» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 816 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120492 នាក់

ប្រធាន​គណបក្សកាន់អំណាច​សន្យា​បន្តដំណើរ​លើ​មាគ៌ា​ប្រជាធិបតេយ្យ​សេរី ពហុបក្ស និង នីតិរដ្ឋ​

 

​ភ្នំពេញ​៖ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា គណបក្ស​ប្រជាជន កម្ពុជា បន្ត​ដើរទៅ​មុខ​ឥត​ងាករេ​លើ​មាគ៌ា​ប្រជាធិបតេយ្យ​សេរី ពហុបក្ស និង នីតិរដ្ឋ និង​បដិសេធ​នូវ​រាល់ សកម្មភាព​ដែល​ប៉ុនប៉ង​នាំ​កម្ពុជា​ឱ្យ​ឃ្លាត​ចេញពី​មាគ៌ា​នេះ ឬ​កៀបសង្កត់​មកលើ​អធិបតេយ្យ​របស់​កម្ពុជា​។​a cpp hun 

​ក្នុង​ពិធី​មី​ទ្ទីង​រម្លឹក​ខួប​ទី ៧១ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា (២៨.០៦.១៩៥១- ២៨.០៦.២០២២) នា​ព្រឹក ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ​២០២២ នៅ​វិមាន​៧​មករា ស្ថិតក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែលមាន​ការ អញ្ជើញ​ចូលរួម​ជា​អធិបតី​របស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន និង បណ្ដា​អង្គទូត​នានា ប្រម​ទាំង​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​រាបពាន់នាក់​នោះ សម្ដេច តេ​ជោ ហ៊ុន សែន ថ្លែងថា នៅ លើផ្លូវ​ឆ្ពោះ​ទៅមុខទៀត គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ប្រកាន់ខ្ជាប់​នូវ គោលការណ៍​សាមគ្គី ប្រជាជាតិ​ទាំងមូល​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ និង​អង្គ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ កម្ពុជា ជាទី សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ដើម្បី​ការពារ​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី​ឱ្យបាន​គង់វង្ស បន្ត អភិវឌ្ឍ សេដ្ឋកិច្ច សង្គម​ឱ្យមាន​ការរីកចម្រើន​ដូច​អរិយ​ប្រទេស​នានា​នៅក្នុង​តំបន់ ជា​សង្គម​ប្រកបដោយ​ភាព សុខដុមរមនា និង​សេចក្តី ស្រឡាញ់ ដោយ​គ្មាន​ការកើត​ឡើងវិញ​ជាថ្មី​នូវ​អំពើ​ប្រល័យពូជសាសន៍ សង្គ្រាម និង​ការបែកបាក់​ផ្ទៃក្នុង​ជាតិ​ដូចពេលមុន​ទៀត​។​


​សម្ដេច​តេ​ជោ​ប្រធាន​គណបក្ស​គូសបញ្ជាក់ ទៀតថា គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជា ជនកម្ពុជា​ទាំងមូល ការពារ​ដាច់ខាត​នូវ​សន្តិភាព ស្ថិរភាព នយោបាយ និង​សន្តិសុខ​របស់​ជាតិ ដែលជា​លក្ខខណ្ឌ​ជា​សារវន្ត ដើម្បី ធានា​នូវ​ជីវភាព​ដ៏​សុខសាន្ត​របស់ ប្រជាជន​ប្រកបដោយ​សេរីភាព កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ និង​ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម​ប្រកបដោយ ចីរភាព មិនឱ្យ​អនុភាព​ប្រតិកិរិយា​ណា ទោះបីជា​អ​សិរ​ពិស​យ៉ាងណាក៏ដោយ មក​បំផ្លាញ​បានឡើយ​។ ជាមួយគ្នានេះ យើង​បន្ត​ចូលរួម​យ៉ាងសកម្ម​ដើម្បី​បុព្វហេតុ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​ការ ប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​ប្រឈម​នានា​របស់​តំបន់ និង​ពិភពលោក​។ គណបក្ស​បដិសេធ​នូវ រាល់​សកម្មភាព​ទាំងឡាយ​ទោះ​ចេញពី​ប្រភព​ណា​ក្តី ដែល​ប៉ុនប៉ង​នាំ​កម្ពុជា​ឱ្យ​ឃ្លាត​ចេញពី​មាគ៌ា​នេះ ឬ​កៀប សង្កត់​មកលើ​អធិបតេយ្យ​របស់​កម្ពុជា​។​

​សម្ដេច​តេ​ជោ​គូសបញ្ជាក់​បន្ថែមថា គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ពង្រឹង​កិច្ចសហការ​យ៉ាង​ស្មោះសរ ជាមួយ បណ្ដា​គណបក្សនយោបាយ អង្គការ​សង្គម​ស៊ីវិល​នានា និង​មជ្ឈដ្ឋាន​ផ្សេងៗ​ទៀត​ក្នុងសង្គម ដែលមាន​ភាព ស្មោះត្រង់ និង​សុ​ឆន្ទៈ​ពិតប្រាកដ ក្នុង​គោលបំណង​ថែរក្សា​នូវ​បរិយាកាស​នយោបាយ​ល្អប្រសើរ​ប្រកប ដោយ​ចីរភាព ជាពិសេស បរិយាកាស​ឆ្ពោះទៅកាន់​ការបោះឆ្នោតជាតិ នីតិកាល​ទី​៧ នា​ឆ្នាំ​២០២៣ ខាងមុខ និង​បង្កើន​ជំនឿ ទុកចិត្ត​របស់​អ្នកវិនិយោគទុន​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​បន្ត​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាជន​។

