» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 466 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095381 នាក់

ចុះ​ចាប់​បង្ក្រាប​ប្រជាពលរដ្ឋ​ដែល​ចូល​ចាប់ដី​ក្រុមហ៊ុន​

​ខេត្ត​ព្រះសីហនុ​៖​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​សីហ​ឆ្នាំ​២០២២ ក្រុមការងារ​ចម្រុះ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ចុះទៅ​អប់រំ​ណែនាំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រុះរើ​ខ្ទម​ដែល​បាន​សង់​លើ​ទីតាំង​ដី​កម្មសិទ្ធិឯកជន របស់​ក្រុមហ៊ុន តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​(SIHANOUK VILLE SEZ)​។a catch home

​ក្នុង​ប្រតិបត្តិការ​មាន​ប្រជាពលរដ្ឋ​មួយចំនួនទៀត​ប្រដាប់​ទៅដោយ កា​បិត ចំ​ពាម​កៅស៊ូ ដុំថ្ម និង​ដបប្រេង​សាំង បានចេញ​មុខ​តវ៉ា​រហូតដល់​ប្រើ​អំពើហិង្សា​លើ​ក្រុមការងារ​ចម្រុះ​ខេត្ត ដែល​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ដើម្បី​យកមក​សួរចម្លើយ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្ទឹងហាវ​។​អ្នក​ទាំង​៤​នាក់​នោះ មាន​ឈ្មាះ ទេព សា​រ៉ា ហៅ​ក្រៅ​ថា ទេព ម៉ៅ​, ឈិន បូ​នី​,​សេង មករា និង ឃួន តា​រ៉ា​។​សម​ត្ត​កិច្ច​ឲ្យ​ដឹងថា​អ្នក​ទាំង​៤ ប្រាប់ថា​ការសាងសង់​ខ្ទម​ខុសច្បាប់​ក្នុង​ទីតាំង​ខាងលើ គឺជា​ការរៀបចំ​ដោយមាន​មេក្លោង​នៅ​ពីក្រោយ​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ឱ្យ​ចូលមក​ទិញ​ដី ឬ​ចែ​កដី​ក្នុង​ទីតាំង​របស់​ក្រុមហ៊ុន​ឯកជន និង​បាន​យក​ប្រជាពលរដ្ឋ​ខែល​។

​សម​ត្ត​កិច្ច​ថា សំណង់​មិន​រៀបរយ​ទាំងនេះ គឺ​ភាគច្រើន​ចាប់ផ្តើម​សាងសង់​នៅ​ដើមឆ្នាំ​២០២២ និង​មានការ​កើនឡើង​ក្នុងកំឡុងពេល​យុទ្ធនា​ការឃោសនា​ក្រុមប្រឹក្សា​ក្រុមប្រឹក្សាឃុំ​សង្កាត់​នាពេល​កន្លងមក​។ រដ្ឋបាលខេត្ត​បាន​អប់រំ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងនោះ រុះរើ​ខ្ទម​របស់​ពួកគេ​ចេញ​ម្ដង​រួចមកហើយ កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២២៕a catch home1 a catch home2 a catch home3 a catch home4 

​