» ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» » ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា » ជំនួបត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុយក្រែន បញ្ចប់ថ្ងៃទីមួយ ក្រោយចរចាគ្នា ជិត ៥ ម៉ោង » បែកធ្លាយរឿងលោក ខេង គង់ អភិបាលរង ស្រុកបូទុមសាគរ រងការចោទថារំលោភកូនស្រីគេដែលនៅរៀននៅខេត្ត កោះកុង! » ការសម្រេចចិត្តរបស់ឯកអគ្គរាជទូតខ្មែរនៅជ៉ុនមិនចាប់ដៃជាមួយ សម រង្ស៊ីគឺដោយសារកត្តាច្បាប់និងស្ថានភាពនយោបាយ! » អគ្គមេបញ្ជាការកងទ័ពកម្ពុជា ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2581 នាក់

ម្សិលមិញ 6538 នាក់

សរុប 21181751 នាក់

ដំណើរ​ការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន​ខេត្ត​ទិសឦសាន​សម្រេចបាន​ប្រមាណ ៥៣,៣០% ហើយ​!


​ភ្នំពេញ​៖ គិត​ចាប់ពី​ខែធ្នូ ឆ្នាំ​២០២៤ មកដល់​បំណាច់​ខែមិថុនា ឆ្នាំ​២០២៥ ការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដោយ​ប្រើប្រាស់ មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ជា​លទ្ធផល ការកសាង សម្រេចបាន​ប្រមាណ ៥៣,៣០% នៃ​ផែន​ការរួម​ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបាន​ប្រវែង ៦១ គីឡូម៉ែត្រ ស្មើនឹង ៥៦,៦៤% និង​ខេត្តរតនគិរី បាន​ប្រវែង ២៤,៩០ គីឡូម៉ែត្រ ស្មើនឹង ៤៨,៤៨%​។​​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​វឌ្ឍនភាព នៃ​ការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២៥​នេះ​។​a raod bodera 

​តាម​សេចក្ដីប្រកាស​បានឱ្យដឹង​ថា ការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន គិត​ចាប់ពី​ខែធ្នូ ឆ្នាំ​២០២៤ មកដល់​បំណាច់​ខែមិថុនា ឆ្នាំ​២០២៥ នេះ ដូច​មាន​លទ្ធផល​សង្ខេប​ខាងក្រោម​៖១. ក្រុមការងារ​ចំពោះ​កិច្ច ក​.​គ​.​ម បាន​ចាត់​បញ្ជូន​កម្លាំង​វិស្វកម្ម​កសាង​ផ្លូវ ចំនួន ៨ កងឯកភាព ដោយ​ប្រើប្រាស់ រថយន្ត​-​គ្រឿងចក្រ និង​ម៉ាស៊ីន​គ្រប់​ប្រភេទ ចំនួន ២៨៦ គ្រឿង ក្នុងនោះ​នៅ​ខេត្តមណ្ឌលគិរី មាន ៥ កងឯកភាព ប្រើប្រាស់​រថយន្ត​-​គ្រឿងចក្រ និង​ម៉ាស៊ីន​គ្រប់​ប្រភេទ ចំនួន ២០០ គ្រឿង និង​ខេត្តរតនគិរី មាន ៣ កងឯកភាព ប្រើប្រាស់​រថយន្ត​-​គ្រឿងចក្រ និង​ម៉ាស៊ីន​គ្រប់​ប្រភេទ ចំនួន ៨៦ គ្រឿង​។​

២. ចំពោះ​ការងារ​រាវរក​គ្រាប់មីន​-​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​តាម​មុខសញ្ញា​នៃ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន ត្រូវបាន សម្រេច​ជា​ស្ថាពរ​លើ​ផ្ទៃដី​ទំហំ ៤.៤១៥.០០០ ម៉ែត្រការ៉េ ស្មើនឹង ៧០,៦៤% នៃ​ផ្ទៃដី​សរុប ដែល​គ្រោង​រាវរក ទំហំ ៦.២៥០.០០០ ម៉ែត្រការ៉េ ដោយបាន​រកឃើញ​គ្រាប់​គ្រប់​ប្រភេទ ចំនួន ៧៩ គ្រាប់ ក្នុ​នោះ​រួមមាន គ្រាប់​ប៊ុ​ម​ប៊ី (​គ្រាប់បែក​ចង្កោម​) ចំនួន ៣៥ គ្រាប់​។​៣. ក្រុមការងារ​ចំពោះ​កិច្ច ក​.​គ​.​ម បាន​កសាង​សម្រេច​ជា​ស្ថាពរ​សំណង់​សិល្ប​ការ្យ​រួមមាន​៖ លូ​ប្រអប់ សរុប ចំនួន ២៣ កន្លែង ស្មើនឹង ២៣៦,៧០ ម៉ែត្រ​, ដាក់លូ​មូល​បេតុង​គ្រប់​ប្រភេទ សរុប ១៧៨ កន្លែង និង​ស្ថាបនា សម្រេច​ជា​ស្ថាពរ​នូវ​ថ្នល់​បេតុង​បង្កៀរ​ទឹក សរុប ចំនួន ១០ កន្លែង ស្មើនឹង ២២១,៨០ ម៉ែត្រ​។​