​ថ្លែង​ទាក់ទង ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ កាលពី​ថ្ងៃទី​០៥ ខែមិថុនា កន្លងទៅនេះ​ដែល មាន​គណបក្សនយោបាយ​ចំនួន​១៧ ចូលរួម សម្ដេច​តេ​ជោ​បន្ដថា ប្រជា​ពល រដ្ឋ​ដ៏​ច្រើន​កុះករ​បាន​ទៅ​បោះឆ្នោត តាម​ការិយាល័យ​នីមួយៗ ប្រកបដោយ​ភាពថ្លៃថ្នូរ សប្បាយរីករាយ និង​តាម​ឆន្ទៈ​របស់ខ្លួន ដើម្បី​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់​ឱ្យ​បន្ត​ដឹកនាំ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។​​សម្ដេច​តេ​ជោ​ក៏បាន​លើកឡើងថា ការបោះ​ឆ្ នោ​ត​នេះ ត្រូវបាន​អ្នកសង្កេតការណ៍​ជាតិ អ្នកសង្កេតការណ៍​អន្តរជាតិ ក៏​ដូច​ប្រជាជន​ទូទាំងប្រទេស​វាយតម្លៃថា ជាការ បោះ ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ពិតប្រាកដ​។ សម្ដេច​តេ​ជោ​បាន​បន្ថែមថា ជោគជ័យ​នៃ​ដំណើរការ​បោះឆ្នោត​នេះ គឺជា​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត របស់​ប្រជាជន​កម្ពុជា ក្នុងការ​ពង្រឹង​សន្តិភាព ពង្រឹង​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​ជំរុញ​ដំណើរការ អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម ឱ្យបាន​កាន់តែ​លឿន​ខ្លាំងក្លា​ថែម ទៀត ជាពិសេស​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ថា «​ជ័យជម្នះ​ដ៏​ត្រចះ​ត្រ​ច ង់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​បោះឆ្នោត​ជ្រើស រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ នេះ កាន់តែ​បានបង្ហាញ​ឱ្យឃើញ​ច្បាស់​ថា ប្រជាជន​កម្ពុជា​ត្រូវការ​ចាំបាច់​នូវ​តួនាទី ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​នៅ​ថ្នាក់ជាតិ ទាំង​នៅ​ថ្នាក់មូលដ្ឋាន ឃុំ ភូមិ សង្កាត់​»​។​​សម្តេច​តេ​ជោ​បាន​ឱ្យដឹងទៀតថា តាមរយៈ ជ័យជម្នះ​នេះ នឹង​ធ្វើឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា មាន​មូលដ្ឋាន​កាន់តែ​រឹងមាំ​សម្រាប់​ឈានទៅ​ដណ្តើម ជ័យជម្នះ​ក្នុង​ការបោះ ឆ្នោត​ជ្រើ ស​តាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នៅ​ឆ្នាំ​២០២៣​ខាងមុខ ហើយ​បានធ្វើឱ្យ​បរាជ័យ​នូវ​ឧបាយកល និង​សកម្មភាព​ប្រទូស រ៉ា​យ​ទាំងឡាយ​របស់​ពួក​ប្រឆាំង​ជ្រុលនិយម និង​ពួក​អគតិ ដែល​ដើរ​ផ្ទុយ​ពី​ឆន្ទៈ និង​ផលប្រយោជន៍​របស់​ប្រជាជន​។

​សម្ដេច​តេ​ជោ​បញ្ជាក់​បន្ថែមទៀតថា ឆ្លើយតប​ទៅនឹង​ជំនឿ​ទុកចិត្ត​នេះ គណបក្ស​ប្រជាជន​កម្ពុជា ប្តេជ្ញា​ខិតខំ ប្រឹងប្រែង​ពេញទំហឹង​ដើម្បី​អនុវត្តន៍​គោលនយោបាយ​អភិវឌ្ឍន៍​ឃុំ សង្កាត់ ឆ្នាំ​២០២២-២០២៧ ដែល​បាន​ប្រកាសជូន​ជនរួមជាតិ​រួចហើយនោះ​ឱ្យបាន​សម្រេច​ជោគជ័យ ធ្វើឱ្យ​ឃុំ សង្កាត់​នៅ​ទូទាំងប្រទេស កាន់តែ​មានការ​រីកចម្រើន​ឡើងលើ​គ្រប់​វិស័យ ប្រជាជនមាន​ជីវភាព​កាន់តែ​ធូរធារ ហើយ​បន្ត​រស់នៅ​យ៉ាង សុខ ដុមរ​មនា​ទាំង​ក្នុង​គ្រួសារ ក្នុង​សហគមន៍ ក៏​ដូច​សង្គមជាតិ ទាំងមូល​។​​សូមបញ្ជាក់ថា​ក្នុង​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​កាលពី​ថ្ងៃទី​៥​មិថុនា​គណបក្ស​ភ្លើងទៀន ដែលជា​គូប្រជែង​នយោបាយ​របស់​គណបក្ស​កាន់អំណាច​ទទួលបាន​តំណែង​ជា​មេឃុំ​ចំនួន​៤ ជំទប់​ទី​១ ចំនួន​២៥​នាក់​ជំទប់​ទី​២​ចំនួន​១៣៦០​នាក់​ខណៈដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​តំណែង​ជា​មេឃុំ​ចៅសង្កាត់​ក្នុង​ចំនួន​មួយ​ដ៏​ច្រើន​លើសលប់ ១៦៤៨​នាក់ ជំទប់​ទី​១ ចំនួន​១៦១៨​នាក់ ជំទប់​ទី​២ ចំនួន ២៦១​នាក់​។​a cpp hun1 
​