» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 709 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095624 នាក់

អ្នករក​ស៊ីថា​មេ​គយ​ថ្មី​ច្រក​ដូង​៧​ដើម​សប្បាយ​និង​ទទួល​កម្រៃ​ពី​ឈ្មួញ​នាំ​ទំនិញ​ចេញចូល​

​ត្បូងឃ្មុំ​៖​លោក ក្រុម​ឈ្មួញ និង​អាជីវករ នាំចេញ​ជ័រកៅស៊ូ​ស្អុយ ដំឡូង​មី និង​កសិផល​ផ្សេងៗ ទៅ​ស្រុក​យួន តាម​ច្រកទ្វារព្រំដែន​ដា ពួកគាត់​ត្រូវ​អារ​សាច់​ជូន​កូនចៅ​លោក មុយ បញ្ញា​រិ​ទ្ធ​ដែលជា​មេ​គយ​ច្រកព្រុំដែន​កម្ពុជា​វៀតណាម​ដារ​ហៅ​ដូង​៧​ដើម​។​​ករណី​យ៍​នេះ​ក៏មាន​ប្រជាពលរដ្ឋ​ជា​អាជីវករ​និយាយ​ឲ្យ​ចំ​ឈ្មួញ​ធំៗ នាំចូល និង​នាំចេញ​ទំនិញ​តាម​ច្រកទ្វារព្រំដែន​ដា ហៅ​ដូង​៧​ដើម សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក មុយ បញ្ញា​រិ​ទ្ធ ដើម្បី​ឲ្យ​អាជីវកម្ម របស់​ពួកគេ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។​a custom da1 

​អ្នករកស៊ី​តូចតាច​និយាយថា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ដែល​ទទួលបាន​សិទ្ធ​ពី​នាយករដ្ឋមន្ត្រី​មិន​ឲ្យ​ចូលនិវត្តន៍​ដោយសារ​ពូកែ​រក​ចំណូល គួរ​ពិនិត្យឡើងវិញ​ខ្លះ​ផង ព្រោះ​ក្នុង​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​ដា ហៅ​ច្រក​ដូង​៧​ដើម នៅពេលនេះ​គឺ​លោក មុយ បញ្ញា​រិ​ទ្ធ ល្បី​ខាង​យក​កម្រៃ​ក្រៅ​សម្បើម​។​​ប្រភពពី​អ្នកជិតស្និតមន្ត្រី​គយ​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ទៀតថា ដោយសារ​អាង​មាន​ខ្នងបង្អែក​ក្រាស់​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា ទើប​លោក មុយ បញ្ញា​រិ​ទ្ធ ប្រធានការិយាល័យ​ច្រកទ្វារព្រំដែន​ដា ហៅ​ដូង​៧​ដើម មិន​ញញើត​ក្នុងការ​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ប្រឆាំង​អំពើពុករលួយ​។​តែ​យ៉ាងណា​មេៗ គយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ មិន​ហ៊ាន​ប៉ះពាល់​លោក មុយ បញ្ញា​រិ​ទ្ធ នោះទេ ព្រោះ​ដឹងថា មាន​ខ្នងបង្អែក​រឹងមាំ ចាំ​ជួយ​បិទបាំង​រឿងអាស្រូវ​ដែលជា​ឱកាស ទុក​ឲ្យ​មេ​គយ​ច្រក​ដូង​៧​ដើម​រូបនេះ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារព្រំដែន​ដា ហៅ​ដូង​៧​ដើម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​តូចធំ នាំ​ទំនិញ​ពី​ស្រុក​យួន ចូល​តាម​ច្រក​ដា​យ៉ាងសកម្ម​ហើយ​ទំនិញ​ដែល​ឈ្មួញ​ធំៗ នាំចូល​បង់ពន្ធ​មិន​ដល់​៥០​ភាគរយ​នោះទេ​?​។​​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារព្រំដែន​ដា ហៅ​ដូង​៧​ដើម ជំនួស​លោក យឹម វណ្ណៈ គឺ​លោក មុយ បញ្ញា​រិ​ទ្ធ និង​បក្សពួក​សប្បាយចិត្ត​ប្រមូល​លុយ ដាក់​ក្នុង​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ក្រៅពី​ពី​បែងចែក​រួច​?៕a custom da2 a custom da3 


​