076232 នាក់

រដ្ឋមន្ត្រីក្រសួង​ការងារ ណែ​នាំឱ្យ​មន្ត្រី​តាម​ពិនិត្យ​រោងចក្រ​ដែល​ព្យួរ​កិច្ចសន្យាការងារ បង្ការ​កុំ​ឲ្យ ម្ចាស់​រត់

ភ្នំពេញ​៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: បាន​ណែនាំ​ទៅកាន់​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់មុខ​សញ្ញា​គ្រប់​ជាន់ថ្នាក់ ត្រូវ​បន្ត​យកចិត្តទុកដាក់​បន្ត​តាមដាន​ករណី​រោងចក្រ​ដែល​បាន​ព្យួរ​កិច្ចសន្យាការងារ ដើម្បី​ក្តាប់បាន​ព័ត៌មាន​ទាន់ពេលវេលា​ករណី​រោងចក្រ​បិទទ្វារ​មិន​ដំណើរការ ហើយ​ម្ចាស់​រត់ចោល​។​a ith samhenga 

នៅក្នុង​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មកា​រ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា (​គ​.​ក​.​ប​) នៅ​ទីស្តីការក្រសួង​ការងារ នា​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២២​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​លើក​ពី​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មកា​រ​សម្រាប់​ដោះស្រាយ​បញ្ហា កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា ចាប់ពី​ឆ្នាំ​២០២០ ដល់​ខែសីហា ឆ្នាំ​២០២២ ។​អង្គ​ប្រជុំបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​សម្រេចបាន​ការងារ​ដ៏​ល្អ​កន្លងមក​របស់​គណៈ​កម្ម​ការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ក្នុងការ​អន្តរាគមន៍ និង​ដោះស្រាយ​ដល់ទី​កន្លែង​បាន​ទាន់ពេលវេលា​នូវ​រាល់​ទំនាស់ ឬ​វិវាទ​ការងារ ដើម្បី​ធានាបាន​នូវ​ការស្វែងរក​ដំណោះស្រាយ​ជូន​ម្ចាស់​រោងចក្រ សហគ្រាស និង​កម្មករនិយោជិត ក៏ដូចជា​ធានាបាន​នូវ​ការផ្តល់ជូន​នូវ​អត្ថប្រយោជន៍​ផ្សេងៗ ដែល​បណ្តាលមកពី​វិវាទ​ការងារ ឬ​ករណី​រោងចក្រ​ក្ស័យធន ឬ​ករណី​ម្ចាស់​រោងចក្រ​រត់ចោល​ជាដើម ដែល​បានធ្វើឱ្យ​បញ្ហា​កូដកម្ម បាតុកម្ម​ទាមទារ​នៅតាម​បណ្ដា​រោងចក្រ សហគ្រាស​ថយចុះ​យ៉ាងខ្លាំង​នៅ​សេសសល់​តែ​បញ្ហា​ខ្លះ ដែល​ការទាមទារ​កំពុង​ត្រូវបាន​ដោះស្រាយ ឬ​បញ្ហា​ទាមទារ​ខ្លះ​ដែល​ហួស​ពី​លទ្ធភាព​ដោះស្រាយ ដែល​ត្រូវ​រង់ចាំ​ការសម្រេច​ពី​តុលាការ​។​

​លោក​រដ្ឋមន្ត្រី​បានផ្តល់​អនុសាសន៍​ឱ្យ​បន្ត​យកចិត្តទុកដាក់​បន្ត​តាមដាន​ករណី​រោងចក្រ​ដែល​បាន​ព្យួរ​កិច្ចសន្យាការងារ ដើម្បី​ក្តាប់បាន​ព័ត៌មាន​ទាន់ពេលវេលា​ករណី​រោងចក្រ​បិទទ្វារ​មិន​ដំណើរការ ឬ​ម្ចាស់​រត់ចោល​។​
​លោក​បាន​បន្តថា ការដោះស្រាយ​ករណី​រោងចក្រ​បិទទ្វារ​ដោយ​ម្ចាស់​រត់ចោល ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ លក់ឡៃ​ឡុង បើក​ផ្តល់ជូន​កម្មករនិយោជិត ឬ​ទូទាត់​សង​ថវិការដ្ឋ ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​ស្មារតី​សេចក្តីជូនដំណឹង​លេខ ២៣៩ សជណ​.​អ​វ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។​​លោក អ៉ិ​ត សំហេង បាន​ណែនាំ​ឱ្យ​បន្ត​ខិតខំ​អនុវត្ត​ផែនការ និង​បទបញ្ជា​ស្តីពី​ការដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា ឆ្នាំ​២០២០-២០២៤ ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​។​a ith samhenga1 


​