» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2890 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098657 នាក់

ចិន​តែងតាំង​ឯកអគ្គរដ្ឋទូត​ប្រចាំ​អាមេរិក​ថ្មី​អាមេរិក​មិនទាន់​ឃើញ​

 

​អា​មេ​រិក​៖​រដ្ឋាភិបាល​ចិន បានតែងតាំង​ឯកអគ្គរដ្ឋទូត​ថ្មី​របស់ខ្លួន ប្រចាំ​នៅ​សហរដ្ឋអាមេរិក ដែលមាន​ឈ្មោះថា ឈី​ន កាង​។ លោក ឈី​ន កាង ឯកអគ្គរដ្ឋទូត​ថ្មី របស់​ចិន បានធ្វើ​ដំណើរ​ទៅដល់​ទី​ដល់​ព្រលានយន្តហោះ JFK ក្រុង​ញូយ៉ក​ហើយ កាលពី​ថ្ងៃ​ពុធ ទី​២៨​កក្កដា​។ នេះ​បើ​ផ្អែក​តាម​ប្រកាស របស់​ស្ថានទូត​ចិន ប្រចាំ​ក្រុង​វ៉ាស៊ីនតោន ។​a china ambassader 

សូមបញ្ជាក់ថា លោក ឈី​ន កាង ធ្លាប់​ធ្វើជា​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន ចន្លោះ​ពី​ឆ្នាំ ២០១៨ ដល់ ២០២១​។ លោក​ត្រូវបាន​គេ​ដាក់​ងារ​ហៅថា​ជា « ចចក​ប្រយុទ្ធ » នៃ​វិស័យ​ការទូត​របស់​ចិន ដោយសា តែមាន​សម្តី​ខ្លាំងៗ ដាក់​ប្រទេស​ប​ញ្ចឹ​ម​លោក​ណា ដែល​ហ៊ាន​បន្តុះបង្អាប់ ឬ​រិះគន់​ចិន​។​
​តែ នៅ​ថ្ងៃទី​២៨​កក្កដា​នៅ​ស្ថានទូត លោក​ឯកអគ្គរដ្ឋទូត​ចិន​ថ្មី​រូបនេះ បាន​ថ្លែង​សារ ស្លូតបូត​ក្នុងន័យ​សម្របសម្រួល​ថា « ចិន និង សហរដ្ឋអាមេរិក គឺជា​ប្រទេស​ដ៏​ធំ​ទាំង​២ ដែលមាន​ភាពខុស​គ្នាច្រើន មិន​ថា​ប្រវត្តិសាស្ត្រ វប្បធម៌ ប្រព័ន្ធ​សង្គម ព្រមទាំង​កម្រិត​នៃ​ការអភិវឌ្ឍន៍​។ ចិន​និង​អាមេរិក កំពុង​ដើរ​ដល់​កាល​វដ្ដ​មួយ ដែល​ត្រូវ​ឆ្វេងយល់​ពីគ្នា​ទៅវិញទៅមក សម្រប​ខ្លួន​ទៅវិញទៅមក ដើម្បី​សាកល្បង​ស្វែងរក​មធ្យោបាយ ចុះសម្រុង​នឹង​គ្នា »​។​

​លោក​ថា ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត លោក​នឹង​ព្យាយាម កសាង​បណ្តាញ​ទំនាក់ទំនង និង​ចំណង​សហការ រវាង​ប្រទេស​ទាំង​២ លើ​គ្រប់​វិស័យ​ទាំងអស់ ដើម្បី​ធ្វើយ៉ាងណា ឲ្យ​ចិន និង​សហរដ្ឋអាមេរិក ស្ថិតនៅលើ​មាគ៌ា​មួយ​ដ៏​ល្អ​។​ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក បាន​ល្អក់កករ​ខ្លាំង ចាប់តាំងពី​អាណត្តិ​លោក ដូ​ណា​ល់ ត្រាំ​។ បច្ចុប្បន្ននេះ​ទៀត ក្រៅពី​វិវាទ​ពាណិជ្ជកម្ម រដ្ឋបាល​ថ្មី​របស់លោក​ចូ បៃ​ដិ​ន បាន​បន្ត​ប្រកាន់​គោលជំហរ​យ៉ាងរឹងមាំ ទល់​ជាមួយនឹង​ចិន នៅក្នុង​សំណុំរឿង​មួយចំនួនទៀត ដូចជា​បញ្ហា តំបន់​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​តៃវ៉ាន់ ហុងកុង និង​បញ្ហា​សិទ្ធិមនុស្ស​នៅ​ខេត្ត​ស៊ីន​ជាំ​ង​ជាដើម​។​

​ដោយឡែក​អាមេរិក​នៅ​ពុំទាន់​សម្រេច​តែងតាំង​អគ្គរដ្ឋទូត​ថ្មី ប្រចាំ​នៅ​ប្រទេស​ចិន​នោះទេ​។ តែបើ​តាម​បណ្តាញ​ព័ត៌មាន គឺ​លោក​ចូ​បៃ​ដិ​ន អាច​នឹង​តែងតាំង លោក Nicholas Burns អ្នកជំនាញ​ការបរទេស​វ័យ ៥៥​ឆ្នាំ​។ កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ ភាគី​ចិន​បាន​ថ្លែងប្រាប់​ទៅ កាន់​លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​េ​ម​រិ​ក ដែល​បាន​ទៅ​ទស្សនកិច្ច​នៅ​ចិន ជា​លើកទីមួយ​ថា អាមេរិក គួរតែ​ឈប់​ចាត់ទុក​ចិន ជាស​ត្រូវ​ក្នុង​ភាពរ​ស្រមើ​ស្រ​ម៉ៃ តទៅទៀត​ទៅ​៕

​