» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2275 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098042 នាក់

រដ្ឋមន្ត្រីការបរទេស​អាមេរិក​ទស្សនកិច្ច​ប្រទេស​ទួ​គី​និង​អារ៉ាប៊ីសាអ៊ូឌីត​ពាក់​ពន្ធ​ការបាត់​ខ្លួន​អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អូឌីត​នៅក្នុង​ប្រទេស​ទួ​គី​

 


​វ៉ា​ស៊ិន​តោន​៖ រដ្ឋមន្ត្រីការបរទេស អាមេរិក លោក​ម៉ៃ​ប៉ុ​ម​ពី​អូ​( Mike Pompeo )​នឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​តួ​ក​គី​និង អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី ពិភាក្សា​ជាមួយ​ស្តេច​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌិ​ត​( King Salman )​ស្តីពី​ការបាត់​ខ្លួន​អ្នកកាសែត លោក Jamal Khashoggi​។ “​វា​ពិត​ជាមាន​សារៈសំខាន់ ខ្លាំងណាស់ ដែល​អាជ្ញាធរ​តួ​ក​គី មានការ​គាំទ្រ​ដ៏​ពេញលេញ​ប្រកបដោយ​តម្លាភាព ពី​រដ្ឋាភិបាល​នៃ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត អាចធ្វើ​ការស៊ើបអង្កេត ដ៏​ហ្មត់ចត់ និង​ចេញ​បង្ហាញ​ជា ផ្លូវការ នូវ​លទ្ធផល​នៃ​ការ​ស៊ើប អង្កេត នៅពេល​បញ្ចប់​”​។​a arab 

នេះ​បើតាម​មន្ត្រី​នាំពាក្យ​ក្រុម ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ។​វត្តមាន​របស់លោក​ប៉េ​អូ​លើ​ទឹកដី​អា​រ៉ា​ប៊ី​សា​អូឌីត​ពេលនេះ​បានធ្វើ​ឡើង ក្រោយពី​ក្រុមប៉ូលិស​តួ​ក​គី​បាន​ចូល​ឆែកឆេរ​ក្នុង​ស្ថាន​កុងស៊ុល​នោះ​អស់​រយៈពេល ៨​ម៉ោង​នៅ​យប់​ថ្ងៃ​ចន្ទ ទី​១៥ តុលា​។ ទូរទស្សន៍ CNN​បាន​វាយតម្លៃថា អា​រ៉ា​ប៊ី​សា​អូឌីត​ទំនងជា​ត្រៀមខ្លួន​ទទួលស្គាល់​ការស្លាប់​លោក​ខា​ស្ហូ​ហ្ស៊ី នៅក្នុង​ស្ថាន​កុងស៊ុល​របស់ខ្លួន​ប្រចាំ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី​មែន​តែ​ខ្លួន​មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នោះឡើយ​។​

ចំណែក​ការស្លាប់​នោះ​ទៀតសោត​បាន​កើតមានឡើង​ក្នុងពេល​សួរចម្លើយ​លោក​ខា​ស្ហូ​ហ្ស៊ី​ពី​សំណាក់​ភ្នាក់ងារ​អា​រ៉ា​ប៊ី​សា​អូឌីត និង​ដែល​ការសួរចម្លើយ​នោះ​ប្រហែលជា​បាន​ប្រព្រឹត្ត​ទៅដោយ​មានការ​ប្រទាញប្រទង់​គ្នា​ខ្លាំង​។​CNN ប​បញ្ជាក់ថា ក្រុម​ជនដៃដល់​ដែល​បានសម្លាប់​លោក​ខា​ស្ហូ​ហ្ស៊ី​អាចជា​ក្រុមមនុស្ស​ដែល​បញ្ជូន​ពី​អា​រ៉ា​ប៊ី​សា​អូឌីត​ទៅ​ទឹកដី​តួ​ក​គី​ដោយ​គ្មាន​ការបញ្ជា​ពី​រដ្ឋអំណាច​ថ្នាក់​កំពូល​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ទេ​។

ទីភ្នាក់ងារ​ចិន​ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​១៦ ខែតុលា​នេះ បាន​ឲ្យ​ដឹងថា ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​( Donald Trump ) បានចាត់ទុក​វា​ជា ករណី​សម្លាប់​ដ៏​សាហាវ​មួយ ចំពោះ អ្នកសារព័ត៌មាន ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត លោក​Jamal Khashoggi ។​

​លោក​Trump បាន​ឲ្យ​ដឹងថា លោក​បាន​ចំណាយពេល ប្រហែល​២០​នាទី​ជួប ជាមួយ​ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌិ​ត​( Salman Bin Abdulaziz Al Saud )​ដែល​បានធ្វើ​ការបដិសេធ​រឿង​ជាប់​ពាក់​ព​ន្ធ័ ករណី​បាត់​ខ្លួន របស់លោក Khashoggi ។​

​លោក​Trump បាន​ចាត់ទុកថា វា​ហាក់ដូចជា​ករណី​សម្លាប់​ដ៏​សាហាវ ប៉ុន្តែ​នៅពេលដែល​យើង​គ្រប់គ្នា នៅ​មិនទាន់​ដឹង​ច្បាស់​។ អាមេរិក​នឹង​ប្រឹងប្រែង​ព្យាយាម ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ​ភ្លាមៗ​ទៅលើ​ករណីនេះ ។​គួរ​បញ្ជាក់ថា លោក Jamal Khashoggi គឺជា​ភ្នាក់ងារ​សារព័ត៌មាន Washington Post ដែល​រិះគន់​អា​រ៉ា​ប៊ី​សា​អូឌីត បាន​បាត់​ខ្លួន នៅ​ថ្ងៃទី​០២ ខែតុលា បន្ទាប់ពី​លោក​ចូលទៅក្នុង​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ប្រទេស​តួ​គី ។​រដ្ឋាភិបាល​តួ​ក​គី​ជឿថា លោក Jamal Khashoggi ត្រូវគេ​សម្លាប់​នៅ​ខាងក្នុង​អគារ​កុងស៊ុល ចំណែក​សាក​របស់លោក ត្រូវបាន​គេ​នាំយក​ចេញ ប៉ុន្តែ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​បដិសេធ​ចំពោះ​រឿងនេះ​៕a araba a arab1 


​