» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 800 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095715 នាក់

ប្រជាពលរដ្ឋ២ពាន់គ្រួសារមានសង្ឃឹមដោយសារក្រុមការងារចេញមុខជួយរឿងក្រុមហ៊ុនឧកញភឺនផល្លារប្រុងស៊ីដី

កណ្តាល​៖ នៅ​រសៀល​ថ្ងៃ​ពុធ ទី​៥ ខែមិថុនា ឆ្នាំ​២០២៤ ឯកឧត្តម​ហេង​រតនា អគ្គនាយក​ស៊ីម៉ាក់ និង​ឯកឧត្តម ប៉ាន់ ខែម​ប៊ុនថននាយករងខុទ្ទការល័យនាយករដ្ឋមន្ត្រិ រួមជាមួយ​ក្រុមការងា​រ​ចុះ​មូលដ្ឋាន​ស្រុក​លើកដែក បាន​ចុះ​ជួប​ភ្លាម​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ដីធ្លី​របស់​ពួកគាត់​ត្រូវបាន​ក្រុមហ៊ុន ភឺន ផល្លាដែលល្បីល្បាញក្នុងរឿងរំលោភដីធ្លីបាន បំពាន​លើដី​ពួកគាត់ ពាល់​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​២.៦៦៧​គ្រួសារ ស្ថិតក្នុង​ស្រុក​លើកដែក ខេត្តកណ្តាល​។​a land leuk dek 

​ឯកឧត្តម​ហេង​រតនា បាន​ថ្លែង​សារ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា “​ឯកឧត្តម​ប៉ាន់ ខែម​ប៊ុនថន និង​ខ្ញុំ បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្តេច​តេ​ជោ និង​សម្តេច​ធិបតី ដោយបាន​ជម្រាប​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ទាំងអស់ នូវ​ការគិតគូរ​របស់​សម្តេច​ទាំង​ទ្វេ បាន​យកចិត្តទុកដាក់​និង​ដោះស្រាយ​បញ្ហា​នេះ​ជូន​ប្រជា​ល​រដ្ឋ​! ប្រជាពលរដ្ឋ​លោក​បានផ្តល់​ស្នាមញញឹម​សប្បាយរីករាយ​និង​ក្តីសង្ឃឹម​ព្រមទាំង​ភាពជឿជាក់​ត្រេ​ត​អរ​ឥតឧបមា​!!”​។​

​ កាលពី​ថ្ងៃទី​៣០ ខែឧសភា ដល់​ថ្ងៃទី​១ ខែមិថុនាមានប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ គឺ​ភូមិ​ស្ពានដែក ព្រែកបាក់ និង​ភូមិ​ព្រែក​តូច បាន​ប្រមូលគ្នា​តវ៉ា​បណ្ដេញ​ក្រុមហ៊ុន​មួយ មិន​ឲ្យ​ដាក់​គ្រឿងចក្រ​ឈូសឆាយ និង​ហ៊ុមព័ទ្ធ​ដី​បឹង​ឡូ​លេខ​៦ ដែល​ពួកគេ​កំពុង​អាស្រ័យ​ផល​សម្រាប់​ចិញ្ចឹមជីវិត​។​បឹង​ឡូ​លេខ​៦ មាន​ទំហំ​ទទឹង ៥​គីឡូម៉ែត្រ និង​បណ្ដោយ ៨​គីឡូម៉ែត្រ ហើយ​បឹង​មួយ​នេះ​ត្រូវ​រដ្ឋាភិបាល​ចាស់​កាត់​ឆ្វៀល​ឲ្យ​ពលរដ្ឋ​អាស្រ័យ​ផល ចាប់តាំងពី​ឆ្នាំ​២០១២​មក និង​មាន​ប្រជាពលរដ្ឋ​ចំនួន​២​ឃុំ ក្នុងនោះ​មាន ឃុំ​ព្រែក​ទម្លាប់ និង​ឃុំ​កំពង់​ភ្នំ កំពុង​អាស្រ័យ​ផល​រកប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​

