» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3306 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099073 នាក់

ស្ទាវ​បើកឡាន​កំ​រឹត​ហ្វូ​មូ​ឡា​វ័ន​គេចពីបំរាមគោចរលទ្ធផល​ដាច់​ជា​ពី​កំណាត់​កណ្តាល​អា​ទ្រាធ​!

​ភ្នំពេញ ៖​យុវជន​ម្នា​ក់បាន​ស្លាប់់​ជាមួយ​រថយន្ត​កាលពី​វេលា​ម៉ោង​ប្រហែល​២​និង​៤០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​អង្គារ ទី​៣ ខែសីហា ឆ្នាំ​២០២១ នៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ខាងកើត​ស្ពាន​អាកាស​ចោមចៅ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បន្ទាប់ពី​បើករថយន្ត​បោះពួយ​ក្នុង​ល្បឿន​ឡាន​ប្រណាំង​ហ្វូ​មូ​ឡា​វ័ន​ទៅបុក​បង្គោល​ភ្លើង​ថ្ម​នឹង​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​ដាច់​ជា​ពីរ ។​a car die 

​ប្រភពពី​សមត្ថកិច្ច​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ សុន សុភាព ហៅ​ចាវ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត បច្ចុប្បន្ន​រស់នៅ​សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស NX200t ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AU-1056 ។ មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​ខាងលើ បើកបរ​តែម្នាក់ឯង​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ដោយ​ប្រើ​ល្បឿន​លឿន​(​ប្រហែល​ខ្លាច​សម​ត្ត​កិច្ច​ព្រោះ​ក្នុង​ម៉ោង​បំរាម​គោចរ​) ខណៈ មកដល់​ចំណុចកើតហេតុ​ដោយសារ​ផ្លូវ​កោង​ក៏​បួង​ចង្កូត​មក​ខាងស្ដាំ​ជ្រុល​ទៅបុក​បង្គោល​ភ្លើង ហើយ​ជ្រុល​ទៅបុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរនោះ​បន្តទៀត​ធ្វើឱ្យ​រថយន្ត​ដាច់​ជា​ពីរ​កំណាត់​មើល​លែង​យល់ ឯ​អ្នកបើក​បរគាប​ជាប់​នៅក្នុង​រថយន្ត​ស្លាប់​តែម្ដង ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​មកដល់​ធ្វើការ​វាស់វែង​រួច​យក​រថយន្ត​ទៅ​រក្សាទុក​បណ្ដោះអាសន្ន​។ ដោយឡែក​សព ក្រោយ​យក​សំណាក​ពិនិត្យឃើញ​អវិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ក៏បាន​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕a car die a car die1 a car die2 
​