» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3410 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123086 នាក់

លិខិត​ចំហរ​ធុង​ប៉េ​ត្រូ ថា​ដាច់ខាត មិន​សុំទោស​ឧកញ៉ា អ៊ុច សម្បត្តិ​

 

​ភ្នំពេញ​៖ តារា​កំប្លែង​ធុង ប៉េ​ត្រូ បាន​បញ្ចេញ​លិខិត​ដោយ​បើកចំហរ​មួយ និង​រូបថត​ជាមួយ​មេធាវី​មួយក្រុម​បដិសេធ​មិន​សុំទោស នៅ​ថ្ងៃទី​១០ ខែឧសភា​ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ការកំណត់​របស់លោក​ឧក​ញ៉ា អ៊ុច សម្បត្តិ ដែល​ប្រកាស​ឲ្យ​តារា​កំប្លែង ធុង​ប៉េ​ត្រូ ធ្វើការ​សុំទោស​លោក​ឧក​ញ៉ា​ជា​សាធារណៈ​។ កន្លងទៅ​តារា​កំប្លែង​ធុង ប៉េ​ត្រូ​ថា​ខ្លួន​មិន​ក្បត់​ឧ​ត្ត​ម​គតិ​របស់ខ្លួន​ឡើយ​ពោលគឺ​មិន​ចេញ​សារ ឬ​វីដេអូ​សុំទោស​ទៅកាន់​ឧកញ៉ា អ៊ុច សម្បត្តិ​ឡើយ ព្រោះ​ខ្លួន​មិនបាន​បង្កើត​កំហុសឆ្គង​ណាមួយ​ពោលគឺ​ខ្លួន​ទៅវិញ​ទេ​ដែលជា​អ្នក​ខូចខាត​ប្រយោជន៍​នោះ​។a bronh bat3

​លិខិត​ចំហរ​ធុង​ប៉េ​ត្រូ​បានដាក់​រហ័ស​នាមខ្លួន​ឯង​ថ្មី​ថា​តារា​កំប៉ិកកំប៉ុក​តាម​ការហៅ​របស់លោក​ឧកញ៉ា​សម្បត្តិ​បានប្រកាស​ជម្រាប​សាធារណជន​ដោយ​ខ្លឹមសារ​សំខាន់ៗ​សរុប​មាន​ចំនួន​៥​ដោយ ធុង​ប៉េ​ត្រូ ដោយមាន​ខ្លឹមសារ​ថា​ទី​១. រហូតមកដល់​ពេលនេះ​មិនទាន់បាន​ចុះកិច្ចសន្យា​សហការ​ណាមួយ​ជាមួយ​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ និង​មិន​ទទួលបាន​ប្រាក់​កក់ ថ្លៃ​សេវាកម្ម​ការងារ​ពី​ក្រុមហ៊ុន​ឡើយ​។ ទី​២. ដោយសារ​មិន​ទទួលបាន​ការងារ​ពី​ក្រុមហ៊ុន​លោក​បាន​បាត់បង់​ឱកាស​ក្នុង​ការទទួល​ការងារ​ពី​ក្រុមហ៊ុន​ផ្សេង​ព្រោះ​គិតថា​លោក​បាន​ជាប់កិច្ចសន្យា​និង​ក្រុមហ៊ុន​ដទៃ​។​

​ទី​៣. រក្សា​គោលជំហរ​មិន​ធ្វើការ​សុំទោស​ជា​សាធារណៈ ព្រោះ​ខ្លួន​វិញ​ទេ​ដែល​ខូចខាត​ផលប្រយោជន៍​។​​ទី​៤. សង្ឃឹមថា​ខ្លួន​នឹង​ទទួលបាន​ដំណោះស្រាយ​ណាមួយ​សមរម្យ ដោយ​សន្តិវិធី​ក្រោម​គោលការណ៍​ឈ្នះ​ឈ្នះ​។​ទី​៥. ម្ចាស់​ផលិតផល ឬ​ក្រុមហ៊ុន​អាច​ទំនាក់ទំនង​មក​លោក​បាន​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ផលិតផល​។​ក្រៅពី​ប្រកាស​អំពី​លិខិត​ដោយ​ចំហរ​មួយ​នេះ​មុននេះ​លោក​ក៏បាន​ទាំង​បង្ហាញ​រូបថត​មួយ​សន្លឹក​ដែល​ថត​ជុំគ្នា​ជាមួយ​ក្រុមការងារ និង​មេធាវី​មួយក្រុម​អមដោយ​សារ​កា​រ​ថ្លែងអំណរគុណ​ដល់​ក្រុម​មេធាវី និង​សហការី​ដែល​បាន​ជួយ​ជ្រោមជ្រែង​និង​ផ្តល់​កម្លាំងចិត្ត​និង​អរគុណ​ដល់​អ្នក​នៅ​ពីក្រោយ​ការលើកទឹកចិត្ត​លោក​ផងដែរ​។​
ឡូ​វ​រង់ចាំ​តាមដាន​បន្តទៀតថា​តើ ករណី​ចម្រូងចម្រាស​តឹងសរសៃក​ដាក់គ្នា​នេះ​នឹងត្រូវ​ដោះស្រាយ​យ៉ាងដូចម្តេច​៕a bronh tro a bronh tro1 a bronh tro2 a bronh tro3 

​