» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3852 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099619 នាក់

ចិន​បាញ់​ជាង​១០​គ្រាប់​ត្រូវ​បុរស​ម្នាក់​រងរបួស​ធ្ងន់​

​ភ្នំពេញ​៖ មាន​ករណី​បាញ់ប្រហារ​គ្នា​ដ៏​កក្រើក​ដូចខៅប៊យនៅវេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី ០៤​ខែមេសា​ឆ្នាំ ២០២២ ត្រង់ចំណុច​ខុន​ដូ​មួយកន្លែង​ក្បែរ​អតីត​ហាង​ខារ៉ាអូខេ​អ៊ិ​ច​ធូ តាម​បណ្ដោយ​ផ្លូវ​លេខ​៥៥ កែង​ផ្លូវ​លេខ ២២២ ក្នុង​មូលដ្ឋាន​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​បណ្ដាលឱ្យ​បុរស​ម្នាក់​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ត្រូវបញ្ជូន​ភ្លាមៗ​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។a gun kill

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​មុនដំបូង​គេ​ឃើញ​មាន​ក្រុម​ជនសង្ស័យ​មួយក្រុម​ដែលជា​ជនជាតិ​ចិន​កំពុង​ដើរ​និយាយ​ជាមួយ​ជនរងគ្រោះ​ដែល​ចុះ​ពីលើ​ខុន​ដូ​ជាមួយគ្នា រហូត​មានការ​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹង​សរសៃ​.​ក​។ ពេលនោះ​ជនរងគ្រោះ​និង​ជនសង្ស័យ​បាន​ប្រតាយប្រតប់​គ្នា​រហូត​ឈានដល់​ភាគី​ម្ខាង​ដក​កាំភ្លើងខ្លី​បាញ់​ជាង​១០​គ្រាប់​បណ្ដាលឱ្យ​ជនរងគ្រោះ​រងរបួស​ធ្ងន់​ដេក​ដួល​ក្នុង​ថ្លុកឈាម រួចហើយ​ក្រុម​ជនសង្ស័យ​បាន​ឡើង​ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក​មែរ​សឺ​ដេ​ស​មិន​ចាំ​ស្លាក​លេខ​គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់ទៅ​។

​ក្រោយពី​បាន​បាញ់បោះ​ដូច​ស្រុក​អត់​ច្បាប់​បង្ក​ឲ្យ​មានការ​ការភ្ញាក់ផ្អើល​ដ​ល់បង​ប្អូន​ប្រជាពលរដ្ឋ​ក៏​មានសមត្ថកិច្ច​មូលដ្ឋាន​ចុះ​មកដល់​កន្លែងកើតហេតុ​ឃើញ​ជនរងគ្រោះ​កំពុង​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​ក៏ដូចជា​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​បាន​យក​ខ្សែ​ពណ៌​លឿង​មក​ហ៊ុមព័ទ្ធ​ទីតាំង​ដើម្បី​ពិនិត្យ​និង​ធ្វើការ​ជ្រាវ​ស្វែងរក​ក្រុម​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាម​នីតិវិធីតែមិនដឹងកាល​៕a gun kill1 a gun kill2 


​