» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4959 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100726 នាក់

ដើ​រតួ​ជា​អ្ន​កាសែត​និង​នគរបាល​បោក​លុយ​គេ​ត្រូវ​ជាប់​ខ្នោះ​

​កណ្តាលៈ ជនសង្ស័យ​ម្នាក់ មានឈ្មោះ ម៉ាច បញ្ញា បាន​ប្រើ​ក្លែង​ជា​ឈ្មោះ (​លឹម ស​ក្ខ​ណា​) ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្ពាន​ខ្ពស់​សង្កាត់​គីឡូ​៦ ខ​ណ្ខ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មុខរបរ (​មិន​ពិតប្រាកដ​) ត្រូវបាន​ចាប់ខ្លួន​នៅ​ចំណុច wing វី​ង​វេរ លុយ ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ពីបទ​ឆបោក ។​a panha 

សមត្ថកិច្ច​បានឱ្យដឹង​ថា កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ ជនសង្ស័យ​ឈ្មោះ ម៉ាច បញ្ញា បាន​ប្រើ​ក្លែង​ជា​ឈ្មោះ (​លឹម ស​ក្ខ​ណា​)​ដើរតួ​ជា​អ្នកកាសែត​ផង​នគរបាល​ផង បាន​ទូរស័ព្ទ​មក ឈ្មោះ ឱម សុផាត សុំ​ឲ្យ​ជួយ​ជំរុញ ប៉ុស្ដិ​ឲ្យ​ជួយ​ចុះហត្ថលេខា​ធ្វើ​សៀវភៅ​គ្រួសារ សម្រាប់​ឲ្យ​ក្មួយ​ចូល​ក្របខណ្ឌ​នគរបាល ក្រោយ​បន្តិច​ក៏បាន​សួរនាំ​ឈ្មោះ ឱម សុផាត រឿង​កូនចៅ​មានការ​ងារ​ធ្វើ​ហើយ​ឫ​នៅ​?។

ឈ្មោះ ឱម សុផាត ឆ្លើយ​វិញ​ថា មិនទាន់មាន​ទេ ព្រោះ​ប្រឡង​បាក់​ឌុប​ធ្លាក់ ហើយ​ឈ្មោះ ម៉ាច បញ្ញា នេះ​ឆ្លើយតប​វិញ​ថា មិន​អី​ទេ​បើ​ចង់​ចូល ធ្វើ​ការងារ​នគរបាល​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ ខ្ញុំ​អាចជួយ​កូន​បង​បាន ព្រោះ​ខ្ញុំ​ជាទី​ប្រឹក្សា​របស់​ឯកឧត្តម ប៉ែន វិបុល ប្រធាន​នាយកដ្ឋាន​បុគ្គលិក ក្រសួងមហាផ្ទៃ គេ​ឲ្យ​អទិភាព​ជាង​៣០​នាក់ សម្រាប់​បំពេញ​ក្របខណ្ឌ​។ សម្រាប់​បង​(​ឈ្មោះ ឱម សុផាត​) បើ​ចង់​ចូល ខ្ញុំ​យកតែ ១.៥០០ ដុល្លារ​ទេ ហើយ​បើ​បង​មាន​បងប្អូន​កូនក្មួយ​ណា​ចង់​ចូល​ក្របខណ្ឌ ត្រូវ​ចំណាយ​ម្នាក់​៣.០០០​ដុល្លារ ដោយ​មិនបាច់​ប្រឡង គឺ​ជាប់​ដោយ​ស្វ័យប្រវត្តិ​។ ក្រោយមក​ខ្ញុំ​ក៏បាន​ផ្ញើរ​លុយ​ចំនួន ១.៥០០​ដុល្លារ តាម​វី​ង​នៅ​កំពង់ហ្លួង​តាមរយៈ​លេខ ០១៧ ៤២៩ ៣៩៦ សម្រាប់​កូន​ខ្ញុំ​។​

​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ ខ្ញុំ​ក៏​ផ្ញើរ​លុយ​ចំនួន ២.៥០០​ដុល្លារ​ទៀត តាមរយៈ​លេខ​ដដែល និង​កន្លែង​ដដែល ។​ចំណែក​របស់​ប្អូនស្រី​ឈ្មោះ ឱម សុផាត ឈ្មោះ យ​ន ថា​រី សម្រាប់​ឲ្យ​កូន​ចូល​ក្របខណ្ឌ​នគរបាល ហើយ​នៅ​ថ្ងៃ​ដដែល​នោះ ឈ្មោះ ម៉ាច បញ្ញា បាន​តេ​មក​ដោយ​និយាយថា អាណិត​ឈ្មោះ ឱម សុផាត ចង់​រាប់អាន​ជា​បងប្អូន​ថា​នឹង​សន្យា​ឲ្យ​ឡាន​កាមរី ឆ្លាម​ស៊េរី ឆ្នាំ​២០០០ មួយគ្រឿង​មក​ឲ្យ តែ​សុំ​ឲ្យ​ឈ្មោះ ឱម សុផាត ចេញ​តែ​ថ្លៃ​សំបក​កង់ និង​កាត់ឈ្មោះ​ចំនួន ៥​លាន​រៀល​បាន​ហើយ ព្រោះ​ឡាន​គេ​ឲ្យ​ខ្ញុំ​ដែរ​ទើប​ឈ្មោះ​ឱម សុផាត បាន​ផ្ញើរ​លុយ​ចំនួន ១.២៥០​ដុល្លារ តាមរយៈ​លេខ​ដដែល​។ នៅ​រសៀល​ថ្ងៃ​ដដែល ឈ្មោះ ឱម សុផាត និង​ឈ្មោះ សេង គ​ន្ធា បាន​ផ្ញើរ​លុយ​ចំនួន​២.៦០០​ដុល្លារ ទៅ​ឲ្យ​ឈ្មោះ ម៉ាច បញ្ញា ដើម្បី​ឲ្យ​កូន​បាន​ចូល​ក្របខណ្ឌ​នគរបាល​ដែរ​។​

