» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 823 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095738 នាក់

ពេលដែល​ទេសចរណ៍​ធ្លាក់ចុះ​លោក កៅ សា​រ៉ា​ណា និង លោក ណាំ សុវណ្ណារ៉ា​មេ​នគរបាល​ច្រកទ្វារ​ព្រលាន​កងកេង គាប​ជម្រឹត​បរទេស​លើ​សេវា ទិដ្ឋាការ ?

​ខេត្ត​ព្រះសីហនុ​៖​លោក កៅ សា​រ៉ា​ណា ប្រធានការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ច្រក​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​កងកេង និង​លោក ណាំ សុវណ្ណារ៉ា ប្រធាន​ក្រុម​ផ្នែក​ទិដ្ឋាការ ត្រូវបាន​គេ​រាយការណ៍​ថា​បាននិងកំពុង​ប្រើ​តួនាទី ទាញយក​ប្រយោជន៍​ពី​ការ គាប​ជម្រិត​បរទេស​តាមរយៈ​ការយក​លុយ​លើស​ច្បាប់​កំណត់ លើ​ការចេញ ទិដ្ឋាការ Tourist (T) , Visa Business (E) ក្នុង​ម្នាក់​១០​ដុល្លារ ។​a air port kao 

សេចក្តីរាយការណ៍​នេះ​បានកើត​ឡើង​​បន្ទាប់ពី​ក្រុម​ធុរៈកិច្ច​ខាង​សណ្ឋាគារ​ផ្តះ​សំណាក់​នាពេល​កន្លងមក​នេះ​បាន​ត្អូ​ន​ត្អែ​ពី​រឿង​ធ្លាក់ចុះ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ចូល​មកលេង​ស្រុក​ខ្មែរ​។​សម្រាប់​ព្រលានយន្តហោះ​នេះ​​បើតាម​ប្រភព​ខ្លះ​ធ្លោយ​ថា​៖​ក្នុង​១​ថ្ងៃ​យ៉ាងតិច​មាន​ជនបរទេស​ឆ្លងកាត់​តាម​ច្រក​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​កងកេង​(​ខេត្ត​ព្រះសីហនុ​) ប្រមាណ​ជិត​១០០០​នាក់ ក្នុងនោះ​ស្ទើរ ៨០​ភាគរយ​ដែល​ខាង​លោក កៅ សា​រ៉ា​ណា និង លោក ណាំ សុ​វណ្ណា បាន​យកលុយ​លើ​ការផ្តល់​ទិដ្ឋាការ Tourist (T) , Visa Business (E) ម្នាក់​១០​ដុល្លារ ?​។​

​លោក​វរសេនីយ៍ឯក កៅ សា​រ៉ា​ណា ប្រធានការិយាល័យ​នគរបាល​អន្តោប្រវេសន៍ និង​លោក​វរសេនីយ៍ទោ ណាំ សុវណ្ណារ៉ា ប្រធាន​ក្រុម​ផ្នែក​ទិដ្ឋាការ បាន​ឃុបឃិត​ជា​លក្ខ​ណះ​ប្រព័ន្ធ​លើ​ការងារ​ពុករលួយ​បែបនេះ គឺ​ក្រុម​ផ្តល់​ទិដ្ឋាការ​ទារប្រាក់​ពីរ​ភ្ញៀវ​ម្នាក់​មកសុំ​Visa ប្រភេទ Tourist (T) ១​នាក់​=42$/ និង​Visa Business (E) ១​នាក់​=60$​គឺ​ប្រមូលយក​អោយ​ក្រុមការងារ​របស់​ពួកគេ សម្រាប់​បែងចែក​គ្នា​តាម​ឋានៈ​ភារកិច្ច​។ អ្វីដែល​ខ្វៈ​សីល​ធ​ម៍ វិជ្ជាជីវៈ​ជា​មន្ត្រី​នគរបាលជាតិ ត្រង់​ថា​៖ បើ​ភ្ញៀវ​ណា​មិន​ព្រម​អោយធ្វើ គឺ​​ភ្ញៀវ​ទៅធ្វើ​ខ្លួនឯង​ផ្ទាល់​គឺ Tourist ១=40$ / Business ១=45$ យក​លើស​តំលៃ​រដ្ឋ​កំណត់​មួយ​នាក់ 10$ ។​បើ​តវ៉ា​ច្រើន ដោយសារ​ដឹង​តំលៃ​សេវា​នេះ ភាគច្រើន​ក្រុម​លោក កៅ សា​រ៉ា​ណា និង​លោក ណាំ សុវណ្ណារ៉ា បណ្តោយអោយ​មន្ត្រី​ប្រើ​សកម្មភាព បោះ​ប៉ាស្ព័រ​ចោល​មិន​ព្រមធ្វើ​?​។​

​សូមបញ្ជាក់ថា​៖ តំលៃ​ទិ​ដ្ឋ​ការ​រដ្ឋ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ម្នាក់​៣០​ដុល្លារ​និង​អ្នកជំនួញ​៣៥​ដុ​លា្​រ​( Tourist T. ១=30$ និង​Business E.១=35$)​។​
​មន្ត្រី​ដែល​ចុះ​ធ្វើ​ការងារ​ផ្តល់​ទិ​ដ្ឋ​ការ​តាម​ច្រកទ្វារ​អន្តរជាតិ​ទាំងអស់​ក្រសួង​បាន​ផ្តល់ប្រាក់​ប្រចាំថ្ងៃ​ក្នុង​០១​នាក់​5$​។ មិនតែប៉ុណ្ណោះ​មាន​ទាំង​ប្រធាន​នាយក​គ្រប់គ្រង​ព្រលានយន្តហោះ​ខេត្ត​សីហនុ​បាន​សហការគ្នាជាមួយ​មេ​ប៉ុស្តិ៍​ច្រកទ្វារ​ផ្តល់ pass អោយ​ក្រុមហ៊ុន​ចិន​ចូល​ផ្តល់​សេវាកម្ម​ផ្តាច់មុខ​និង​គំរាម​ដល់​មន្ត្រីក្រោមឱវាទ​អោយ​សហការ​ក្នុង​ការងារ​ជាមួយ​ក្រុមហ៊ុន​ទៀតផង​។​

​បញ្ហា​ទាំងនេះប្រសិនជាការពិត បង្ហាញ​ពី​ភាពមិនប្រក្រតី​ក្នុងការ​បម្រើសេវា​ផ្តល់​សេវា​ទិដ្ឋាការ ផ្ទុយ​ពី​គោលការណ៍​ថ្នាក់លើ យ៉ាង​ពេញបន្ទុក​ដែលទាមទាអង្គភាពប្រឆាំងអំពើរពុករលួយចាត់ការ។​មិនអាច​សុំ​ទាក់ទង​លោក កៅ សា​រ៉ា​ណា និង លោក ណាំ សុវណ្ណារ៉ា​សុំ​ការបកស្រាយ​បានទេ​។​មាតុភូមិ​រងចាំ​ការបំភ្លឺ​គ្រប់ពេល​!​។​a air port sihanu a air sihanu1 


​