៤. វឌ្ឍនភាព​នៃ​ដំណើរ​ការកសាង​ផ្លូវ​ព្រំដែន​នៅក្នុង​រយៈពេល​ប្រមាណ​៧​ខែ​កន្លងមកនេះ ក្រុមការងារ​ចំពោះ​កិច្ច ក​.​គ​.​ម បាន​ឈូស​ព្រៃទទឹង ៥ ម៉ែត្រ បាន​ប្រវែង ១៧៦,៥០ គីឡូម៉ែត្រ សម្រាប់​រក​ផ្លូវ​ខ្សែ​ដំបូង​, ឈូស​ផ្លូវ ទទឹង ២០ ម៉ែត្រ បាន​ប្រវែង ១៥១,២០ គីឡូម៉ែត្រ សម្រាប់​រក​អ័ក្ស​ផ្លូវ​, លុប​ជ្រលង​-​អូរ បន្ទាប​ចំណោតភ្នំ និង​ធ្វើ​ប្រឡាយ​បាន​ប្រវែង ១២៧,៨០ គីឡូម៉ែត្រ​, ចិត​ជញ្ជាំង​ភ្នំ ធ្វើ​ប្រឡាយ​បង្ហូរ​ទឹកភ្លៀង កសាង​នូវ​ទំនប់​សុវត្ថិភាព និង​កសាង​តួ​ផ្លូវ បាន​ប្រវែង ១២៤,៨០ គីឡូម៉ែត្រ និង​ក្រាល​ល្បាយ​កម្ទេច​ថ្ម​សម្រេច​ជា​ស្ថាពរ ប្រវែង ៨៥,៩០ គីឡូម៉ែត្រ​។ ជា​លទ្ធផល​រួម​នៃ​ដំណើរ​ការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន​នេះ គឺ​សម្រេចបាន ប្រមាណ ៥៣,៣០% នៃ​ផែន​ការរួម ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបាន​ប្រវែង ៦១ គីឡូម៉ែត្រ ស្មើនឹង ៥៦,៦៤% និង​ខេត្តរតនគិរី បាន​ប្រវែង ២៤,៩០ គីឡូម៉ែត្រ ស្មើនឹង ៤៨,៤៨%​។​

៥. ចំពោះមុខ​នេះ ក្រុមការងារ​កំពុង​បន្ត​ជំរុញ​ការងារ​បោសសម្អាត​មីន​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​បន្ថែមទៀត​, បន្ត ជំរុញ​ល្បឿន​កសាង​ផ្លូវ​ក្នុង​រដូវវស្សា ដោយ​ធានា​ឱ្យបាន​តាម​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស មានគុណ​ភាព និង​ភាព​ធន់​នឹង​អាកាសធាតុ​, បន្ត​ជំរុញ​ល្បឿន​នៃ​ការកសាង​សំណង់​សិល្ប​ការ្យ ដោយពេល​ភ្លៀង​ធ្លាក់​ខ្លាំង​គឺ សម្រាក និង​ពេល​រាំងភ្លៀង​បន្ត​អនុវត្ត​ភារកិច្ច​កសាង​សំណង់​។​៦. ក្រុមការងារ​ចំពោះ​កិច្ច ក​.​គ​.​ម ប្តេជ្ញា​បន្ត​អនុវត្ត​ភារកិច្ច​របស់ខ្លួន​ឱ្យ​កាន់តែ​សកម្ម ប្រកបដោយ​ស្មារតី​ទទួល ខុសត្រូវ​ខ្ពស់ ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​ការកសាង​ផ្លូវ​តាម​ព្រំដែន​តាម​ផែនការ​ដែល​បាន​គ្រោងទុក ។​a raod bodera2 a raod bodera3 a raod bodera4 a raod bodera5 
​