» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2997 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098764 នាក់

ប្រទេស​ណ​រ័​វេ​ចូលរួម​ជាមួយ​លី​ទុយ​អា​នី​រារាំង​ការដឹក​ទំនិញ​រុ​ស្ស៊ិ​ទៅកាន់​កោះ​ស្វា​លបាត​!

​ប្រទេស​ន័​រ​វែ​៖​រុស្ស៊ី​ចោទប្រកាន់​ន័​រ​វែ​ស​ពីបទ​រារាំង​ទំនិញ ដែល​ផ្គត់ផ្គង់​សម្រាប់​ប្រជាជន​រុស្ស៊ី​នៅលើ​ប្រជុំ​កោះ Svalbard នៅ​មហាសមុទ្រ​អាក់​ទិ​ក ហើយ​គំរាម​ចេញ «​វិធានការ​សងសឹក​» ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​អូ​ស្លូ​មិន​ដោះស្រាយ​បញ្ហា​នេះ​ទេ​?​។​ក្រសួងការបរទេស​រុស្ស៊ី និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​៖ «​យើង​ទាមទារ​ឱ្យ​ភាគី​ន័​រ​វែ​ស​ដោះស្រាយ​បញ្ហា​នេះ​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​»​។ ក្រសួង​ថា​៖ «​យើង​បាន​បង្ហាញថា សកម្មភាព​អមិត្ត​ប្រឆាំង​រុស្ស៊ី នឹង​ចៀស​មិន​រួច​ពី​វិធានការ​សងសឹក​សមស្រប​នោះទេ​»​។​a norway 

​ក្រសួង​និយាយទៀតថា ការ​រឹតបន្តឹង​របស់​ន័​រ​វែ​ស បាន​រំខាន​ដល់​ការងារ​របស់​អគ្គ​កុងស៊ុល​រុស្ស៊ី នៅលើ​កោះ Spitsbergen ដែលជា​កោះ​ដ៏​ធំ​បំផុត​នៃ​ប្រជុំ​កោះ Svalbard និង​ជា​កន្លែង​ជីក​យក​រ៉ែ​ធ្យូងថ្ម​របស់​រុស្ស៊ី នៅ​ទីនោះ​។ យោងតាម​រុស្ស៊ី​រថយន្ត​ដឹក​ស្បៀងអាហារ និង​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ដ្រ​ទៅកាន់​កោះ Spitsbergen បាន​ជាប់គាំង​នៅតាម​ព្រំដែន​។​ 

​ប្រជុំ​កោះ Svalbard ស្ថិតនៅ​ចំ​កណ្តាល រវាង​ឆ្នេរ​ភាគ​ខាងជើង​របស់​ន័​រ​វែ​ស និង​ប៉ូល​ខាងជើង គឺជា​ផ្នែក​មួយ​នៃ​ប្រទេស​ន័​រ​វែ​ស ប៉ុន្តែ​ប្រទេស​រុស្ស៊ី​មាន​សិទ្ធិ ក្នុងការ​ទាញយក​ធន​ធាន​ធម្មជាតិ​លើ​ប្រជុំ​កោះ ក្រោម​សន្ធិសញ្ញា​ឆ្នាំ ១៩២០ ហើយ​ប្រជាជន​ដែល​តាំង​ទីលំនៅ​នៅ​ទីនោះ​ភាគច្រើន​ជា​ជនជាតិ​រុស្ស៊ី​។​​ប្រទេស​ន័​រ​វែ​ស មិនមែនជា​សហភាព​អឺរ៉ុប​ទេ ប៉ុន្តែ​ចូលរួម​អនុវត្ត​ទណ្ឌកម្ម​ជាមួយ​ប្លុក​អឺរ៉ុប ដើម្បី​ប្រឆាំងនឹង​រុស្ស៊ី បានឱ្យដឹងថា ទណ្ឌកម្ម​នឹងមិន​ប៉ះពាល់​ដល់​ការដឹកជញ្ជូន​ទំនិញ​តាម​កប៉ាល់​ទៅកាន់​កោះ Svalbard នោះទេ​។ ប៉ុន្តែ​ការដឹកជញ្ជូន​ទំនិញ​ភាគច្រើន​ទៅ​កោះ​ត្រូវ​ឆ្លងកាត់​មុនគេ​តាមរយៈ​ប៉ុស្តិ៍​ត្រួតពិនិត្យ ១ ក្នុងប្រទេស​ន័​រ​វែ​ស​ដីគោក ដែល​បិទ​ទំនិញ​រុស្ស៊ី​ទៅកាន់់​ទីក្រុង​គា​លី​នី​ន​ក្រា​ត​។​

​រដ្ឋមន្ត្រីការបរទេស​ន័​រ​វែ​ស​លោកស្រី Anniken Huitfeldt ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP កាលពី​ថ្ងៃ​ពុធ​ថា​ន័​រ​វែ​ស​មិន​បំពាន​លើ​សន្ធិសញ្ញា ដោយ​ការរារាំង​ទំនិញ​របស់​រុស្ស៊ី​ទៅកាន់​កោះ​នោះទេ​។ អ្នកស្រី​ថា ការបញ្ឈប់​ការដឹកជញ្ជូន នៅ​ព្រំដែន​ន័​រ​វែ​ស​-​រុស្ស៊ី «​ឈរលើ​មូលដ្ឋាន​នៃ​ទណ្ឌកម្ម ដែល​ហាមឃាត់​ក្រុមហ៊ុន​ដឹកជញ្ជូន​តាមផ្លូវ​គោក​រុស្ស៊ី​ពី​ការដឹកជញ្ជូន​ទំនិញ​នៅលើ​ទឹកដី​ន័​រ​វែ​ស​»​។​​ចាប់តាំងពី​ការឈ្លានពាន​អ៊ុយ​ក្រែ​ន កាលពី​ខែកុម្ភៈ​មក រុស្ស៊ី​រង​ការវាយប្រហារ ដោយ​ការដាក់ទណ្ឌកម្ម​រឹតបន្តឹង​ការដឹកជញ្ជូន​ទំនិញ​របស់ខ្លួន​តាមរ​យៈ​អឺរ៉ុប​។ នៅ​ដើមខែ​នេះ លី​ទុយ​អា​នី​ចាប់ផ្តើម​អនុវត្ត​ការ​រឹតបន្តឹង​លើ​ទំនិញ​មួយចំនួន ដែល​ដឹកជញ្ជូន​តាម​រថភ្លើង រុស្ស៊ី​និយាយថា ការ​រឹតបន្តឹង​លើ​ទំនិញ​របស់​លី​ទុយ​អា​នី គឺជា​«​ការរារាំង​» ហើយ​សន្យាថា នឹង​សងសឹក​ដោយ​មិនបាន​បញ្ជាក់ថា បែបណា​ដូចគ្នា​៕

​