» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 24 នាក់

ម្សិលមិញ 11753 នាក់

សរុប 21094939 នាក់

ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ​ដែល​រកស៊ី​ចេញ​-​ចូល​ដី​ថៃ​នៅ ច្រកព្រំដែន អូរ​ស្មាច់​-​ឆ​ង​ចម សំ​អោយ​សមត្ថកិច្ច​នៅតាម​ព្រំដែន ជួយ​អន្តរាគមន៍​ជួយ​ពួកគាត់​ផង .

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​: ប្រជា​ពលរ​ដ្ខ និង​ពលករ​ខ្មែរ​ដែល​ចេញ​-​ចូល​ប្រកប​របរ​រក​សុ​ី និង​ធ្វើ​ពលករ​នៅ​ប្រទេស​ថៃ​តាម​ច្រក​អូរ​ស្មាច់ ស្ថិតក្នុង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ឈម​ជាមួយ​ច្រក​ឆ​ង​ចម នៃ​ស្រុក​កាប់​ឆើ​ង​ខេត្ត​សូ​រិន្ទ​ប្រទេស​ថៃ បាន​ទទូច​ស្នើ​សុំអោយ​អាជ្ញាធរ​ខ្មែរ ពិសេស មន្ត្រី​ទំនាក់ទំនង​ព្រំដែន ខ្មែរ ដែលមាន​លោក ពៅ ផេង ជា មេ​ទំនាក់ទំនង​ព្រំដែន​ខ្មែរ​ឈរជើង​នៅ​ច្រកព្រំដែន​អូរ​ស្មាច់ ជួយ​សម្រួល​និង​ដោះស្រាយ​ជួយ​ដល់​ពួកគាត់​ផង ព្រោះ​សព្វថ្ងៃ​ពួកគាត់​ត្រូវបាន​សមត្ថកិច្ច​ភាគី​ថៃ​គាបសង្កត់​ធ្វើបាប​ខ្លាំង​ដៃ​ណាស់ ។a gate osmach1 

ប្រភពពី​បងប្អូន​ប្រជា​ពលករ​ខ្មែរ​ដែល​ឆ្លង​កាត់ត​សម​ច្រក​អូរ​ស្មាច់​-​ឆ​ង​ចម​បាន​រៀបរាប់​អោយដឹងថា ពេល​ពួកគាត់​មកដល់​ជិត​ព្រំដែន​មាន​កុងត្រូល​ទាហាន​ថៃ​បាន​កាក់​ពួកគាត់​រួច​ក៏​បញ្ជូនទៅ​ប៉ូលីស​អន្តោប្រវេសន៍​ស្រុក កាប់​ឆើ​ង ។ ពេល​ពួកគាត់​( ពលករ​ខ្មែរ​) ទៅ ដល់ ប៉ូលីស​អន្តោប្រវេសន៍​ស្រុក កាប់​ឆើ​ង​បាន​តម្រូវអោយ​បង់លុយ​ចំនូ​ន​៣០០​បាត​(​ប្រាក់​ថៃ​)​ក្នុង​១​នាក់ រួច​ប៉ូលីស​ស្រុក​កាប់​ឆើ​ង​ក៏បាន​ដឹក​ពួកគាត់​មក​ព្រំដែន​រួច​តម្រូវអោយ​ពួកគាត់​បង់លុយ​ចំនួន​២០០​បាត​ក្នុង​១​នាក់​ថែមទៀត ដោយ​គ្មាន ឯកសារ ឬ វិ​ក័យ​ប​ត្រ​អ្វី​អោយ​ពួកគាត់​សោះឡើយ ។

សូមបញ្ជាក់ថា​: ជា​រៀងរាល់ថ្ងៃ​មាន ពលករ ប្រជាពលរដ្ឋ​ខ្មែរ​ចេញ​-​ចូល រាប់រយ​នាក់ ដូច្នេះ បើ​ក្នុង​ពលរដ្ឋ​ខ្មែរ​១​នាក់​ត្រូវ​បង់លុយ​ទៅអោយ​ក្រុម​សមត្ថកិច្ច​ថៃ​ពីរ​-​បី​កន្លែង​ដោយ​ក្នុង​១​កន្លែងៗ​២០០-៣០០​បាត​បែបនេះ គឺ​ធ្ងន់ធ្ងរ​ណាស់ ដូច្នេះហើយ​បានជា​ពួកគាត់​ស្នើរ សុំអោយ មន្ត្រី​ទំនាក់ទំនង​ព្រំដែន ពិសេស​លោក ពៅ ផេង ជួយ​អន្តរាគមន៍​ជួយ​ពួកគាត់​ផង ។ ប្រភព​បាន​បន្តថា ឯខាង​ប្រជា ពលរដ្ឋ​ថៃ​វិញ ពេលដែល​ចេញ​-​ចូលមកក្នុង​ទឹកដី​ខ្មែរ​តាម ច្រក​ឆ​ង​ចម​-​អូរ​ស្មា​ច់នេះ បើ​ពួកគេ ជួបប្រទះ​បញ្ហា​អ្វី​កើត ឡើង​គឺ ខាង​ភាគី​ទំនាក់ទំនង​ព្រំដែន​ថៃ គេ​ចេញមុខ អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ជួយ ប្រជា​ពលរ​ដ្គេ​លឿន​រហ័ស​ណាស់ ។ ជុំវិញ ករណី សេចក្តីរាយការណ៍​ព័ត៌មាន​ខាងលើនេះ ការិយាល័យ​ព័ត៌មាន គេហទំព័រ មាតុភូមិ ពុំ​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក ពៅ ផេង មេ​ទំនាក់ទំនង​ព្រំដែន​ច្រក​អូរ​ស្មាច់ បាន​នៅឡើយ​ទេ ព្រោះ​ទូរស័ព្ទ មិនមាន​ការឆ្លើយតប ៕ ដោយ​: សុផល Tel: 012 953 824/016953 222a osmach1 

​