​នៅ​ថ្ងៃទី​១៣​តុលា ឈ្មោះ ឱម​សុផាត និង​ឈ្មោះ ទូច វ​ណ្ណះ ក៏បាន​ផ្ញើរ​លុយ​ចំនួន​៣.១០០​ដុល្លារ ទៅ​ឲ្យ​ឈ្មោះ ម៉ាច បញ្ញា ។ នៅ​ថ្ងៃ​ដដែល ឈ្មោះ ឱម សុផាត និង​ឈ្មោះ ឌន ណារិន ក៏បាន​ផ្ញើរ លុយ​ចំនួន​២.១០០​ដុល្លារ ទៅ​ឲ្យ​ឈ្មោះ​ខាងលើ​ទៀត​។ នៅ​ថ្ងៃ​ដដែល​នោះដែរ ឈ្មោះ ឱម សុផាត និង​ឈ្មោះ សេង គ​ន្ធី ក៏បាន​ផ្ញើរ​លុយ​ចំនួន​៣.៤០០​ដុល្លារ ទៅ​ឲ្យ​ឈ្មោះ​ម៉ាច បញ្ញា និង​តាមរយៈ​លេខ​ដដែល​ទាំងអស់​។​

ល្ងាច​ថ្ងៃខែ​ឆ្នាំ​ដដែល ឈ្មោះ ម៉ាច បញ្ញា បាន​ប្រាប់​ឈ្មោះ ឱម សុផាត ប្រមូល​អ្នក​ដែល​ត្រូវធ្វើ​ការ​នេះ មកជួបជុំ​គ្នា​នៅ​ផ្លូវកែង​សំណាក់​រូប​សេះ ដើម្បី​មក​ប្រកាស​បញ្ចូល​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ​។ តែ​ដោយ​ចាំ​យូរពេក​ឈ្មោះ ឱម សុផាត ក៏​ខ​ល ទូរស័ព្ទ​ទៅ​ឈ្មោះ ម៉ាច បញ្ញា ទាំង​២​ប្រព័ន្ធ​មិន​ចូល ទើប​ដឹងថា​ចាញ់បោក​គេ ។ សរុប​ទឹក​លុយ​ទាំងអស់​ដែល​ឈ្មោះ ឱម សុផាត ផ្ញើរ​ឲ្យ​ឈ្មោះ ម៉ាច បញ្ញា ចំនួន ១៧.៣៥០​ដុល្លារ​។ ទើប​នៅ​ថ្ងៃទី ១៥ ខែ​ឆ្នាំ​ដដែល ឈ្មោះ ឱម សុផាត បានមក​ដាក់ពាក្យ​បណ្តឹង នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​។​

​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ធ្លាប់​ឆបោក​គេ​បាន​ចំនួន ៣​ដង មកហើយ -​លើក​ទី ១ កាលពី​អំឡុង​ចុងឆ្នាំ​២០១៧ ឈ្មោះ ម៉ាច បញ្ញា ធ្លាប់​ឆបោក នគរបាល​នៅ​ស្រុក​ខ្សាច់កណ្ដាល​បាន​ចំនួន ២.០០០​ដុល្លារ ។ -​លើក​ទី ២ មុន​ចូលឆ្នាំ​ខ្មែរ ឆ្នាំ ២០១៨ ឈ្មោះ ម៉ាច បញ្ញា ធ្លាប់​ឆបោក នគរបាល​នៅ​ស្រុក​បារាយ៍ ខេត្តកំពង់ធំ បាន​ចំនួន ៥.០០០​ដុល្លារ​។ -​លើក​ទី ៣ អំឡុង​ខែ ៧ ឆ្នាំ​២០១៨ ឈ្មោះ ម៉ាច បញ្ញា ធ្លាប់​ឆបោក នគរបាល​នៅ​ផ្សារ​ដំ​ដែក ខេត្តសៀមរាប បាន​ចំនួន ៧.០០០​ដុល្លារ​ករណីនេះ សមត្ថកិច្ច កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕a panha2 a panha1 

​