» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2079 នាក់

ម្សិលមិញ 24358 នាក់

សរុប 21097846 នាក់

អាមេរិក​ចោទ​រឿង​ពុករលួយ​ហើយ​ដាក់ទណ្ឌកម្ម​មន្ត្រី​យោធា​កម្ពុជា​២​រូប​

​អាមេរិក​៖ មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​២​រូប​កាលពី​ថ្ងៃទី​១០​ខែវិច្ឆិកា​ត្រូវបាន​អាមេរិក​ចោទប្រកាន់​ពី​ការ​ចំណេញ​លុយ​អាមេរិក​ពី​ការសាងសង់​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​ធំ​បំផុត​របស់​កម្ពុជា​ដែលជា​ជំនួយ​អាមេរិក​។​មន្ត្រី​កម្ពុជា​២​រូប​ដែល​រង​ការចោទប្រកាន់​ពីបទ​កេងចំណេញ​ពី​ការសាងសង់​នៅ​មូ​មន្ត្រី​ទាំង​២​រូបនោះ​រួមមាន​នាយ​ឧ​ត្ត​ម​សេនីយ៍​ចៅ ភិ​រុណ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារ​ប​ច្ចេកទេស​នៃ​ក្រសួងការពារជាតិ​និង​នាយ​ឧត្ដមនាវី ទៀ​វិញ​មេបញ្ជាការ​កងទ័ពជើងទឹក​កម្ពុជា​។​a army ream3 

ការដាក់​ដាក់ទណ្ឌកម្ម​អនុលោម​តាម​បទបញ្ជា​ប្រតិបត្តិ (E.O.) 13818 ដែល​បង្កើត និង​អនុវត្ត​ច្បាប់ ស្តីពី​គណនេយ្យភាព​សិទ្ធិមនុស្ស Global Magnitsky និង​កំណត់​គោលដៅ​ជនល្មើស នៃ​ការរំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​អំពើពុករលួយ​នៅ​ជុំវិញ​ពិភពលោក​។
​អាមេរិក​នឹង​បង្កក​ទ្រព្យសម្បត្តិ​ទាំងអស់​ដែល​ទាក់ទង​នឹង​មន្ត្រី​ទាំងពីរ​នៅ​អាមេរិក​។​ប្រសិនបើ​មាន ហាម​ពលរដ្ឋ​អាមេរិក​និង​អាជីវកម្ម​មិន​ឲ្យ​ធ្វើ​ជំនួញ​ជាមួយ​ពួកគេ​ផងដែរ​។ ក្រសួងការបរទេស​អា​មេ​រិ​ក ក៏បាន​ប្រកាសថា​ខ្លួន​កំពុង​រារាំង​មន្ត្រី​ខាងលើ​និង​សមាជិកគ្រួសារ​របស់​ពួកគេ​មិន​ឱ្យចូល​សហរដ្ឋអាមេរិក​ផងដែរ​។​

ក្រសួងការបរទេស​និង​ការពារជាតិ​កម្ពុជា​មិនទាន់​ធ្វើ​អត្ថាធិប្បាយ​លើ​ចំណាត់ការ​នេះ របស់​ទីក្រុង​វ៉ាស៊ីនតោន​នៅឡើយ​ទេ​។​កាល​ពីមួយ​ឆ្នាំមុន​កម្ពុ​ជា​បានប្រកាសថា​ខ្លួន​បាន​បង្រួបបង្រួម​កន្លែង​ផ្តល់​មូលនិធិ​ដោយ​សហរដ្ឋអាមេរិក​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​រា​ម​ដើម្បី​បម្រើ​ដល់​ការពង្រីក​បរិក្ខារ​នេះ​។​កន្លងមក​កម្ពុជា​ធ្លាប់​បដិសេធ​សំណើ​របស់​សហរដ្ឋអាមេរិក​ក្នុងការ​ជួសជុល​មូលដ្ឋាន​នេះ​។​

កាលពី​ខែតុលា​សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​កម្ពុជា​ពី​កង្វះ​តម្លាភាព​អំពី​សកម្មភាព​សាងសង់​របស់​ចិន​នៅឯ​មូលដ្ឋាន​ដោយ​ជំរុញ​ឱ្យ​មន្ត្រី​កម្ពុជា​បង្ហាញ​ឱ្យបាន​ពេញលេញ​នូវ “​ចេតនា​នៃ​ទំហំ​នៃ​គម្រោង ឬ​តួនាទី​របស់​យោធា​ចិន​”​។​កម្ពុជា​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀតថា​ខ្លួន​មិន​អនុញ្ញាត​ឲ្យ​ចិន​បញ្ជូន​កម្លាំង​ទៅ​មូលដ្ឋាន​នោះទេ​។​

គួរ​រំ​ឮ​ក​ជូន​ថា ការដាក់ទណ្ឌកម្ម​រប​ស់​អាមេរិក​នៅពេលនេះ​មិនមែនជា​រឿង​ថ្មី​នោះទេ​។​កន្លងមក​អាមេរិក​តាមរយៈ​ច្បាប់ Global Magnitsky បានដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​ទៅលើ​មន្ត្រីជាន់ខ្ពស់​កម្ពុជា ដូចជា លោក​ហ៊ីង ប៊ុន​ហៀ​ង មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​។​លោក​គន់ គីម អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​លោក​ឧកញ៉ា ទ្រី ភាព អគ្គនាយក​ក្រុមហ៊ុន​ទ្រី ភាព​គ្រុប ។ អាមេរិក​បាន​ចោទ​ពួកគេ​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​៕​ប្រភព​Reuters,​វិទ្យុ​បារាំង​a army ream5 

​