» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1393 នាក់

ម្សិលមិញ 24358 នាក់

សរុប 21097160 នាក់

ផ្ទុះអាវុធ​១០​គ្រាប់​នៅ​ដ​ស្វាយជ្រុំ​ជ្រោយចង្វារ​ស្លាប់​២​របួស​ប្រជាពលរដ្ឋ​៣​នាក់​

​ភ្នំពេញ​៖ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការ​ន​របាល​ជាតិ​(​ក​៥) បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ដឹកជញ្ជូន​ដោយ​រថយន្ត​២​គ្រឿង ដោយមាន​ការផ្ទុះអាវុធ​ប្រមាណ​១០​គ្រាប់​បណ្ដាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់ ចាប់ខ្លួនបាន​២​នាក់ និង​របួសធ្ងន់​ម្នាក់ ក្នុងនោះ​ក៏មាន​ប្រជាពលរដ្ឋ​ខ្មែរ ៣​នាក់ ក្នុង​នោះបាន​របួស​ដោយ​គ្រាប់កាំភ្លើង​ម្នាក់​(​ស្រី​) និង​២​នាក់​ទៀត​របួស​បាក់ជើង ដោយ​ជនសង្ស័យ​បើករថយន្ត​បុក​កាលពី​វេលា​ម៉ោង ៨:២០​នាទី​ព្រឹក ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២ នៅមុខ​ផ្ទះ​លេខ​៣៦៨ ផ្លូវ​កែវ​ចិន្តា ក្រុមទី​៨ ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។a drug arey4 

​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប់​គ្រឿងញៀន​នេះ​សម​ត្ត​កិច្ច​ឲ្យ​ដឹងថា​មាន​ជនសង្ស័យ​៤​នាក់​ដែលជា​ជនជាតិ​ថៃ ទី​១ មានឈ្មោះ នុំ ម៉ា​ឡា​គុន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ។​ទី​២ ឈ្មោះ សែ​ប ជី​លែ​ន​ស៊ុ​ក ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​។ ទី​៣ ឈ្មោះ ណា​កូ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ថៃ​រងរបួស​ដោយ​គ្រាប់កាំភ្លើង កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​។ ចំណែក​ជនសង្ស័យ ទី​៤ ឈ្មោះ ជែ​ម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ថៃ ស្លាប់​នៅ​កន្លែងកើតហេតុ​។

​ដោយឡែក ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រងរបួស​ក្នុង​ប្រតិបត្តិការ​នេះ​មាន​ចំនួន ៣​នាក់ ក្នុងនោះ​មាន ស្ត្រី​វ័យ​៣៤​ឆ្នាំ​ម្នាក់ របួស​ត្រូវ​គ្រាប់កាំភ្លើង​១​គ្រាប់ ចំ​ចង្កេះ​ក្រោយ និង​បុរស​វ័យ​៣៩​ឆ្នាំ​ម្នាក់ ស្ត្រី​ចំណាស់​វ័យ ៧២​ឆ្នាំ រងរបួស​បាក់ជើង​ដោយសារ​ជនសង្ស័យ​បើកប​រថយន្តបុក​ខណៈ​គេច​ពី​សមត្ថកិច្ច​។​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នេះ​មិនដឹង​ខាង​ណា​ទទួលខុសត្រូវ​ព្យាបាល​និង​សង​សំណង​នោះទេ​?​។ ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​គ្រឿងញៀន​ចំនួន ៤២​ដុំ អាវុធខ្លី​ចំនួន ២​ដើម រថយន្ត​ចំនួន ២​គ្រឿង គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់​។ បច្ចុប្បន្ន​ជន​ង​ស្ស័​យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កំពុង​អនុវត្តតាម​នីតិវិធី​ច្បាប់​៕a drug arey a drug arey2 a drug arey3 a drug arey5 a drug arey6 a drug arey7 
​