» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2273 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098040 នាក់

មេដឹកនាំថ្មីវេណេហ្សុយអេឡាលោកស្រី Delcy Eloína Rodríguezនឹងបន្តធ្វើការជាមួយអាមេរិក

 

ប្រទេសវេណេហ្សុអេឡា៖តុលាការកំពូលវេណេហ្សុយអេលឡា បានបង្គាប់ឱ្យលោកស្រី Delcy Eloína Rodríguez ដែលជាអនុប្រធានាធិបតីឡើងកាន់តួនាទីជាប្រធានាធិបតីជំនួសលោក នីក្លាស់ ម៉ាឌូរ៉ូ ជាបណ្តោះអាសន្នសិន។ លោកស្រី ដែលស៊ីរ៉ូឌ្រីហ្គេ(Delcy Eloína Rodríguez) ជាអតីតរដ្ឋមន្ត្រីប្រេង, រដ្ឋមន្ត្រីការបរទេស, រដ្ឋមន្ត្រីសេដ្ឋកិច្ច...ផងដែរ។a vice maduro1

លោកស្រីជាមេធាវី និងជាសាស្ត្រាចារ្យ។ លោកស្រីបានបង្ហាញឆន្ទៈសហការជាមួយអាមេរិក។ កន្លងទៅទ្រព្យសម្បត្តិរបស់លោកស្រីត្រូវបានបង្កក​ និងលោកស្រីផ្ទាល់​ ត្រូវបានហាមឃាត់មិនឱ្យចូល USA, EU, Switzerland, canada... ។ ផ្អែកតាមរដ្ឋធម្មនុញ្ញ វេណេស្សូអេឡា ត្រូវរៀបចំការបោះឆ្នោតក្នុងរយៈពេល៣០ថ្ងៃ។ យោងតាមសារព័ត៌មាន Reuters ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញរបស់តុលាការបានចេញដីកានេះនៅយប់ថ្ងៃសៅរ៍ទី៤មករា។ ពួកគេបានបញ្ជាក់ថា លោកស្រី រ៉ូឌ្រីហ្គេស ត្រូវតែចូលកាន់តំណែងដើម្បីធានា "និរន្តរភាពរដ្ឋបាល" និង "ការការពារជាតិគ្រប់ជ្រុងជ្រោយ" ខណៈដែលលោក ម៉ាឌូរ៉ូ ស្ថិតក្នុងការឃុំខ្លួនរបស់អាមេរិក។ តុលាការហៅព្រឹត្តិការណ៍នេះថាជា "អវត្តមានដោយបង្ខំ" របស់ប្រធានាធិបតី។

លោកប្រធានាធិបតី ត្រាំ បានថ្លែងថា សហរដ្ឋអាមេរិកមានបំណង "គ្រប់គ្រងប្រទេស" ជាបណ្តោះអាសន្នដើម្បីធានាការផ្លាស់ប្តូរ ដោយអះអាងថា លោកស្រី រ៉ូឌ្រីហ្គេស នឹង "យល់ព្រមធ្វើអ្វីដែលចាំបាច់"។ លោកប្រធានាធិបតីត្រាំ បានបង្ហើបថា អនុប្រធានាធិបតីដែលតែងតាំងដោយលោក ម៉ាឌូរ៉ូ (ពេលនៅកាន់អំណាច) ត្រូវបានគេស្គាល់ឈ្មោះថា ឌែលស៊ី រ៉ូឌ្រីហ្គេស (Delcy Rodríguez) បានជជែកគ្នាយ៉ាងវែងឆ្ងាយជាមួយលោក ម៉ាកូ រ៉ូប៊ីយ៉ូ (Marco Rubio) រួចហើយ។ តាមសម្តីលោកត្រាំ លោកស្រីអនុប្រធានាធិបតីរូបនោះ បានបង្ហាញឆន្ទៈក្នុងការសហការតាមតម្រូវការរបស់អាម៉េរិក។ លោកត្រាំ បានពិពណ៌នាថា លោកស្រីមានអាកប្បកិរិយា «សមរម្យខ្លាំងណាស់» ប៉ុន្តែលោកក៏បានបញ្ជាក់ដែរថា ស្ថានភាពនយោបាយបច្ចុប្បន្នធ្វើឱ្យលោកស្រីគ្មានជម្រើសអ្វីក្រៅពីធ្វើការជាមួយរដ្ឋាភិបាលអាម៉េរិកនោះទេ ។