​នៅរយ​:​ពេល​៤-៥​ថ្ងៃនេះ ប្រជាពលរដ្ឋ​បាន​សង្កេតឃើញ​មាន​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ដែល​គេ​ស្គាល់​ថា ជា​របស់(​ឧកញ៉ា​ល្បីឈ្មោះ​ម្នាក់) និង​ជា​នាយទាហាន​ផង បាន​ដឹក​យកទៅ​ចត​ទុកចោល​នៅ​ក្នុងព្រៃ​ត្រង់ចំណុច​អូរ​លោកយាយ ស្ថិត​ក្នុងភូមិ​ព្រែកបាក់ ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល ដើម្បី​ត្រៀម​បម្រុង​ឈូសឆាយ​រុញ​បំផ្លិចបំផ្លាញ​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន និង​លើក​ទំនប់​ហ៊ុំព័ទ្ធ​ក្រវ៉ាត់​ព្រំដី​អតីត​ឡូត៍​នេសាទ​លេខ​៦ ទើប​នៅវេលា​ម៉ោងជាង​១២​រសៀល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២៤ ប្រជាពលរដ្ឋ​ប្រុស​-​ស្រី​ចាស់​ក្មេង​ប្រមាណ​ប្រហែលជា​១០០​នាក់ បន្ត​ផ្ទុះ​ការតវ៉ា​មិន​ឲ្យ​គ្រឿងចក្រ​ឈប់​ចត​នៅ​កន្លែង​ពួកគាត់​អាស្រ័យ​ផល​នោះទេ​។​

​ពលរដ្ឋ​បន្តថា ក្រៅពី​មុខរបរ​បង្កប​ង្កើ​ន​ផលដំណាំ គឺ​ពួកគាត់​បាន​ប្រកបមុខរបរ​នេសាទ​ត្រី កាប់​អុស ដក​ព្រលិត ក្រអៅឈូក បេះ​ត្រកួន​លក់​ចិញ្ចឹមជីវិត​តាំងពី​ដូនតា​មកម្ល៉េះ ។ ចុះបើ​មាន​ក្រុមហ៊ុន​ដាក់​គ្រឿងចក្រ​មក​ជីក​លើក​ក្រវ៉ាត់​ព័ទ្ធ​យក​ដី​អតីត​ឡូត៍​នេសាទ​សម្បត្តិ​សាធារណ​:​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិឯកជន​ទៅ​ថ្ងៃមុខ​កុំថាឡើយ​ចូលទៅ​អាស្រ័យ​ផល សូម្បីតែ​ដើរ​ឆ្លងកាត់​ប្រហែលជា​មិនបាន​ផង​មើលទៅ​។​
​

ពលរដ្ឋ​សូម​សំណូមពរ​ឲ្យ​ថ្នាក់ដឹកនាំ​មេត្តាជួយ​អន្តរាគមន៍​ផង ព្រោះ​បឹង​អតីត​ឡូត៍​នេសាទ​លេខ​៦​នេះ មិនមែន​មានតែ​ពលរដ្ឋ​ក្នុងស្រុក​លើកដែក​អាស្រ័យ​ផល​ចិញ្ចឹមជីវិត​នោះទេ គឺ​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ស្អាង និង​ស្រុក​កោះធំ​ក៏​ចូលមក​អាស្រ័យ​ផល​ក្នុង​បឹង​នេះដែរ​។​​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើកដែក ខេត្តកណ្ដាល អះអាងថា អាជ្ញាធរ​ភូមិ​ឃុំ មិនបាន​រក​ដំណោះស្រាយ​ដូចដែល​ពលរដ្ឋ​ចង់បាន​នោះទេ ផ្ទុយទៅវិញ អាជ្ញាធរ​គ្រាន់តែ​និយាយ​លួងលោម​ប្រជាពលរដ្ឋ​ឲ្យ​ឈប់​ធ្វើ​ការតវ៉ា និង​ចោទ​ពលរដ្ឋ​ថា​បាន​ផ្ដិតមេដៃ​លក់​ដី​បឹង​ឡូ​លេខ​៦ ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​។​

ប្រជាពលរដ្ឋ​ប្រកាន់​គោលជំហរ​បន្ត​ការតវ៉ា​ទៀត ប្រសិនបើ​ក្រុមហ៊ុន​ឯកជន​បន្ត​ដាក់​គ្រឿងចក្រ​ឈូសឆាយ និង​ហ៊ុមព័ទ្ធ​ដី​បឹង​ឡូ​លេខ​៦ យក​ធ្វើជា​កម្មសិទ្ធិ បើទោះបី​អាជ្ញាធរ​លួងលោម និង​គំរាមកំហែង​ដល់​ប្រជាពលរដ្ឋ​យ៉ាងណាក្ដី ពីព្រោះ​បឹង​ធម្មជាតិ​មួយ​នេះ បាន​ចិញ្ចឹម​ប្រជាពលរដ្ឋ​រាប់ពាន់នាក់​នៅក្នុង​ឃុំ​ព្រែក​ទម្លាប់ និង​ឃុំ​កំពង់​ភ្នំ​។ ប្រជាពលរដ្ឋ​បានស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​រក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់ និង​មិនត្រូវ​ប្រគល់​ដី​បឹង​ឡូ​លេខ​៦ ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ជាដាច់ខាត​៕ អត្ថបទ ៖ សុទ្ធ​លីa land leuk dek1 a land leuk dek2 

​