តាមចក្ខុវិស័យរបស់លោកត្រាំ មានបំណងធ្វើឱ្យ «វេណេហ្ស៊ូអ៊ីឡាដើរលើផ្លូវត្រូវ» រួមមានការគ្រប់គ្រងដោយភាពត្រឹមត្រូវ និងទាក់ទាញក្រុមហ៊ុនប្រេងកំពូលៗនៅលើពិភពលោកឱ្យចូលមកកាន់ប្រទេសនេះ។ លោកបានសន្យាថា ទឹកប្រាក់វិនិយោគរាប់ពាន់លានដុល្លារនឹងហូរចូលទៅក្នុងវិស័យប្រេងរបស់វេណេហ្ស៊ូអ៊ីឡា។ លោកប្រធានាធិបតី បានអះអាងថា ទ្រព្យសម្បត្តិទាំងនេះនឹងត្រូវយកមកប្រើប្រាស់នៅក្នុងប្រទេសវេណេហ្ស៊ូអ៊ីឡា ដោយលោកបញ្ជាក់ថា «អ្នកដែលទទួលបានផលប្រយោជន៍ធំបំផុត» ពីផែនការនេះ គឺប្រជាជនវេណេហ្ស៊ូអ៊ីឡាផ្ទាល់តែម្តង ។បន្ទាប់ពីត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទីលោកស្រីអនុប្រធានាធិបតីបានកោះប្រជុំជាបន្ទាន់ ហើយប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន និងប្រគល់អំណាចទៅឱ្យយោធា ។

ទាកទងបញ្ហានេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំនៅថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦តាមសំណើរប្រទេសវ៉េណេហ៊្សុយអេឡា និងបញ្ជូនបន្តដោយប្រទេសកូឡុំប៊ី ដើម្បីពិភាក្សាអំពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប្រធានាធិបតីវ៉េណេហ៊្សុយអេឡា លោក Nicolas Maduro នៅទីក្រុងការ៉ាកាស។

ឯកអគ្គរដ្ឋទូតវ៉េណេហ៊្សុយអេឡាប្រចាំនៅ UN លោក Samuel Moncada បានសរសេរទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសៅរ៍ថា «នេះគឺជាសង្គ្រាមអាណានិគមមួយដែលមានគោលបំណងបំផ្លាញទម្រង់រដ្ឋាភិបាលសាធារណរដ្ឋរបស់ពួកលោក ដែលប្រជាជនរបស់ពួកលោកជ្រើសរើសដោយសេរី និងដាក់រដ្ឋាភិបាលអាយ៉ងដែលអនុញ្ញាតឲ្យមានការប្លន់យកធនធានធម្មជាតិរបស់ពួកលោក រួមទាំងប្រេងបម្រុងធំបំផុតរបស់ពិភពលោក»។ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា ទីក្រុងវ៉ាស៊ីនតោននឹងដឹកនាំប្រទេសវ៉េណេហ៊្សុយអេឡារហូតដល់ពេលអាចធ្វើការផ្ទេរអំណាចដោយសុវត្ថិភាព ត្រឹមត្រូវ និងយុត្តិធម៌។

សូមបញ្ជាក់ថាវេណេស៊ុយអេឡាជាប្រទេសមួយស្ថិតនៅទ្វីបអាមេរិកខាងត្បូង មានផ្ទៃដី ៩១៦ ៤៤៥ គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រមាណ ២៨លាននាក់។ រូបិយប័ណ្ណរបស់ប្រទេសនេះគឺ បូលីវ៉ា (VES) ហើយភាសាផ្លូវការគឺភាសាអេស្ប៉ាញ។វេណេស៊ុយអេឡាត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានធនធានប្រេងបម្រុងច្រើនជាងគេបំផុតនៅលើពិភពលោក ដោយមានប្រេងឆៅប្រមាណ ៣០៣.៨០ ពាន់លានបារ៉ែល។ ទោះបីជាមានធនធានប្រេងដ៏ច្រើនក៏ដោយ ប្រទេសនេះកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ដោយសារមេដឹកនាំដែលធ្វើឲ្យថ្លៃដើមនៃការបូមប្រេងខ្ពស់។

សូមបញ្ជាក់ថាការចាប់ខ្លួនលោកម៉ាឌូរ៉ូដោយអាមឹរិកបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីរុស្ស៊ីនិងចិនគុយប៉ាដែលជាសម្ពន្ធមិត្តរបស់វេណេហ្សុយអឡា។នៅអាឋមេរិកឡាទីនក្រៅពីរុស្ស៊ីនិងចិនគុយបាគឺជាសម្ពន្ធមិត្តយុទ្ធសាស្ត្ររប់សវេណេហ្សុយអេឡា។a maduro oil a vice maduro a vice maduro2